ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​បិទផ្លូវ​មុខ​ផ្សារ​និង​ក្នុង​បរិវេណ​ផ្សារឆ្នាំង ក្រោយ​ល​ទ្ធ​​ផល​តេស្តរហ័សកូវីដ១៩លើ​អាជីវករ​​២១០នាក់

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​រក​ឃើញ​អាជីវករ​លក់​មាស​ក្នុង​ផ្សារឆ្នាំងក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំងម្នាក់វិជ្ជមាន​កូ​វីត​19 កាលពី​រសៀល​ថ្ងៃ​ទី 7 នោះ នៅ​ព្រឹក​ថ្ងៃ​ទី០៨ កក្កដា​ ក្រុម​គ្រូពេទ្យបាន​ចុះ​យក​សំណាក​លើ​អាជីវករ​ក្នុង​ផ្សារឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​រក​ឃើញ​អាជីវករ​លក់​មាស​ក្នុង​ផ្សារឆ្នាំងក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំងម្នាក់វិជ្ជមាន​កូ​វីត​19 កាលពី​រសៀល​ថ្ងៃ​ទី 7 នោះ នៅ​ព្រឹក​ថ្ងៃ​ទី០៨ កក្កដា​ ក្រុម​គ្រូពេទ្យបាន​ចុះ​យក​សំណាក​លើ​អាជីវករ​ក្នុង​ផ្សារឆ្នាំង ជា​លទ្ធផល​បណ្ដោះអាសន្នរយៈពេល​មួយ​ព្រឹក​បាន រក​ឃើញ​មាន​វិជ្ជមាន​ជាង20នាក់ ក្នុង​ចំណោម​ជាង200នាក់ ដែល​តួលេខ​នេះ​អាច​បញ្ជាក់​បាន​ថា​ គួរ​ព្រួយបារម្ភ​ក្រៃ​លែង ​។

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​យក​សំណាកលើ​អាជីវករ​ផ្សារឆ្នាំង​នោះ​ផង​ដែរ គេ​សង្កេត​ឃើញវត្តមាន ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត និង លោក​ជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង ក៏​បាន​អញ្ជើញ​ចូលរួម​ពិនិត្យ​មើល​សកម្មភាព​នេះ​ផង​ដែរ ។

ជា​លទ្ធផល បណ្ដោះអាសន្ន​លើ​តេស្តរហ័សរយៈពេល​មួយ​ព្រឹកនៃ​ការ​យក​សំណាក​លើ​អាជីវករក្នុង​ផ្សារឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី8 កក្កដា លើ​អាជីវករ​ចំនួន 210 នាក់ ឃើញ​វិជ្ជមានកូ​វីត​១៩ចំនួន23នាក់​។ អាជីវករ​វិជ្ជមាន កូ​វីត​19 ទាំងនោះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល ស្រុក​បរិបូណ៌​។

ដោយឡែក ​នៅ​រសៀល​ថ្ងៃ​ទី 8 ខែកក្កដា ដដែល​នេះ​ដែរ ក្រុម​គ្រូពេទ្យ នឹង​បោះទីតាំង​នៅ​សួនច្បារ​ក​ង្រី មុខ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​យក​សំណាក លើ​អាជីវករ​ដែល​នៅ​សេសសល់ និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​ណា ដែល​សង្ស័យ​ថា អាច​ឆ្លង​កូ​វី​19 ក៍​អាច​យក​សំណាក់​នៅ​ផ្សារ​នៅ​សួនច្បារ​នាង​ក​ង្រី​បាន​ដែរ ។

ជាមួយ​ការ​ផ្ទុះ​កូ​វី​ដ​19 ក្នុង​ផ្សារឆ្នាំង​នេះ​ដែរ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ក៏​បាន​ចេញ​លិខិត​ជូនដំណឹង​ស្ដី​ពី​ការ​បិទ​ជា​បណ្ដោះអាសន្ន ក្នុង​បរិវេណ​ផ្សារឆ្នាំង​និង​ផ្លូវ​មុខ​ផ្សារឆ្នាំង ចាប់ពី​ចំណុច​ផ្លូវ​លេខ 40 ទំនប់​បារាំង​រហូត​ដល់ កាច់ជ្រុង​របង​វត្ត​យាយ​ទេព ៕ ​

អត្ថបទសរសេរ ដោយ