ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុកឡុក​​ក្នុងភូមិ​មិនអស់ចិត្ត ​កាន់​ដា.វ​​គំរា.ម​កា.ប់​អ្នក​ដំណើរ​តាម​ផ្លូវ​ទៀត ត្រូវអស់លក្ខណ៍​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​តែងតែ​​ដើរ​ផឹកស៊ី ​និង​ប្រើប្រាស់​គ្រឿងញៀ.ន តែងតែ​ធ្វើ​សកម្មភាព​អុកឡុក​បង្ក​ភាព​

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​តែងតែ​​ដើរ​ផឹកស៊ី ​និង​ប្រើប្រាស់​គ្រឿងញៀ.ន តែងតែ​ធ្វើ​សកម្មភាព​អុកឡុក​បង្ក​ភាព​ភ័.យ​ខ្លា.ច​ដល់​ប្រជាពលរដ្ឋ​​ក្នុងភូមិ​ ត្រូវ​​នគរបាល​ស្រុក​ថ្មពួក ចាប់​ឃាត់ខ្លួន​បាន​​ហើយ​​កាលពី​​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ​ខែកក្កដា ឆ្នាំ​២០២១ នៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

​តាម​​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា ​ជន​ប្រព្រឹត្ត​ល្មើស​ខាងលើ​​ឈ្មោះ​ឆ្លៃ បូ​លី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ ជន​នេះ កន្លង​មក​តែងតែ​ដើរ​ផឹកស៊ី ​និង​ប្រើប្រាស់​គ្រឿងញៀ.ន ហើយ​ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ​អុកឡុក​ក្នុង​មូលដ្ឋាន និង​ធ្លាប់​ជាប់​ក្នុង​មណ្ឌល​កែប្រែ​ជីវិត​ថ្មី​ភ្នំ​បាក់ ចំនួន​២​លើក​រួច​មក​ហើយ ។

តាម​​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពី​ចេញពី​មណ្ឌល​កែប្រែ​វិញ ជន​នេះ​នៅ​តែ​ប្រព្រឹត្ត​នូវ​អំពើ​មិន​គប្បី​​ដូចជា​ ដើរ​ផឹកស៊ី​ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ដដែល​ និង​ជិះ​​ម៉ូតូ​ស្រែក​ឡូឡា ព្រមទាំង​កាន់​ដា.វ​សា​ម៉ូ​រ៉ៃ បង្ក​​ភាព​ភ័.យ​ខ្លា.ច​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ។​ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​៥​ ខែកក្កដា ឆ្នាំ​២០២១ ជន​នេះ​បាន​ធ្វើ​សកម្មភាព​បង្ក​អុកឡុក​ឈរ​កាន់​ដា.វ​នៅ​តាម​ផ្លូវ​សាធារណៈ​សំឡុត​គំរា.មកំហែង​ប៉ុនប៉ង​កា.ប់​ទៅ​លើ​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នៅ​ក្នុង​មូលដ្ឋាន ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​​ខាងលើ​នេះ​ភ្លាម ​កម្លាំង​នគរបាល​ស្រុក​បាន​ចេញ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​និង​ដកហូត​បាន​ដា.វ​សា​ម៉ូ​រ៉ៃ ចំនួន​១​ដើម ។ ​បច្ចុប្បន្ន​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ស្ន​ង​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នី​តិ​វិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ