ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ក្មេង​ប្រុស​៦​ឆ្នាំ​ម្នាក់​បាត់​ពី​ផ្ទះ​ដើរ​រក​មិនឃើញ លុះ​ពេល​ឃើញ​អ្វី​ៗ​ហួសពេល​ហើយ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ​បាន​លង់ទឹក​ស្លា​.​ប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈស​.​ព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ​បាន​លង់ទឹក​ស្លា​.​ប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈស​.​ព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

បើ​តាម​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឈ្មោះ រ៉ុ​ប កុ​មីន ភេទ​ប្រុស អាយុ​០៦​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ មាន​ឪពុក​ឈ្មោះ រី រាប់ អាយុ​៣៨​ឆ្នាំរ (​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​) និង​ម្ដាយ​ឈ្មោះ ខុន ត្រប់ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ។

នគរបាល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ បើ​តាម​ការ​រៀបរាប់​របស់​ឈ្មោះ មុំ រ៉ុ​ប អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា ដែល​ត្រូវជា​ជីតា បាន​ប្រាប់​ថា ដោយសារ​បាត់​ចៅប្រុស​យូរ​ពេក គាត់​ក៏​បាន​ដើរ​រក តែ​រក​មិនឃើញ​សោះ ហើយ​ក៏​ដើរទៅ​មើល​នៅ​ស្រះ​ខាងកើត​ភូមិ ចំងាយ​ប្រហែល​១៥០​ម៉ែត្រ ស្រាប់តែ​ឃើញ​ចៅប្រុស​របស់​គាត់​លង់ទឹក​ស្លា​.​ប់​ឡើង​អណ្តែត​បាត់​ទៅ​ហើយ មិនដឹង​តាំងពី​ពេល​ណា​នោះ​ឡើយ ដោយ​គ្មាន​អ្នក​ណា​ដឹង​ទេ​។

លោក​វរសេនីយ៍ឯក​យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម យើង​បាន​បង្កើត​ណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ និង​សន្និដ្ឋាន​ថា ក្មេង​ប្រុស​រង​គ្រោះ គឺ​ស្លា​.​ប់​ដោយសារ​លង់ទឹក​ស្រះ​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​ពិនិត្យ​រួច ស​.​ព​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ