ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! ប្រុស​ម្នាក់ និង​ស្រី​២​នាក់ ហ៊ាន​លួច​បង្កប់​កញ្ឆា​ជាង​៥​ពាន់​ម៉ែត្រការ៉េ​ក្នុង​ចំការ​ស្វាយ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

កញ្ឆា​ដែល​ដាំ​ទៅ​លើ​ផ្ទៃដី​មាន​ទំហំ​៥,៥០០​ម៉ែត្រការ៉េ ដាំ​បង្កប់​នៅ​ក្នុង​ចំការ​ស្វាយ​មួយ​កន្លែង ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ចុះ​ធ្វើការ​បង្ក្រាប​បាន កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២១​។ ហេតុការណ៍​នេះ​

ខេត្តឧត្តរមានជ័យ ៖ កញ្ឆា​ដែល​ដាំ​ទៅ​លើ​ផ្ទៃដី​មាន​ទំហំ​៥,៥០០​ម៉ែត្រការ៉េ ដាំ​បង្កប់​នៅ​ក្នុង​ចំការ​ស្វាយ​មួយ​កន្លែង ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ចុះ​ធ្វើការ​បង្ក្រាប​បាន កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២១​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ព្រៃ​ស្អា​ក ស្ថិត​ក្នុងភូមិ​អូរ​តា​មេ​ង ឬ​ហៅ​ភូមិ​អណ្តូង​៣ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

លោក​ស៊ី​ម វណ្ណៈ អធិការ​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ​រួច​មក លោក​ក៏​បាន​រាយការណ៍​ទៅ​ដល់​ឧត្តមសេនីយ៍ទោ ហួត សុធី​ស្នងការ​នគ​បាល​ខេត្ត ខណៈ​ពេល​នោះ​លោកស្នងការ​បាន​ដាក់​បទបញ្ជា​កម្លាំង​ស្នងការ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​អន្លង់​វែង ចុះ​ធ្វើការ​បង្ក្រាប​ភ្លាម​ៗ​តែ​ម្តង ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​ពេល​ចុះ​បង្ក្រាប​នៅ​កន្លែង​ទីតាំង​ដាំ​កញ្ឆា​នោះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ក្នុង​ស្រី​២​នាក់ ហើយ​ក៏​នាំ​ខ្លួន​យក​មក​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ និង​នាំ​ន្លួ​ន​បន្ត​យក​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​។

គួរ​បញ្ជាក់​ថា ក្នុង​កិច្ច​ចុះ​ប្រ​ត្តិ​ប​ការ​ខាងលើ​នេះ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ផង​ដែរ ។ ដោយឡែក​វត្ថុ​តាង ដែល​ជា​កញ្ឆា​ដាំ​លើ​ផ្ទៃដី​ទំហំ​៥ ,៥០០​ម៉ែត្រការ៉េ ព្រមទាំង​ដើម​កញ្ឆា​ស្រស់​១២៥០០​ដើម និង​កញ្ឆា​ក្រៀម​ចំនួន​៣៦​គីឡូក្រាម រថយន្ត​មួយ​គ្រឿង​, គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​ជា​មធ្យោបាយ​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព​ផង​នោះ ត្រូវ​បាន​សមត្ថកិច្ច​យើង​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ