ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​អ​ស៊ី​លី​ដា និង​លំនៅ​ឋាន​២​ទីតាំង​ក្នុង​នោះ​គ្រូបង្រៀន​១​គ្រួសារ​ត្រូវ​បិទ​ខ្ទប់​ក្រោយ​រក​ឃើញ​កូ​វី​ដ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ធនាគា​អេ​ស៊ី​លី​ដា​មួយ​ទីតាំង រួម​ទាំង​ទីតាំង​លំនៅ​ឋាន​២​ទីតាំង​ទៀត ត្រូវ​បាន​បិទ​ខ្ទប់ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​៨​នាក់ ដែល​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​

ខេត្តឧត្តរមានជ័យ ៖ ធនាគា​អេ​ស៊ី​លី​ដា​មួយ​ទីតាំង រួម​ទាំង​ទីតាំង​លំនៅ​ឋាន​២​ទីតាំង​ទៀត ត្រូវ​បាន​បិទ​ខ្ទប់ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​៨​នាក់ ដែល​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១​នេះ​។

លោក នៅ សំ​អន ប្រធាន​ប្រតិបត្តិ​ស្រុក​អន្លង់​វែង និ​ស្រុក​ត្រពាំង​ប្រាសាទ បានឱ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១ នេះ គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក បាន​ខិតខំ​ធ្វើការ​ចុះ​ស្រាវជ្រាវ​តាមដាន​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់​។

លោក​បន្ត​ថា ក្រោយ​ពី​បាន​ចុះ​ធ្វើការ​នៅ​ក្នុង​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១​នេះ គ្រូពេទ្យ​បាន​ពិនិត្យ និង​វាស់​កំ​ដៅ រួម​ទាំង​យក​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​នោះ​ទៅ​ពិនិត្យ ជា​លទ្ធផល គឺ​រក​ឃើញ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៨​នាក់ ក្នុង​នោះ​មាន​គ្រូបង្រៀន​មួយ​គ្រួសារ​ចំនួន​៣​នាក់​, នៅ​ក្នុង​ឃុំ​ត្រពាំង​តា​វ ចំនួន​៣​នាក់ និង​បុ​គ្គ​លិ​ត​ធនាគា​អេ​ស៊ី​លី​ដា​ចំនួន​២​នាក់ ត្រូវ​បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​វិទ្យាល័យ​អន្លង់​វែង រួម​ទាំង​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដើម្បី​រង់ចាំ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ