ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៤​ថ្ងៃ​ត្រូវ​អស់លក្ខណ៍ ជន​ដៃដល់​កា​.​ប់​ប្រពន្ធ​ក្រុមប្រឹក្សា​ឃុំ​ពេល​កំពុង​ស្ល​ទឹក​នំ​បញ្ចុក

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ក្រោយ​ពី​កើត​មាន​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា​ទៅ​លើ​ស្ត្រី​ជា​ច្រើន​នាក់​ខណៈ​ពេល​កំពុង​តែ​ស្ល​ទឹក​នំ​បញ្ចុក និង​ចិតបន្លែ (​របោយ​នំ​) បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៣​ទៅ​៤​នាក់​រង​របួសធ្ងន់ រួច​ជន​ដៃដល់​

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​កើត​មាន​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា​ទៅ​លើ​ស្ត្រី​ជា​ច្រើន​នាក់​ខណៈ​ពេល​កំពុង​តែ​ស្ល​ទឹក​នំ​បញ្ចុក និង​ចិតបន្លែ (​របោយ​នំ​) បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៣​ទៅ​៤​នាក់​រង​របួសធ្ងន់ រួច​ជន​ដៃដល់​រត់គេច​ខ្លួន​អស់​រយៈពេល​៤​ថ្ងៃ​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ថ្មពួក ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន​ហើយ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​មណ្ឌល​ដីកា​រេ​ពីរ តំបន់​ភ្នំ​ចង្ក្រាន​យក្ស ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តមរ​មាន​ជ័យ ។

បើ​តាម​ប្រភព​ពី​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២១ នៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មាន​ករណី​ហិង្សា​ដោយ​ចេតនា​កើតឡើង​ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ ស្វឿ​ង ប៉ុង ហើយ​ជន​ដៃដល់​រូប​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ និង​បាន​ធ្វើ​សកម្មភាព​កាន់​កាំបិត​ខ្វែវ រួច​ដើរ​តម្រង់​ចូល​មក​កា​.​ប់​ស្ត្រី​ចំនួន​៣​ទៅ​៤​នាក់​ដែល​កំពុង​តែ​ធ្វើ​ស្ល​ទឹក​នំ​បញ្ចុក​ហូប​ជា​លក្ខណៈ​គ្រួសារ និង​ចិតបន្លែ​ដោយ​ពុំ​ដឹង​មូលហេតុ​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ឃើញ​ពី​សកម្មភាព​របស់​ជនល្មើស ស្ត្រី​ទាំងនោះ​បាន​នាំ​គ្នា​ស្ទុះ​ក្រោក​រត់​យក​តែ​ប្រះ​អាយុ​រៀង​ៗ​ខ្លួន តែ​ចៃដន្យ​អី​មាន​ស្ត្រី​ម្នាក់​ឈ្មោះ ហឿ​ង សៃ​នាវ អាយុ​៥៨​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ក្រុមប្រឹក្សា​ឃុំ​ថ្មពួក នៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក បាន​ស្ទុះ​រត់​បាន​បន្តិច​ក៏​ជាន់​ត្រូវ​ដុំ​ដី​ក្រឡាច់​ដួល ហើយ​ក៏​ត្រូវ​ជន​ដៃដល់​កា​.​ប់​ត្រូវ​ចំ​ជើង​ទាំង​សងខាង ដៃ​ទាំង​សងខាង និង​ដងខ្លួន បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ហើយ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ផង​ដែរ ប៉ុន្តែ​ដោយ​របួស​ធ្ងន់ធ្ងរ ក្រុម​គ្រូពេទ្យ​ស្រុក​ក៏​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី​វិញ ចំណែកឯ​ជន​ដៃដល់​ឈ្មោះ ស្វឿ​ង ប៉ុង បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មពួក បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់​បាន​នៅ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​មណ្ឌល​ដីកា​រេ​ពីរ តំបន់​ភ្នំ​ចង្ក្រាន​យក្ស ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តមរ​មាន​ជ័យ រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​កាំបិត​ខ្វែវ ដែល​ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ទៀត ដែល​បាន​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ចម្ការ​ដំឡូង​មី​ខាងកើត​វិទ្យាល័យ​ថ្មពួក​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ