ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​៣​នាក់​ពាក់ព័ន្ធ​ករណី​ចា.ប់​ចិន​ដូច​គ្នា​ជម្រិ.ត​ទារប្រាក់​១០​ម៉ឺនដុល្លារ ត្រូវតុលាការ​សម្រេច​ហើយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​​កាលពី​​ព្រឹក​៦ ខែ​ក​ក្កដា ឆ្នាំ​

រាជធានី​ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​​កាលពី​​ព្រឹក​៦ ខែ​ក​ក្កដា ឆ្នាំ​២០២ ១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាតិ​ចិន​៣​នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​២ ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​កំហែ.ង​យក​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ការ​ប្រើ​អាវុ.ធ ​(​ចាប់​ជន​រង​គ្រោះ​ដាក់ ខ្នោះដៃ និង​ប្រើប្រាស់​ឧបករណ៍​ឆក់​)​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេ​ត នា​(​បើករថយន្ត​បុក​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​២ គ្រឿង និង​បុក​របង​ផ្ទះ​បណ្តាល​ឲ្យ​ខូចខាត​) និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ពាក់​ស្លាក​លេខ​រថយន្ត​ដោយ​គ្មាន​សិទ្ធិ និង​ជំរិ.ត​ទារប្រាក់ ១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជន​ជាប់​ទាំង​៣នាក់​រួម​មាន ៖ ១-​ឈ្មោះ ZHAO-JIANMING ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជន​ជា​តិ​ចិន ស្នាក់​នៅ​ម្ដុំ​ក្រោយ​ក្រសួងការពារជាតិ ២-​ឈ្មោះ XIAO-ZEAN ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៣២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​: EA- 2019587 ស្នាក់​នៅ​ម្ដុំ​កោះ​ពេជ្រ មុខរបរ​មិន​ពិត​ប្រា​ក​ដ ​និង​​៣-​ឈ្មោះ HU FENGWEN ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅផ្ទះ​ជួល​លេខ​១៥ ផ្លូវជាតិ​លេខ​៣ សង្កាត់​កា​កាប ខណ្ឌ​ពោ​ធ​ន៏​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​ រក​ស៊ី​​ខាង​រ៉ែ​មាស ។

សូម​បញ្ជាក់​ថា ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ក្នុង​បន្ទប់​លេខ​៩០២ ជាន់​ទី​៩ សណ្ឋាគារ ហា​យ​ហៀ​ង​មីង​ជូ ផ្លូវ​លេខ​២៧៨ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩និង​២០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០ ។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ១-​រថយន្ដ​១​គ្រឿង ម៉ាក HILUX REVO ពណ៌​ស្ករ ជា​របស់​បក្ខ ពួក​រត់គេច​ខ្លួន ២-​ទូរស័ព្ទ​២ គ្រឿង ម៉ាក iPhone ៦ ពណ៌ ទឹកមាស ប្រាក់​ចំ​នួ ន​៣២៦ ដុល្លារ​អា​មេ​រិ​ក ដំបង​ឆក់​ចំនួន​២ ប​ណ្ណ័​សម្គាល់​រថយន្ដ​១ កាត​ធានា​គារ​ចំនួន​១ (ATM – ABA BANK)​ខ្នោះដៃ​២ ក្រណាត់​ពណ៌​ខ្មៅ​សម្រាប់​គ្រប់​មុខ​៤ ជា​របស់​ឈ្មោះ ZHAO JIANMING ៣-​ទូរស័ព្ទ​២ គ្រឿង ម៉ាក IPhone ៦ ពណ៌​ខ្មៅ និង​លុយ​ដុល្លា​ចំនួន​១៣​ដុល្លារ ប្រាក់​រៀល​៤២០០​រៀល លិខិតឆ្លងដែន​១ លេខ EA 2019587 Power Bank ពណ៌​សរ ម៉ាក​Romoss កូនសោរ​មួយ​ចង្កោម និង​កាបូប​ខ្មៅ​១ ជា​របស់​ឈ្មោះ XIAO ZEAN ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ Lin Wei xian ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៣១ ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ ហា​យ​លៀង​មីង​ជូ ផ្ទះ​លេខ​៨ ផ្លូវ​២៧៨ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ​ ជា​មេការ​ខារ៉ាអូខេ​ចិន ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ជា​ជនជាប់ចោទ​កើត​ទុក​មិន​សុខចិត្ត ចំពោះ​កា​រកា​រត់​ក្តី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ