ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប្តីខឹង​ប្រពន្ធ​សួរ​ដេញដោល​រឿង​លួច​មាន​ស្រីក៏ដក​កាំ​ភ្លើង​​បា.ញ់​​គំរាម​២​​គ្រាប់​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​ប្រពន្ធ​ចំនួន​០២​គ្រាប់ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​០៦ កក្កដា នៅ​ចំណុច​ភូមិ​រូង​២ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ដោយសារ​តែ​ខឹង​ប្រពន្ធ​ដែល​ចេះ​តែ​សួរ​ដេញដោល​រឿង​លួច​មាន​ស្រី​ថ្មី​។…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​ប្រពន្ធ​ចំនួន​០២​គ្រាប់ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​០៦ កក្កដា នៅ​ចំណុច​ភូមិ​រូង​២ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ដោយសារ​តែ​ខឹង​ប្រពន្ធ​ដែល​ចេះ​តែ​សួរ​ដេញដោល​រឿង​លួច​មាន​ស្រី​ថ្មី​។ របាយ​ការ​ណ៍​របស់​អធិការ​នគរបាល​ស្រុក​រុក្ខ​គិរីបានដឹង​ថា ជនសង្ស័យ​ឈ្មោះ ហ៊ាន វិ​ទ្ធី អាយុ​៤៩​ឆ្នាំ រីឯ​ប្រពន្ធ​ឈ្មោះ ឆោម អេ​ម អាយុ​៥៣​ឆ្នាំ មាន​មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។

របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​នេះបាន​ដក​អាវុធ​ខ្លី​ម៉ាក K59 ដែល​គ្មាន​ច្បាប់​អនុញ្ញាតបង្ហាញ​និង​គំរាមកំហែង​ប្រពន្ធ ហើយ​ក្រោយមក​ក៏​បាន​បាញ់​ដី​ខាង​មុខ​ផ្ទះ​ចំនួន​០២​គ្រាប់​ ជា​ការ​គំរាម​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ហើយ​ការ​ផ្ទុះអាវុធ​នេះ ទំនង​ប្ដី​ប្រពន្ធ​នេះ​មិន​ចុះសម្រុង​ក្នុង​គ្រួសារ ដោយសារ​លោក​ប្ដី លួច​មាន​ស្នេហា​ជាមួយ​ស្រី​ក្មេង​ខាងក្រៅ​។

លោក រើ​ន សុខ​រ៉ាវ នាយ​ប៉ុ​ស្តិ៍​​រ​ដ្ឋ​បាលព្រៃ​ត្រឡាចបាន​ឲ្យ​ដឹង​ថា បើ​តាម​ចម្លើយ​បឋម ជនសង្ស័យ​ឈ្មោះ ហ៊ាន​រិ​ទ្ធី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​កាំភ្លើងខ្លី បាញ់​ដី​គំរាម​ប្រពន្ធ​មែន​។ ជន​នេះ បាន​សារភាព​ទៀត​ថា កាំភ្លើង​នោះ​ខ្លួន​ទើប​ទិញ​ជាង​កន្លះ​ខែ​មុន នៅ​ពេល​ខ្លួន​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្តកណ្ដាល​។ ហើយ​ខ្លួន​ទិញ​កាំភ្លើង​យក​មក​លាក់​ទុក​នេះ គ្រាន់តែ​ទុក​សម្រាប់​ដក​បន្លាច​ប្រពន្ធ ដែល​តែង​រករឿង​ខ្លួន​មិន​ឈប់​ឈរ រឿង​ខ្លួន​លួច​មាន​ស្រី​ខាងក្រៅ​។

ដោយឡែក ​ការ​បំភ្លឺ​ពី​ស្ត្រី​ជា​ប្រពន្ធ​វិញ បើ​តាម​លោក រើ​ន សុខ​រ៉ាវ ដែល​បាន​ដកស្រង់​សំដី បាន​បញ្ជាក់​ថា គាត់​បានដឹង​ថា ប្ដី​បាន​លួច​ស្និទ្ធិ​ស្នាល​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ស្រី​ខាងក្រៅ​ផ្ទះ ​។ គាត់​បាន​តាមដាន និង បាន​សួរនាំ​រឿង​នេះ តែ​ប្ដី​របស់​គាត់​តែង​គំរាមកំហែង​គាត់​យ៉ាងធ្ងន់ធ្ងរ​ត្រឡប់​មក​វិញ រហូត​ឈាន​ទៅ​លួច​ទិញ​កាំភ្លើង​យក​មក​លាក់​ទុក​ក្នុងផ្ទះ ដើម្បី​ទុក​បាញ់​គំរាម​គាត់​ទៀត​ផង​។

របាយ​ការ​ណ៍​​អធិការ​ស្រុក​រុក្ខ​គិរី បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន កាំភ្លើងខ្លី​ម៉ាក K59 មួយ​ដើម បង់​០២ និង គ្រាប់​ចំនួន​០៣​គ្រាប់​។ ក្រោយ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ពេល​នេះ​មន្ត្រី​ជំនាញ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ប្រើប្រាស​កាំភ្លើង​គ្មាន​ច្បាប់ និង បាញ់​គំរាម​អាយុជីវិត​ប្រពន្ធ​ខាងលើ​នេះ ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ