ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ស្លា.ប់​ហើយ​អាច​រស់​ឡើង​វិញ​» ជា​គម្រោង​ដែលក្រុមហ៊ុន​មួយ​ចង់​ធ្វើ​ឱ្យ​បាន​សម្រេច​3​ទស​វត្ស​ទៀត

8 ឆ្នាំ មុន

ការ​រស់រាន​មានជីវិត​យូរអង្វែង​ក្លាយជា​ការ​ចាប់អារម្មណ៍​ពី​អ្នក​វិទ្យាសាស្ត្រ និង​អ្នកជំនួញ ហើយ​ពួក​គេ​តែងតែ​ផ្តោត​សំខាន់​លើ​ការ​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ពន្យារ​ជីវិត​របស់​មនុស្ស​ឱ្យរ​ស់បាន​យូរ​ឆ្នាំ​ទៀត ។

ការ​រស់រាន​មានជីវិត​យូរអង្វែង​ក្លាយជា​ការ​ចាប់អារម្មណ៍​ពី​អ្នក​វិទ្យាសាស្ត្រ និង​អ្នកជំនួញ ហើយ​ពួក​គេ​តែងតែ​ផ្តោត​សំខាន់​លើ​ការ​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ពន្យារ​ជីវិត​របស់​មនុស្ស​ឱ្យរ​ស់បាន​យូរ​ឆ្នាំ​ទៀត ។ យ៉ាងណាមិញ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​សហរដ្ឋអាមេរិក​ឈ្មោះ «Humai» ចង់​បង្កើត​គំនិត​ថ្មី​មួយ​ឈាន​ទៅ​រក​ដំណាក់កាល​បន្ទាប់ ពោល​គឺ​ពួក​គេ​កំពុង​ព្យាយាម​ប្រើប្រាស់​ភាព​ឆ្លាត​វៃ​សិប្បនិមិត្ត Artificial Intelligence (AI) ដើម្បី​ធ្វើ​ឱ្យ​មនុស្ស​ដែល​ស្លាប់​ហើយ​រស់​ឡើង​វិញ​ជា​រៀង​រហូត ។

គំនិត​នៃ​ការ​ធ្វើ​ឱ្យ​មនុស្ស​រស់​ឡើង​វិញ​ដោយ​ប្រើប្រាស់​AI ហាក់បីដូចជា​យកគំនិត​ចេញពី​ខ្សែភាពយន្ត​ប្រឌិត​បែប​វិទ្យាសាស្ត្រ ប៉ុន្តែ​លោក​ចូ​ស បូ​កា​ណេ​ហ្គ្រា ស្ថាបនិក​ក្រុមហ៊ុន Humai ធានា​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា លោក​មាន​ជំនឿ​ចិត្ត​ខ្ពស់​ពី​អាជីវកម្ម​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ ។ លោក​មាន​ជំនឿ​ថា វា​អាច​នឹង​ក្លាយជា​ការណ៍​ពិត​អំឡុង​ពេល​៣​ទស​វត្ស​ទៀត ។ សេចក្តីថ្លែងការណ៍​បេសកកម្ម​របស់​ក្រុមហ៊ុន​គឺជា​ការ​ឆ្ពោះទៅ​មុខ​ដែល​នឹង​ឈាន​ទៅ​រក «​ពួក​យើង​ចង់​នាំ​ជីវិត​អ្នក​ត្រឡប់​មក​វិញ​បន្ទាប់​ពី​អ្នក​បាន​ស្លាប់​ទៅ​ហើយ​នោះ » ។

យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន Humai ឱ្យ​ដឹង​ថា AI និង​បច្ចេកវិទ្យា​ណា​ណូ (Nanotechnology) អាច​នឹង​ប្រើប្រាស់​ដើម្បី​ផ្ទុក​ទិន្នន័យ​នៃ​បែបបទ​ការ​សន្ទនា (Conversational Styles) និង​គំរូ​អាកប្បកិរិយា ។ តាម​រយៈ​ដំណើ​ការ និង​ព័ត៌មាន​ពី​របៀប​មុខងារ​រាង​កាយ​របស់​មនុស្ស​ពី​ទាំង​ខាងក្នុង និង​ការ​សម្តែង​ចេញ​ទៅ​មជ្ឈដ្ឋាន​ខាងក្រៅ ។ ទិន្នន័យ​នេះ​អាច​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បច្ចេកវិទ្យា​បន្ទះ Sensor មួយ​ចំនួន​ដែល​សង់​ឡើង​ក្នុង​រាង​កាយ​សិប្បនិមិត្ត​ដែល​ផ្តល់​ថាមពល​ដោយ​ខួរក្បាល ពិត​ៗ​របស់​មនុស្ស​ស្លាប់ ។ នៅ​ពេល​ដែល​ខួរក្បាល​គ្រប់​អាយុ (​បញ្ចូល​ទិន្នន័យ​រួចរាល់​) នោះ​ក្រុមហ៊ុន​នឹង​ទាញ​យក​វា​មក​វិញ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ណា​ណូ​ក្លូ​ន​មនុស្ស ។ ដូច្នេះ​ហើយ​វា​អាច​នាំ​ជីវិត​មនុស្ស​ត្រឡប់​មក​វិញ ពោល​គឺ​មនុស្ស​អាច​រស់នៅ​ជា​បាន​រៀង​រហូត ។

រហូត​ទាល់តែ​បច្ចេកវិទ្យា​ត្រូវ​បាន​អភិវឌ្ឍន៍​ពេញលេញ ក្រុមហ៊ុន Humai មាន​គម្រោង​ធ្វើ​ឱ្យ​អតិថិជន​របស់​ខ្លួន​មានការ​ភ្ញាក់ផ្អើល​ប្រើប្រាស់​បច្ចេកវិទ្យា​ត្រជាក់ ។ លោក​បូ​កា ណា​ហ្គ្រា ពន្យល់​ថា «​យើង​នឹង​ប្រមូល​យក​ទិន្នន័យ​យ៉ាង​ទូលំទូលាយ​ជា​លើក​ដំបូង​លើ​សមាជិក​របស់​ពួក​យើង​ដែល​បាន​ស្លាប់​តាម​រយៈ​កម្មវិធី ផ្សេង​ៗ​ដែល​ពួក​យើង​កំពុង​តែ​ផលិត​ឡើង ។ បន្ទាប់​ពី​ស្លាប់​យើង​នឹង​ធ្វើ​ឱ្យ​ខួរក្បាល​មនុស្ស​ត្រជាក់ ។ នៅ​ពេល​បច្ចេកវិទ្យា​ត្រូវ​បាន​អភិវឌ្ឍន៍​ពេញលេញ​យើង​នឹង​ដាក់​បញ្ចូល​ខួរក្បាល​មនុស្ស​ទៅ​កាន់​រាង​កាយ​សិប្បនិមិត្ត ។ រាង​កាយ​សិប្បនិមិត្ត​នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​គំនិត​របស់​មនុស្ស និង​រលក​ខួរក្បាល ។ រាង​កាយ​សិប្បនិមិត្ត​អាច​ចូលរួម​ចំណែក​ក្នុង​បទ​ពិសោធន៍​មនុស្ស ។ ទោះជា​យ៉ាងណា​ក៏​ដោយ​បច្ចេកវិទ្យា​នេះ​អាច​នឹង​លេច​រូបរាង​នា​ពេល​អនាគត ហើយ​វា​នឹង​នាំ​មនុស្ស​ស្លាប់​មក​កាន់​ពិភព​មនុស្ស​វិញ » ៕