ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ សង្គ្រោះ​ស្ត្រី​ជំងឺ​ធំពោះ

13 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ បន្ទាប់ពី​មានការ​ចុះ​ផ្សាយ​ពីការដង្ហោយ​​ហៅ​រកសប្បុរស​ជន​របស់អ្នកស្រី​ភឹម នួន​ស៊ី ដែលប្រឈម​មុខ​នឹង​ជំងឺ​ដុះ​សាច់​ក្នុង​ពោះ ហើយ​មិន​សង្ឃឹម​ថា នឹងអាច​រស់បាន​​យូរ​អង្វែង​ទៅមុខទៀតនោះ នៅ​ព្រឹកថ្ងៃទី​១៦ កញ្ញា អំណោយ​បន្ទាន់មួយ​របស់​លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ក៏​បាន​បញ្ជូនទៅ​ដល់​ភ្លាម​ៗ ​ចំនួន​៥​លាន​រៀល តាមរយៈ​​លោកអភិបាល​ខេត្ត​ ហើយ​ទឹកប្រាក់​ឧបត្ថម្ភ​៣០​ម៉ឺន​រៀលទៀត​ ជា​​ប្រាក់​​​ឧបត្ថម្ភ​​របស់​លោកជំទាវង៉ែត ម៉ាលី

ស្ទឹង​ត្រែង ៖ បន្ទាប់ពី​មានការ​ចុះ​ផ្សាយ​ពីការដង្ហោយ​​ហៅ​រកសប្បុរស​ជន​របស់អ្នកស្រី​ភឹម នួន​ស៊ី ដែលប្រឈម​មុខ​នឹង​ជំងឺ​ដុះ​សាច់​ក្នុង​ពោះ ហើយ​មិន​សង្ឃឹម​ថា នឹងអាច​រស់បាន​​យូរ​អង្វែង​ទៅមុខទៀតនោះ នៅ​ព្រឹកថ្ងៃទី​១៦ កញ្ញា អំណោយ​បន្ទាន់មួយ​របស់​លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ក៏​បាន​បញ្ជូនទៅ​ដល់​ភ្លាម​ៗ ​ចំនួន​៥​លាន​រៀល តាមរយៈ​​លោកអភិបាល​ខេត្ត​ ហើយ​ទឹកប្រាក់​ឧបត្ថម្ភ​៣០​ម៉ឺន​រៀលទៀត​ ជា​​ប្រាក់​​​ឧបត្ថម្ភ​​របស់​លោកជំទាវង៉ែត ម៉ាលី ភរិយា​របស់​លោក​ម៉ៅ ច័ន្ទ​តារា ក៏​ត្រូវ​បាន​ប្រគល់​ជូន​តាមរ​យៈ​​ស្នង​ការ​រង​នគរបាល​ខេត្ត លោក ស្រី​ វណ្ណា ផងដែរ ។

តាម​លោក​វេជ្ជ​បណ្ឌិតអ៊ុន សូវៀត ប្រធាន​មន្ទីរ​​ពេទ្យ​បង្អែក​ខេត្ត​ស្ទឹង​ត្រែង ​មានប្រសាសន៍​ថា ស្ត្រី​រូបនេះ ​មិន​​​មែន​​​ដុះ​សាច់​ក្នុងពោះ​​ទេ តែ​ជា​​ជំងឺ​​​ម្យ៉ាង​មានទឹក​ក្នុងពោះ​ ហើយ​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៧ កញ្ញា នេះ នឹង​រៀប​ចំ​​ធ្វើ​ការវះកាត់​ហើយ ។ ជាមួយ​គ្នានេះ​ នៅ​ព្រឹកថ្ងៃទី​១៦ កញ្ញា លោក​ឧកញ៉ាលី ហួរ បាន​ផ្តល់​ការ​ឧបត្ថម្ភ​​ដ៏​មុត​មាំ​មួយ​ដល់​កោះ​សន្តិភាព​ដោយ​លោក​ឧកញ៉ា​​ធា​នា​ថា បើ​មន្ទីរ​ពេទ្យខេត្ត​មិនមានលទ្ធ​ភាព​ក្នុង​ការ​វះកាត់​គឺអាច​ដឹក​មកកាន់​​មន្ទីរពេទ្យ​មិត្ត​ភាព​​ខ្មែរ​​-​សូវៀត ដើម្បី​ទទួលការវះកាត់​ ដោយ​លោក​​ឧកញ៉ាធានា​ចេញ​ថវិកា​ទាំងអស់​ក្នុង​ការ​​ជួយស​ង្គ្រោះ​​ជីវិត​អ្នកស្រី​ភឹម នួន​ស៊ី ។

ជាមួយ​គ្នានេះ​​ដែរ កោះសន្តិ​ភាព​ក៏​បាន​ទទួល​នូវ​អំណោយជា​ទឹកប្រាក់​មួយ​ចំនួន​ ហើយ​ដែល​នឹង​ផ្ញើ​​ទៅ​នៅ​ថ្ងៃ​នេះ​ដែរ ។ នេះជា​ការ​ផ្តល់​នូវ​ភាព​កក់ក្តៅ​ក្នុង​កាយ​វិការ​មនុស្សធម៌​គួរ​ឱ្យ​គោរព​ចំពោះ​លោក​ជំទាវ​​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា លោក​ឧកញ៉ាលី​ ហួរ និង​សប្បុរ​ស​ជន​​មួយ​ចំនួនទៀត ។ កោះសន្តិ​ភាព​ក៏​នឹង​តាម​ដាន​ការ​វះកាត់​នៅ​ថ្ងៃ​នេះ​ដែរ ក្នុង​ការ​សង្គ្រោះ​ស្ត្រី​គួរ​ឱ្យ​អាណិត​នេះ ៕