ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​កំពង់​​ក​ន្តួ​ត!

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖​ រដ្ឋបាល​ខេត្តកណ្តាលបាន​សម្រេច​ផ្អាក​ដំណើរការ​អាជីវកម្ម​ផ្សារ​កំពង់​ក​ន្តួ​តជា​បណ្ដោះអាសន្ន ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល ដែល​មាន​ថិរវេលា​អនុវត្តសម្រាប់​រយៈពេល​១៤ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១៩…

ខេត្តកណ្តាល​ ៖​ រដ្ឋបាល​ខេត្តកណ្តាលបាន​សម្រេច​ផ្អាក​ដំណើរការ​អាជីវកម្ម​ផ្សារ​កំពង់​ក​ន្តួ​តជា​បណ្ដោះអាសន្ន ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល ដែល​មាន​ថិរវេលា​អនុវត្តសម្រាប់​រយៈពេល​១៤ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និងធ្វើការ​រៀបចំ​សណ្ដាប់ធ្នាប់របៀប​រៀបរយឱ្យ​បាន​ល្អ​ប្រសើរនៅ​ទីតាំង​លក់ដូរ​ក្នុង​ផ្សារ​កំពង់កន្ទួត ។

នេះ​បើ​យោង​តាម​សេចក្ដីសម្រេច​របស់លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១ ។ ប្រការ​២ នៃ​សេចក្ដីសម្រេច​នេះ បាន​ចែង​ថា «​ចំពោះ សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និង អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ឬ ដោយ​ប្រយោល ក្នុង​ព្រឹត្តិការណ៍​ខាងលើ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ក្រុមការងារ​សុខាភិបាល​ដើម្បី​យក​វត្ថុ​សំណាក​ទៅ​ធ្វើតេស្ត​ជា​បន្ទាន់ និង ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​» ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តកណ្តាល បាន​ប្រគល់​ភារកិច្ច​ជូន រដ្ឋបាល​ស្រុក​កណ្ដាលស្ទឹង សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង ភាគី​ពាក់ព័ន្ធ ដើម្បី​ដឹកនាំ​និង​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​ពាក់ព័ន្ធ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​ឬ​វិធានការ​សុខាភិបាល​និង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕ ​

អត្ថបទសរសេរ ដោយ