ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​កំពុង​តែ​លប​សកម្មភាព លុះ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ដេញចាប់​បាន​ស្តែង​ៗ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នា​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១​នេះ កម្លាំង​ជំនាញបាន​ធ្វើការ​ឃាត់ខ្លួន​ចោរលួច​សោ​.​ក​ម៉ូតូ​២​នាក់ ពាក់ព័ន្ធ​ករណី

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នា​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១​នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​វរៈ​២៦២ របស់​កងពល​លេខ​៦ ធ្វើការ​ឃាត់ខ្លួន​ចោរលួច​សោ​.​ក​ម៉ូតូ​២​នាក់ ពាក់ព័ន្ធ​ករណី​កាច់​សោ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ នៅ​ត្រង់​ចំណុច​វរៈ​២៦២ ស្ថិត​ក្នុងភូមិ​អូរ​រំដេង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ជា​ចោរ​កាច់​សោ​.​ក​ម៉ូតូ​ទាំង​២​នាក់​នោះ​មាន ម្នាក់​ឈ្មោះ ឈុ​ន ឆៃ​វ៉េ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ និង​ម្នាក់​ទៀត​ឈ្មោះ អាង សម្បត្តិ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​ម៉ាក់​ឌ្រី​ម​សង់​មួយ​គ្រឿង ដែល​ម្ចាស់​បាន​ទុក​នៅ​ខាង​មុខ​ផ្ទះ ខណៈ​ពេល​នោះ​ត្រូវ​បាន​គេ​ឃើញ​ទាន់ និង​ស្រែក​ឆោឡោ​ឡើង ហើយ​ក៏​ដេញចាប់​បាន​ចោរ​ទាំង​២​នាក់​ជាក់ស្តែង រួម​ទាំង​ដកហូត​ម៉ូតូ​ជន​រង​គ្រោះ​មក​វិញ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​នៅ​ពេល​គេ​ស្ទាប់​ចាប់​បាន​ចោរលួច​ទាំង​២​នាក់​នោះ​ហើយ ក៏​ត្រូវ​ទ្រម​ខ្លួន​មិន​ស្ទើរ​ដែរ ដោយសារ​តែ​កំហឹង​របស់​ប្រជាពលរដ្ឋ ដែល​មិន​ខុស​ពាក្យ​ថា «​លួច​គេ​បាន​វា​គ្រាន់ ដល់​ម្ចាស់​គេ​ទាន់​ឈឺ​សាច់​» ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​បាន​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ក៏​បាន​រៀបចំ​សំណុំរឿង រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ