ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ល័យ​ជាតិ​ទទួល​សៀវភៅ​ពី​ប្រទេស​សិង្ហបុរី​​៣០០​ក្បាល សម្រាប់​សិស្ស​-និស្សិត​​សិក្សា​ស្រាវ​ជ្រាវ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បណ្តា​ល័យ​ជាតិ​កម្ពុជា បាន​ទទួល​សៀវភៅ​ដែល​មាន​តម្លៃ​ខ្ពស់​ចំនួន​៣០០​ក្បាល​ពី​ប្រទេស​សិង្ហ​បុរី​តាម​រយៈ​ឯក​អគ្គរាជទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ដែល​សៀ​ភៅ​ទាំងនោះ បណ្តុំ​ទៅ​ដោយ​មុខ​ជំនាញ​សព្វបែបយ៉ាង មាន​ទាំង​ប្រវត្តិសាស្ត្រ សិល្បៈ

រាជធានី​ភ្នំពេញ ៖ បណ្តា​ល័យ​ជាតិ​កម្ពុជា បាន​ទទួល​សៀវភៅ​ដែល​មាន​តម្លៃ​ខ្ពស់​ចំនួន​៣០០​ក្បាល​ពី​ប្រទេស​សិង្ហ​បុរី​តាម​រយៈ​ឯក​អគ្គរាជទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ដែល​សៀ​ភៅ​ទាំងនោះ បណ្តុំ​ទៅ​ដោយ​មុខ​ជំនាញ​សព្វបែបយ៉ាង មាន​ទាំង​ប្រវត្តិសាស្ត្រ សិល្បៈ អក្សរ​សិល្ប៍ វប្បធម៌ អរិយធម៌ ស្ថាបត្យកម្ម​ចម្រុះ និង​នយោបាយ ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ជឿនលឿន​នៅ​ប្រទេស​សិង្ហ​បុរី សម្រាប់​ជំនួយស្មារតី និង​ដើម្បី​ឱ្យ​កូន​ខ្មែរ​មានឱកាស​បាន​សិក្សា​ស្រាវជ្រាវ​ពង្រីក​ចំណេះដឹង​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​ដូច​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែរ ។

ពិធី​ប្រគល់​-​ទទួល​បាន​ធ្វើ​នៅ​បណ្ណាល័យ​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ធ្នូ ២០១៥ ក្រោម​វត្តមាន​របស់​លោក​ថៃ នរៈ​សត្យា រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ និង​លោក Kevin Cheok ឯកអគ្គរាជទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ។

លោកស្រី ខ្លូត វិបុល​ឡា នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​ទទួល​បាន​សៀវភៅ​ដ៏​មាន​តំលៃ​ខ្ពស់​ពី​ប្រទេស​សិង្ហ​បុរី នេះ​ជា​សៀវភៅ​ដ៏​ល្ អ​និង​មាន​សារសំខាន់​កម្រ​មាន ដែល​ជា​ស្នាដៃ​និពន្ធ​ចេញពី​បណ្ឌិត​ឆ្នើម​ៗ និង​របស់​ប្រធានាធិបតី​សិង្ហ​បុរី ។

បណ្ណាល័យ​ជាតិ​កម្ពុជា នឹង​តម្កល់​ទុក​សម្រាប់​ជូន​ទៅ​ដល់​សិស្ស​-​និស្សិត​សិក្សា​ស្រាវជ្រាវ​ស្វែង​យល់​ឱ្យ​បាន​ទូលំទូលាយ ពិសេស​បាន​យល់​ពី​វប្បធម៌ អរិយធម៌ និង​ពី​ភាព​ជឿនលឿន​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ឱ្យ​កូន​ខ្មែរ​យើង​អាច​មើលឃើញ​ពី​ការ​រីក​ចំរើន ការ​ជឿនលឿន​នៅ​ក្នុង​ប្រទេស​គេ​ប៉ុណ្ណា? និង​វប្បធម៌​អរិយធម៌​របស់​គេ​មាន​របៀប​ណាខ្លះ?