ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ​ចង់​ឃើញ​គណបក្ស​នយោបាយ​លើ​ពិភពលោក ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ មិន​ត្រូវ​ឱនក្បាល ធ្វើ​ជា​ឈ្នាន់​នយោបាយ​បរទេស​ឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅ​កាន់​គណបក្ស​នយោបាយ​លើ​ពិភពលោក សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា គណបក្ស​នយោបាយ​លើក​ពិភពលោក​ទោះជា​មាន​និន្នាការ​ណា​ក៏​ដោយ​ត្រូវ​គិត​ពី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ​ដោយ​មិន​ត្រូវ​ឱនក្បាល​ធ្វើ​ជា​ឈ្នាន់​នយោបាយ…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅ​កាន់​គណបក្ស​នយោបាយ​លើ​ពិភពលោក សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា គណបក្ស​នយោបាយ​លើក​ពិភពលោក​ទោះជា​មាន​និន្នាការ​ណា​ក៏​ដោយ​ត្រូវ​គិត​ពី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ​ដោយ​មិន​ត្រូវ​ឱនក្បាល​ធ្វើ​ជា​ឈ្នាន់​នយោបាយ និង​វិទ្ធង្សនា​បរទេស​ឡើយ ។

ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​នៃ​គណ​បក្សកុម្មុយនិស្ត​ចិន និង​គណបក្ស​នយោបាយ​លើ​ពិភពលោក​ក្រោម​ប្រធានបទ «​ការ​បំពេញការងារ ដើម្បី​សុភមង្គល​ប្រជាជន​ការ​ទទួលខុសត្រូវ​របស់​គណបក្ស​នយោបាយ​» នា​យប់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វី​ដេ​អូ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ គឺជា​តឹង​តាង​ប្រវត្តិសាស្ដ្រ​មួយ​ដែល​បង្ហាញ​ឲ្យ​ទាំងអស់​គ្នា​ឃើញច្បាស់​ថា នរណា​ជា​មិត្ត​ល្អ​ពិតប្រាកដ ដែល​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។

នៅ​ក្នុង​បរិបទ​នេះ ប្រទេស​ទាំងអស់​លើ​ពិភពលោក គួរ​ណាស់​តែ​រួបរួម​គ្នា​ជា​ឆ្លុ​ង​មួយ ដើម្បី​បុព្វហេតុ​មនុស្សជាតិ ។ សម្ដេច​តេ​ជោ​គូសបញ្ជាក់​ថា «​យើង​ត្រូវ​ប្ដេជ្ញា​រក្សា​ស្ថិរភាព​នយោបាយ និង​រារាំង​ឲ្យ​បាន​ដាច់ខាត​នូវ​ការ​ជ្រៀតជ្រែក​នយោបាយ​ពិត​ប្រទេស​ដទៃ ។

ក្នុង​ន័យ​នេះ គណបក្ស​នយោបាយ​ទាំងអស់​ទោះជា​មាន​និន្នាការ​ណា​ក៏​ដោយ​ត្រូវ​គិត​ពី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ ដោយ​មិន​ត្រូវ​ឱនក្បាល​ធ្វើ​ជា​ឈ្នាន់​នយោបាយ និង​វិទ្ធង្សនា​របស់​បរទេស បើ​ទោះបីជា​ស្ថិត​ក្រោម​រូបភាព​ណា​ក៏​ដោយ​» ។

សម្ដេច​តេ​ជោ​បន្ដ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា យើង​នឹង​អាច​បញ្ឈប់​បាន​នូវ​វប្បធម៌ និង​ឥរិយា​យ​បទ​ប្រ​ណែន​ឈ្នានីស ចាំតែ​មើលបំណាំ ចោទប្រកាន់ និង​រិះគន់​គ្មាន​មូលដ្ឋាន​ដោយ​ជំនួស​មក​វិញ​នូវ​ឥរិយាបថ​បែប​តថភាព​និយម ប្រាកដនិយម និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នៃ​ការ​សហការ​គ្នា ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​របស់​មនុស្សជាតិ ទាំង​ក្នុង​ក្រប​ខណ្ឌ​ពិភពលោក និង​ក្នុង​ប្រទេស​នីមួយ​ៗ» ។

សម្ដេច​តេ​ជោ បន្ថែម​ថា គណបក្ស​នយោបាយ​ទាំងអស់​ត្រូវ​តែ​សហការ និង​រួបរួម​គ្នា​សង្គ្រោះ​អាយុ​ជី​វត​មនុស្សជាតិ តាម​រយៈ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ឲ្យ​បាន​ដាច់ខាត ។ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ គ្មាន​អ្វី​ដែល​មាន​សារៈសំខាន់​ជាង​ការ​ប្រើប្រាស់​វ៉ាក់សាំង និង​ការ​ចាត់​ទុក​វ៉ាក់សាំង​ដែល​ជា​ទំនិញ​សាធារណៈ ដោយ​ប្រកាន់​យក​នូវ​គោលនយោបាយ «​វ៉ាក់សាំង​ពហុភាគី​និយម​» ទាំង​ក្នុង​ដំណើរការ​ផលិត ចែកចាយ និង​ប្រើប្រាស់ ។

សម្ដេច​តេ​ជោ បញ្ជាក់​ថា នៅ​ពេល​ដែល​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ថមថយ​នា​ពេល​ខាង​មុខ ការ​គិតគូរ​ទៅ​លើ​ការ​ងើបឡើង​វិញ នៃ​សង្គម​-​សេដ្ឋកិច្ច គឺជា​ការណ៍​មួយ​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​។ កិច្ចការ​នេះ នឹង​ទាមទារ​ឲ្យ​មានការ​លើកកម្ពស់​យន្ដ ការ​ទ្វេភាគី និង​ពហុភាគី​និយម​ផ្សេង​ៗ ដូច​ជា «​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​» ដែល​ជា​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ ឈ្នះ​-​ឈ្នះ មួយ​ដ៏​សំខាន់ ក្នុង​ការ​លើកកម្ពស់​សង្គម​-​សេដ្ឋកិច្ច និង​វិបុលភាព​នៃ​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភពលោក តាម​រយៈ​ការ​ជំ​រុ ញ​រំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ ។

ឆ្លៀតឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​យ៉ាង ក្លៀវក្លា ក្នុង​ការ​ផ្ដល់​ជូន​កម្ពុជា​នូវ​ជំនួយ ទាំង​ផ្នែក​បច្ចេកទេស ទាំង​ផ្នែក​សម្ភារៈ និង​ទាំង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ព្រមទាំង​បាន​ជួយ​សម្របសម្រួល និង​ផ្ដល់​អាទិភាព​ដល់​កម្ពុជា​ចំពោះ​រាល់​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​សំណាក​ប្រទេស​កម្ពុជា ។

កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​យកចិត្តទុកដាក់ និង​ការ​ប្រកាន់​យក​នូវ​ស្មា​តី​មិត្តភាព​ពិតប្រាកដ ដូច​ពាក្យ​ស្លាក​ដែល​បាន​លើក​ឡើង​ថា «​មិត្ត​ល្អ ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ