ទទួលទានសាច់ក្រហមច្រើនបង្កើនអត្រាស្លា.ប់ដោយជំងឺបេះដូង
ផ្អែកតាមការសិក្សាមួយធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យា Harvard School of Public Health(HSPH) សហរដ្ឋអាមេរិកបានរកឃើញថា ការទទួលទានសាច់ក្រហមអាច…
ផ្អែកតាមការសិក្សាមួយធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យា Harvard School of Public Health(HSPH) សហរដ្ឋអាមេរិកបានរកឃើញថា ការទទួលទានសាច់ក្រហមអាច…
ផ្អែកតាមការសិក្សាមួយធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យា Harvard School of Public Health(HSPH) សហរដ្ឋអាមេរិកបានរកឃើញថា ការទទួលទានសាច់ក្រហមអាចជាបុព្វហេតុចម្បងនៃការស្លាប់ដោយជំងឺបេះដូងនិងមហារីក ។
ការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ Archives of Internal Medicine បានធ្វើពិសោធលើបុរសប្រមាណ៣៧៦៩៨នាក់ និងស្ត្រី៨៣៦៤៤នាក់ដោយចំណាយពេល២២ឆ្នាំ។ ជាលទ្ធផលគេបានពិនិត្យឃើញថា ការទទួលទានសាច់ក្រហមពិសេសសាច់ក្រហមដែលកែច្នៃទុកឱ្យបានយូរគឺបង្កើនអត្រាស្លាប់កាន់តែខ្ពស់។ ទទួលទានសាច់ក្រហមស្រស់មួយដុំទំហំប៉ុនសន្លឹកបៀរមួយហ៊ូជាប្រចាំអាចប្រឈមនឹងអត្រាស្លាប់១៣ភាគរយ ប៉ុន្តែបើទទួលទានសាច់ក្រហមកែច្នៃក្នុងទំហំដូចគ្នា ការប្រឈមនឹងឡើងដល់២០ភាគរយ ។ ក្រុមអ្នកស្រាវជ្រាវបានអះអាងទៀតថា ក្នុងចំណោមអត្រាស្លាប់ទាំងនោះភាគច្រើនគឺបង្កឡើងដោយជំងឺបេះដូង និងមហារីក ។ ជំងឺបេះដូងមានពី១៨ទៅ២១ភាគរយខណៈជំងឺមហារីកមានពី១០ទៅ១៦ភាគរយ ។
ជំនួសឱ្យការទទួលទានសាច់ក្រហម ការសិក្សាលើកនេះក៏បានស្នើឱ្យទទួលទានបណ្តាអាហារដែលសម្បូរប្រូតេអុីនក្នុងនោះមានដូចជាត្រី បន្លែ និងពពួកសណ្តែកជាដើម ។ ទទួលទានអាហារទាំងអស់នេះជាប្រចាំនឹងជួយកាត់បន្ថយអត្រាស្លាប់ដោយជំងឺបេះដូង និងមហារីកឱ្យមកនៅកម្រិតទាបបំផុត ។
អ្នកដឹកនាំការស្រាវសាស្ត្រាចារ្យ An Panបានមានប្រសាសន៍ថា លទ្ធផលការសិក្សារបស់យើងលើកនេះបានបន្ថែមជាភ័ស្តុតាងនៃផលអវិជ្ជមានចំពោះសុខភាពដែលបានមកពីការទទួលទានសាច់ក្រហមច្រើន ។ ការទទួលទានសាច់ប្រភេទនេះច្រើននឹងធ្វើឱ្យអត្រាស្លាប់ដោយជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺបេះដូង និងជំងឺមហារីកកាន់តែខ្ពស់ ៕
ចែករំលែកព័តមាននេះ