ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុចត្រូវចៀសវាង ដើម្បីទ្វារមាសមានសុខភាពល្អ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភាគច្រើននៃស្ត្រីហាក់ដូចជាដឹងអំពីរឿងធម្មតាដែលបង្កគ្រោះថ្នាក់ដល់ទ្វារមាសរបស់ពួកគេ ដូចជាដៃគូរួមភេទច្រើន ជាប់វត្ថុណាមួយនៅក្នុងទ្វារមាសដោយចៃដន្យ និងការមិនបានធ្វើតេស្តរកជំងឺមហារីកស្បូនតាមការកំណត់ ។ ប៉ុន្តែក្នុងនាមជាគ្រូពេទ្យឯកទេសរោគស្ត្រី លោកស្រីវេជ្ជបណ្ឌិត Heather…

រាជធានីភ្នំពេញ ៖ ភាគច្រើននៃស្ត្រីហាក់ដូចជាដឹងអំពីរឿងធម្មតាដែលបង្កគ្រោះថ្នាក់ដល់ទ្វារមាសរបស់ពួកគេ ដូចជាដៃគូរួមភេទច្រើន ជាប់វត្ថុណាមួយនៅក្នុងទ្វារមាសដោយចៃដន្យ និងការមិនបានធ្វើតេស្តរកជំងឺមហារីកស្បូនតាមការកំណត់ ។ ប៉ុន្តែក្នុងនាមជាគ្រូពេទ្យឯកទេសរោគស្ត្រី លោកស្រីវេជ្ជបណ្ឌិត Heather Rupe បានរកឃើញកត្តាជាច្រើនផ្សេងទៀត ដែលមនុស្សទូទៅនឹកស្មានមិនដល់ដូចខាងក្រោម ៖

១. ការជក់បារី ៖ ស្ត្រីដែលជក់បារីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកមាត់ស្បូន ។ ស្រ្តីជក់បារីនឹងវិវត្តទៅជាជំងឺមហារីករហូតដល់ ៧៥% ខណៈដែលស្រ្តីមិនជក់បារីមានអត្រាត្រឹមតែ ២៥% ប៉ុណ្ណោះ ។

២. ជំងឺទឹកនោមផ្អែម ៖ ជំងឺទឹកនោមផ្អែមអាចជះឥទ្ធិពលដល់ផ្នែកទាំងអស់នៃរាងកាយ ប៉ុន្តែស្ត្រីភាគច្រើនមិនដឹងថា វាអាចប៉ះពាល់ដល់ទ្វារមាសរបស់ពួកគេផងដែរ ។ ជាការពិត ការឆ្លងមេរោគផ្សិតច្រើនអាចជារោគសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមចំពោះស្ត្រី ។

៣. ភាពធាត់ ៖ ភាពធាត់អាចបង្កការលំបាកដល់ស្រ្តីក្នុងការមានគភ៌ ហើយវាបង្កើនហានិភ័យនៃផលវិបាកនៃការមានគភ៌ច្រើនប្រភេទ ដូចជាជំងឺព្រាយក្រឡាភ្លើង និងត្រូវឱ្យមានការវះកាត់ ។ ភាពធាត់ក៏បង្កើនហានិភ័យនៃជំងឺមហារីកស្បូនដែរ ។

៤. សម្អាតទ្វារមាសញឹកញាប់ពេក ៖ Labia (បបូរទ្វារមាស) គួរតែត្រូវបានលាងសម្អាតជាមួយសាប៊ូកម្រិតស្រាលនៅពេលងូតទឹក ប៉ុន្តែផ្នែកខាងក្នុងនៃទ្វាមាសមិនត្រូវការសាប៊ូឱ្យទៅដល់ទេ ។ វាបង្កការរំខានដល់ប្រព័ន្ធអេកូទ្វារមាសរបស់បាក់តេរីធម្មតាដែលមានប្រយោជន៍ ។ ប្រសិនបើបាក់តេរីធម្មតាងាប់អស់ វានឹងអាចជាឱកាសបង្ករោគរបស់បាក់តេរីអាក្រក់ ។

សូមបញ្ជាក់ផងដែរថា គ្រូពេទ្យជំនាញបាននិយាយថា មធ្យោបាយដ៏ល្អមួយ ដើម្បីកុំឱ្យមានក្លិនប្រដាប់ភេទនោះ គឺការប្រើទឹកអនាម័យ ដើម្បីសម្អាតជាទៀងទាត់ ។ ទឹកអនាម័យ វ៉ាជីស៊ីល (Vagisil) គឺជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ក្លិនប្រដាប់ភេទ ពិសេសចំពោះស្ត្រី ។ ដោយសារតែប្រសិទភាពរបស់វានោះ វ៉ាជីស៊ីល ដែលជាផលិតផលអាមេរិក ត្រូវបានស្ត្រីទូទាំងពិភពលោកនិយមប្រើ ដើម្បីការពារកុំឱ្យមានក្លិនប្រដាប់ភេទ ។ ព័ត៌មានលម្អិតអំពី Vagisil សូមទំនាក់ទំនងទូរស័ព្ទលេខ 099 666 707 / 099 666 708 / 016 889 625 ៕