ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃក្រោយ​សុំ​កុំ​រាង !!

8 ឆ្នាំ មុន

៩​ខែ​ដើមឆ្នាំ​២០១៥ អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​និង​អ្នក​ចែកចាយ​ដែល​ត្រូវ​ចាប់ខ្លួន​មាន​ប្រមាណ​ជិត​៥​ពាន់​នាក់ គឺ​កើនឡើង​ប្រមាណ​ជាង​១០០%​ នៃ​ការ​ចាប់ខ្លួន​នៅ​ឆ្នាំ​២០១៤ ក្នុង​រយៈពេល​ដូច​គ្នា ។ ​តួលេខ​ខាងលើ​នេះ​បង្ហាញ​ថា

៩​ខែ​ដើមឆ្នាំ​២០១៥ អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​និង​អ្នក​ចែកចាយ​ដែល​ត្រូវ​ចាប់ខ្លួន​មាន​ប្រមាណ​ជិត​៥​ពាន់​នាក់ គឺ​កើនឡើង​ប្រមាណ​ជាង​១០០%​ នៃ​ការ​ចាប់ខ្លួន​នៅ​ឆ្នាំ​២០១៤ ក្នុង​រយៈពេល​ដូច​គ្នា ។ ​តួលេខ​ខាងលើ​នេះ​បង្ហាញ​ថា សង្គម​យើង​បច្ចុប្បន្ន​អាច​ទទួល​រង​នូវ​ភាព​អាសន្ន​ធ្ងន់ធ្ងរ​ហើយ ។

អ្នក​ញៀន​ថ្នាំ ឬ​អ្នក​ដែល​កំពុង​ប្រើប្រាស់​ភាគច្រើន​ មាន​អាយុ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​ប៉ុណ្ណោះ ដែល​ជា​អាយុ​កំពុង​ពេញការ​សិក្សា​… ​ពេញកម្លាំង​ពលកម្ម​…​ ដែល​របប​ប៉ុ​ល ពត ឱ្យឈ្មោះ​ថា កម្លាំង​ស្រួច ។

អ្នក​ញៀន​ថ្នាំ​… ​បាត់បង់​អស់​ស្មារតី​ល្អ​… ​មាន​អារម្មណ៍​ទុ​ទ្ទិដ្ឋិ​…​ និយាយ​ឱ្យ​ខ្លី​ទៅ​អ្នក​ញៀន​ថ្នាំ​បង្កើត​ឱ្យ​សង្គម​វឹកវរ​…​ បង្កើត​បញ្ហា​ឱ្យ​សង្គម​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​លើ​គ្រប់​វិស័យ ជា​ពិសេស​គឺ​បាត់​កម្លាំង​ពលកម្ម ។​ល​។

បង្ក្រាប​បាន​ប៉ុណ្ណេះ ដែល​តាម​អ្នក​សង្កេតការណ៍​និយាយ​ថា បាន​មិន​ដល់​១០%​ នៃ​អ្នក​ដែល​កំពុង​ប្រើប្រាស់​នៅ​ទូ​ទាំង​ប្រទេស​ផង ដែល​ជា​ផលវិបាក​ធំ​បំផុត​ បន្សល់​ទុក​សម្រាប់​សង្គម​យើង ។

ប្រវត្តិ​គួរ​ឱ្យ​កត់សម្គាល់​ និង​ឈឺចាប់​បំផុត កើត​មាននៅ​ភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ បើ​និយាយ​ពី​ការ​ជួញដូរ​ និង​ប្រើប្រាស់ វា​កើត​មាន​តាំង​តែ​ពី​មុន​ឆ្នាំ​២០០០​មក​ម្ល៉េះ មិន​ដែល​បង្ក្រាប​ទេ ។ គេ​ឃើញ​សមត្ថកិច្ច​ចូលរួម​សប្បាយ​…​ និង​ប្រមូលប្រាក់​ជាប្រចាំ​…​។ ដល់​ពេលវេលា​ត្រូវ​បង្ក្រាប​… ​ចាប់​បាន​រាប់រយ​នាក់​ហើយ​… ​ស្ទើរ​ស្ងាត់ភូមិ​បឹង​ឈូក​ទៅ​ហើយ​… ​នៅ​មិន​ទាន់​អស់ទេ ។

កន្លែង​ដទៃ​ទៀត​ក៏​ដូច្នោះ​ដែរ​… ​សមត្ថកិច្ច​គ្រប់គ្រង​អាណាចក្រ​ធូរធារ​…​ ដោយសារ​ជួយ​បិទ​ភ្នែក​…​ ។

ប៉ុន្តែ​កាល​អើយ​… ​កាល​ណោះ ក៏​អាជ្ញាធរ​មិន​ភ្ញាក់រឭក​…​ មិន​មានកំណើត​ខាង​បង្ក្រាប​ដែរ ។ ដល់​កើត​មាន​ពេញបន្ទុក​… ​រាលដាល​ដល់​ទូ​ទាំង​ប្រទេស ទើប​បង្ក្រាប​… ​តើ​ត្រូវ​ស្ថាបនា​មន្ទីរឃុំឃាំង​ប៉ុន្មាន​ទៀត ទើប​អាច​ផ្ទុក​អ្នកទោស​គ្រឿងញៀន​នេះ​បាន ?

ជា​បន្ទុក​ធំ​ណាស់​សម្រាប់​សង្គម​… ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​ការ​គ្រប់គ្រង​សង្គម​… ​ប្រសិនបើ​គ្មាន​បទ​ពិសោធន៍​ទេ​…​ ថ្ងៃក្រោយ សុំ​កុំ​រាង !!
                     អា​ឡេវ