ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជិត​៦​ម៉ឺន​នាក់ ទូ​ទាំង​ក្រុង​សិរី​សោភ័ណ ​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​​ចាប់ពីថ្ងៃទី​​៩ កក្កដា

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នឹង​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៦​ម៉ឺន​នាក់

​ខេត្តបន្ទាយមានជ័យ ៖ ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នឹង​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៦​ម៉ឺន​នាក់ នៅ​ក្រុង​សិរី​សោភ័ណ ចាប់ពី​ថ្ងៃ​ទី​៩ ​ខែកក្កដា ឆ្នាំ​២០២១ ស្អែក​នេះ​តទៅ ។​ នេះ​បើ​យោង​តាម​សេច​ក្តី​ជូនដំណឹង​លេខ​៣៥៣/២១ ចុះ​ថ្ងៃ​ពុធ ១៣​រោច ខែ​បឋមាសាឍ ឆ្នាំ ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ​ខែ​កក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​។

ជម្រាប​ជូន​ដល់​លោក​ឧត្តម​សេនីយ៍​ស្នងការ នគរបាល​ខេត្ត លោក​ឧត្ត​សេនីយ៍​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្តី​ពី​ការ​ចាត់តាំង​កម្លាំង​សហការ​ការ ពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ។

​យោង​តាម​សេចក្តីជូនដំណឹង​នេះ​ដែរ ទីតាំង​ដែល​ត្រូវ​បាន​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ ជម្ងឺ​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ បាន​រៀបចំ​ចំនួន​៧​ទីតាំង លើ​សង្កាត់​ចំនួន​៤ ក្នុង​ក្រុង​សិរី​សោភ័ណ ក្នុង​នោះ​មាន​៖ ១-​សង្កាត់​ទឹកថ្លា​មាន​ចំនួន​២​ទីតាំង គឺ​១-​នៅ​បញ្ជាការដ្ឋាន​តំបន​ប្រតិបត្តិកា​រសិក​រង​ខេត្តបន្ទាយមានជ័យ​, ២-​នៅ​សាលា​បឋម​សិក្សា​គាប ​។ ​២-​សង្កាត់​អូរ​អំបិល​មាន​១​ទីតាំង​គឺ ១-​នៅ​សាលា​បឋម​សិក្សា​គោរ​ដ្ឋា​ន ​។ ​៣-​សង្កាត់​ព្រះ​ពន្លា​មាន​០២​ទីតាំង គឺ ១-​នៅ​វត្ត​ស្វាយ​ចាស់​, ២-​វត្ត​សមាធិ​ផល ។ ​៤-​សង្កាត់​កំពង់ស្វាយ មាន​ទី​២​ទីតាំង គឺ ១-​សាលា​បឋម​សិក្សា​សូ​ភី​, ២-​សាលា​បឋម​សិក្សា​ប៉ោយ​សូ​ភី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ