ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​គ្មាន​វាចា​! ចាប់​អូស​ក្មេង​ស្រី​ចូល​ចំការ​រហូត​មាន​ផ្ទៃពោះ លុះ​បែកធ្លាយ​មួយ​គ្រួសារ​នាំ​គ្នា​រត់

2 ឆ្នាំ មុន
  • កំពត

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានគ្រួសារ​មួយ​រស់នៅ​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា​នេះ​ថា កូនស្រី​របស់​គាត់​អាយុ​១៣​ឆ្នាំ​បាន​ទៅ​ដេក​ជាមួយ

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានគ្រួសារ​មួយ​រស់នៅ​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា​នេះ​ថា កូនស្រី​របស់​គាត់​អាយុ​១៣​ឆ្នាំ​បាន​ទៅ​ដេក​ជាមួយ​ជីដូន​ចាស់​នៅ​ឯ​ផ្ទះ​គាត់​មួយ​កន្លែង​ទៀត​។ តែ​ទោះជា កូនស្រី​ទៅ​ដេក​ជាមួយ​ម្ដាយ​ចាស់ជរា​នៅ​ឯ​ភូមិ​ចាស់​ក៏​ដោយ ក៏​គាត់​ជា​ម្ដាយ​មិន​បាន​ចាប់អារម្មណ៍​ពី​កូនស្រី​ខ្លួនថា​មាន​ផ្ទៃពោះ​​នោះទេ ។

សេចក្តីរាយការណ៍​បន្ត​ថា តែ​លុះ​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២១​នេះ ទាំង​ម្ដាយបង្កើត ទាំង​ជីដូន​ចាស់ មានការ​ឆ្ងល់​យ៉ាង​ខ្លាំង ដោយ​ឃើញ​កូនស្រី​ខ្ទាត​ពោះ​កាន់តែ​ធំ​ឡើង​ៗ ទើប​សួរ​ដេញដោល​ទៅ​កូនស្រី ក្រោយមក​ទើប​កូនស្រី​បាន​ឆ្លើយ​ថា ឈ្មោះ ង៉ែត យ​ន ហៅ​ម៉ា​ញ អាយុ​៥៣​ឆ្នាំ​នោះ បាន​ចាប់​នាង​ពេល​ដែល​កំពុង​ងូតទឹក​ពាង​ក្រោយ​ផ្ទះ ហើយ​អូស​រូប​នាង​ចូល​ទៅ​ក្នុង​ចម្ការ​អំពៅ រួច​ខ្ទប់មាត់​មិន​អោយ​ស្រែក និង​យក​ខ្សែ​ចងដៃ​ទៀត​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ជនសង្ស័យ​រូប​នោះ​ក៏​បាន​និយាយ​ទៅ​កាន់​នាង​នោះ​ថា កុំអោយ​ប្រាប់​ម្ដាយ​នាង បើ​ហ៊ាន​និយាយ​ប្រាប់​គេឯង​នឹង​​ត្រូវ​ស​ម្លា​.​ប់​ចោល​។ ចាប់តាំងពី​ពេល​នោះ​មក ក្មេង​ស្រី​រង​គ្រោះ​មិន​ដែល​និយាយ​ប្រាប់​អ្នក​ណា​ម្នាក់​នោះ​ទេ លុះ​មានការ​សង្ស័យ​ថា​មាន​ផ្ទៃពោះ ទើប​ក្រុម​សាច់ញាតិ​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព រហូត​ដល់​មន្ទីរពេទ្យ​ខេត្តកំពត ទើប​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​ផ្ទៃពោះ​ទៅ​ហើយ ថែម​ទាំង​ជា​ទារក​ប្រុស​ទៀត​។ ក្រោយ​ពី​ដឹក​កូនស្រី​ទៅ​មន្ទីរពេទ្យ​នោះ ជនសង្ស័យ​ហាក់ដូចជា ដឹងខ្លួន​មុន ក៏​រត់គេច​ខ្លួន​បាត់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ដឹង​ថា​ក្មេង​ស្រី​រង​គ្រោះ​មាន​ផ្ទៃពោះ ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​ក៏​បាន​ដឹក​កូនស្រី​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ក្រុងភ្នំពេញ ដើម្បី​សុំ​អោយ​គ្រូពេទ្យ​ជំនាញ​រំ​លូន​កូន​នៅ​ក្នុង​ផ្ទៃ​នោះ​ចោល​ទៅ​ហើយ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២១​នេះ​។ ក្រោយមក​គ្រួសារ​កុមារី​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រែក​ក្រឹស ដើម្បី​អោយ​ជួយ​អន្តរា​គមន៍​ទៅ​លើ​ជន​ប្រព្រឹត្ត​អំពើអាក្រក់​មក​លើ​កូនស្រី​របស់​គាត់​។

ទោះជា​បែប​ណា បុរស​ជា​ជនសង្ស័យ​នោះ​បានដឹង​ខ្លួន​មុន ក៏​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ទាំង​ប្រពន្ធ​ទាំង​កូន ថែម​ទាំង​ដឹកគោ​មេ​មួយ​ក្បាល​ទៅ​ជាមួយ​ផង​ដែរ ហើយ​នៅផ្ទះ​ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​ចាក់សោ​បិទ​ចោល បន្ទាប់​ពី​បានដឹង​ថា បែកធ្លាយ​រឿង​កុមារី​រង​គ្រោះ​មាន​ផ្ទៃពោះ​។

បើ​តាម​លោក សេក ឈិ​ន មេឃុំ​ព្រែក​ក្រឹស កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ទ​ង្វើ​របស់​បុរស​ជា​ជន​ស្ស័​យ​បាន​ប្រព្រឹត្ត​អនាចារ​មក​លើ​កុមារី​រង​គ្រោះ​ដែល​ជា​អ​និ​តិ​ជន​នោះ គឺ​មិន​អាច​អត់អោន​ឱ្យ​បាន​ឡើយ​។ លោក សេក ឈិ​ន និយាយ​បញ្ជាក់​បន្ត​ថា ហើយ​ជន​រូប​នេះ ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​ពលរដ្ឋ​នៅ​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ