ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆូត​ស្បែក​មុខ និង​ខ្លួនប្រាណ​ច្រើន​កន្លែង​ទើប​ស្អាត

8 ឆ្នាំ មុន

ខណៈ​មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ចំណាយ​ប្រាក់​កែ​សម្រស់ ឬ​ទិញ​ថ្នាំលាប ដើម្បី​ឱ្យ​ខ្លួន​មាន​ផ្ទៃមុខ​រលោង បំបាត់​ស្នាម​នានា បែរជា​កុលសម្ព័ន្ធ​មួយ​ចំនួន​នៅ​បណ្ដា​ប្រទេស​អាហ្វ្រិក​ខាងលិច​យល់​ថា ស្បែក​លើ​ផ្ទៃមុខ

ខណៈ​មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ចំណាយ​ប្រាក់​កែ​សម្រស់ ឬ​ទិញ​ថ្នាំលាប ដើម្បី​ឱ្យ​ខ្លួន​មាន​ផ្ទៃមុខ​រលោង បំបាត់​ស្នាម​នានា បែរជា​កុលសម្ព័ន្ធ​មួយ​ចំនួន​នៅ​បណ្ដា​ប្រទេស​អាហ្វ្រិក​ខាងលិច​យល់​ថា ស្បែក​លើ​ផ្ទៃមុខ និង​លើ​ដងខ្លួន ទាល់តែ​មាន​ស្នាម​សម្លាក បណ្ដាល​មក​ពី​ការ​ឆូត​នឹង​មុខកាំបិត ទើប​ស្អា​តទៅ​វិញ ។

តាម​ការ​យល់​ឃើញ​របស់​កុលសម្ព័ន្ធ​ទាំងនោះ ស្ដ្រី​ណា​មាន​សម្លាក​ដោយសារ​ស្នាម​ឆូត​ច្រើន​កន្លែង​លើ​ផ្ទៃមុខ លើ​ពោះ និង​ខ្នង គឺជា​ស្ដ្រី​មាន​សម្រស់​ទាក់ទាញ​ខ្លាំង មាន​សំណាង​ល្អ និង​មានកូន​ច្រើន ។ ចំណែកប្រុស​ៗ​វិញ ក៏​មិន​ខុស​គ្នា​ដែរ ប្រុស​ណា​មាន​ស្នាម​សម្លាក​ច្រើន បណ្ដាល​មក​ពី​ការ​ឆូត​នឹង​មុខកាំបិត ជា​ប្រុស​មាន​មន្ត​ស្នេហ៍​ទាក់​ទាញ​ខ្ពស់ ស្រី​ៗ​ចោម​ស្រឡាញ់ ។ ប្រុស​ណា​មាន​ស្នាម​សម្លាក​តិច​ពេក គេ​ថា​ប្រុស​កំសាក​ខ្លាច​ឈឺ ពិបាក​រកប្រពន្ធ​ណាស់ ។ ការ​ឆូត​លើ​ស្បែក​ឱ្យ​មាន​ស្នាម​សម្លាក​នេះ គេ​អនុវត្ត​តាំងពី​កូន​នៅ តូច​ៗ​ម្ល៉េះ ។ ទារក ឬ​ទារិកា​កើតមក​បាន​មួយ​រយៈ ឪពុក​ម្ដាយ​ឱ្យ​ពរមាន​សំណាងល្អ​តាម​រយៈ​ការ​ឆូត​លើ​ផ្ទៃមុខ ហើយ​ចេះ​តែ​ឆូត​ថែម ពេល​ពួក​វា​ធំ ម្ដង​បន្តិច​ៗ ។ កុលសម្ព័ន្ធ​ទាំងនោះ នៅ​ពេល​ឃើញ​នារី​ណា​ម្នាក់​មាន​ស្នាម​សម្លាក​ច្រើន តែង​ចាត់​ទុក​ថា នាង​ត្រៀមខ្លួន​យកប្ដី ព្រោះ​ធ្វើខ្លួន​ឱ្យ​ឃើញ​ស្រស់​ស្អាត​សម្បើម​ណាស់ ។

តាម​ពិត​ការ​ធ្វើបាប​រាង​កាយ​បែប​នេះ ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ប្រឈម​នឹង​ជំងឺ ពិសេស​ជំងឺឆ្លង ។ ហេតុ​ដូច្នេះ​ហើយ ទើប​សព្វថ្ងៃ​មនុស្ស​មួយ​ចំនួន​ក្នុង​កុលសម្ព័ន្ធ​នោះ លះបង់​ទំនៀមទម្លាប់​នោះ​ចោល ដើម្បី​រក្សា​ជីវិត​រស់នៅ​បាន​យូរ ៕