ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sony ទិញ​អាជីវកម្ម​បន្ទះ Chip រូបភាព​ពី Toshiba

8 ឆ្នាំ មុន

ក្រុមហ៊ុន Sony និង​ក្រុមហ៊ុន Toshiba បាន​ប្រកាស​ជា​ផ្លូវការ​ពី​កិច្ចព្រមព្រៀង​លើ​អាជីវកម្ម​បន្ទះ chip ដែល​ក្រុមហ៊ុន Sony មាន​បំណង​ចង់​ទិញ​យក​ក្នុង​តម្លៃ​១៥៥​លាន​ដុល្លារ ។ …

ក្រុមហ៊ុន Sony និង​ក្រុមហ៊ុន Toshiba បាន​ប្រកាស​ជា​ផ្លូវការ​ពី​កិច្ចព្រមព្រៀង​លើ​អាជីវកម្ម​បន្ទះ chip ដែល​ក្រុមហ៊ុន Sony មាន​បំណង​ចង់​ទិញ​យក​ក្នុង​តម្លៃ​១៥៥​លាន​ដុល្លារ ។

កិច្ចចរចា​នេះ​អូស​បន្លាយពេល​ច្រើន​ខែ​មក​ហើយ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ផលិត​បន្ទះ Chip លាតសន្ធឹង​ទំហំ​ដី​ប្រមាណ​ជា ៤៨.៨០០ ម៉ែត្រការ៉េ​របស់​ក្រុមហ៊ុន Toshiba ក្នុង​ក្រុង Oita ព្រមទាំង​បុគ្គលិក​១.១០០ នាក់​ផ្សេង​ទៀត​នឹង​ប​ញ្ចូ​ន​ទៅ​កាន់​ក្រុមហ៊ុន Sony ។

ក្រុមហ៊ុន Toshiba ជាបឋម​នឹង​ផលិត​បន្ទះ​Sensor រូបភាព​ទំហំ​៣០០​មី​លី្ល​ម៉ែត្រ របស់​ខ្លួន ។ ខណៈ​កិច្ចចរចា​នេះ​ស្ថិត​នៅ​ដំណាក់កាល​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ហៅ​កាត់​ថា MOU ហើយ​វា​នឹង​ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៦​អំឡុង​ពេល​ដែល​ការ​ទទួលយក​សំណើ​បទ​ប្បញ្ញត្តិ​មួយ​ចំនួន ៕