ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​អង្កេត​ការណ៍​ប្រើ​កាំរស្មី X-ray បង្កើត​ឆ្នាំ​2028

8 ឆ្នាំ មុន

ទីតាំង​អង្កេត​ការណ៍​តេ​ឡេ​ស្កុប​កម្រិត​ខ្ពស់​សម្រាប់​ថាមពល​ខ្លាំង​លើ​ការ​សិក្សា​ពី​ធម្មជាតិ​នៃ​ផ្កាយ​ហៅ​កាត់​ថា ATHENA គឺជា​ឧបករណ៍​វិទ្យាសាស្ត្រ​ថ្មី​ប្រើប្រាស់​កាំរស្មី​អិ​ុ​ច​រ៉េ (X-ray) ដែល​បង្កើត​ឡើង​ដោយ​ទីភ្នាក់ងារ​អវកាស​របស់​អឺរ៉ុប ។

ទីតាំង​អង្កេត​ការណ៍​តេ​ឡេ​ស្កុប​កម្រិត​ខ្ពស់​សម្រាប់​ថាមពល​ខ្លាំង​លើ​ការ​សិក្សា​ពី​ធម្មជាតិ​នៃ​ផ្កាយ​ហៅ​កាត់​ថា ATHENA គឺជា​ឧបករណ៍​វិទ្យាសាស្ត្រ​ថ្មី​ប្រើប្រាស់​កាំរស្មី​អិ​ុ​ច​រ៉េ (X-ray) ដែល​បង្កើត​ឡើង​ដោយ​ទីភ្នាក់ងារ​អវកាស​របស់​អឺរ៉ុប ។ គម្រោង​ម៉ូ​ដែល​តេ​ឡេ​ស្កុប​ខ្នាត​ធំ​នេះ (L-class) គឺជា​បេសកកម្ម​ទី​២ ស្ថិត​ក្នុង​ចំណោម​បេសកកម្ម​បី​របស់​កម្មវិធី ទស្សនវិស័យ​លោហធាតុ (Cosmic Vision) ដែល​រួម​មាន​យាន​ផ្សេង​គ្នា​ចំនួន​ពីរ គឺ​យាន​ស្រាវជ្រាវ​ផ្ទាំង​ទឹកកក​លើ​ឋាន​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​ហៅ​កាត់​ថា JUICE បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២២ និង​ទីតាំង​អ​ងេ្ក​ត​ពីរ​លក​នៃ​ដែន​ទំនាញ នឹង​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​ឆ្នាំ​២០៣៤ ។

ទី​តាំ​អង្កេត X-ray មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឈ្វេងយល់​ពី​រចនាសម្ព័ន្ធ និង​កា​រវិ​វ​ឌ្ឍ​របស់​ផ្កាយ​, ហ្គា​ឡាក់​ស៊ី និង​ចក្កវាឡ​ទាំងមូល​ទៀត​ផង ។ រូបភាព​ទាំងនេះ​អាច​បង្ហាញ​ឱ្យ​ឃើញ​ជា​លក្ខណៈ «​ចំណុចក្តៅ​» ក្នុង​ចក្កវាឡ​ដែល​ជា​តំបន់​ភាគ ល្អិត​ៗ​បង្កើត​ថាមពល ឬ​ក៏​ប្រើប្រាស់​សីតុណ្ហភាព​ខ្ពស់​ដោយសារ​តែ​ដែន​ម៉ា​ញ៉េ​ទិ​ក​, ការ​ផ្ទុះ និង​កម្លាំង​ទំនាញ​យ៉ាង​ខ្លាំង​។ ប្រភព​កាំរស្មី X-ray បាន​ចូលរួម​ជាមួយនឹង​ដំណាក់កាល ផ្សេង​ៗ​គ្នា​នៃ​កា​រវិ​វ​ឌ្ឍ​ហ្វូង​តារា​ដូច​ជា កម្លាំង​ស៊ុប​ភើ​ណូ​វ៉ា (Supernova), តារា​ណឺត្រុង (Neutron Stars) និង​ប្រហោង​ខ្មៅ (Black Holes) ។

ទី​អង្កេត ATHENA ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជា​សារ​ប្រយោជន៍​ដល់​ការ​ស្រាវជ្រាវ​ពី​ធម្មជាតិ​នៃ​ផ្កាយ​ដែល​ផ្តោត​លើ​សំនួរ​៖
១-​តើ​មាន​អ្វី​កើតឡើង​នៅ​ក្បែរ​ប្រហោង​ខ្មៅ (Black Holes) ?
២-​តើ​ប្រហោង​ខ្មៅ​យក្ស​កើតឡើង​ដោយ​របៀប​ណា ?
៣-​តើ​ទម្រង់​សម្ព័ន្ធ​ធំ​របស់​ហ្គា​ឡាក់​ស៊ី​បង្កើត​ឡើង​ដោយ​របៀប​ណា ?
៤-​តើ​អ្វី​ជា​ការ​ទាក់ទង​រវាង​ដំណើ​ការ​អស់ទាំង​នេះ ?

ដើម្បី​ដោះស្រាយ​រាល់​សំនួរ​ទាំងនេះ​វា​អាច​ចូល​ទៅ​ក្នុង​ដំណើរ​គន្លង​កាន់តែ​ជិត​នៃ​ប្រហោង​ខ្មៅ​, វាស់​ប្រវែង​ប្រហោង​ខ្មៅ​ដែល​វិល​យ៉ាង​សកម្ម​រាប់រយ​ដង​, ប្រើប្រាស់ Spectroscopy ដើម្បី​កំណត់​ពី​លក្ខណៈ​ពិសេស​លំហូរ និង​បរិស្ថាន​ស្នូល​ហ្គា​ឡាក់​ទិ​ក (Galactic Nuclei) ដែល​ស្ថិត​នៅ​ចំណុច​ខ្ពស់​របស់​វា​, ស្វែងរក​ពី​ប្រហោង​ខ្មៅ​យក្ស​ចេញ​ទៅ​រក Redshift z = 10, គូស​ផែនទី​ចលនា​ភាគច្រើន និង​ចលាចល​ក្នុង​ចង្កោម​ហ្គា​ឡាក់​ស៊ី​, ស្វែងរក​ភាគល្អិត តូច​ៗ​បំផុត​ដូច​ជា​ញ៉ូ​ក្លេ​អុង ឬ​ហា​យ​ផើ​រុង​ដែល​បាត់​ខ្លួន​ក្នុង​បណ្តាញ​លោហធាតុ និង​ការ​រុករក​ផ្សេង​ទៀត ។

ការ​រុករក​ទាំង​អស់នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​តារាសាស្ត្រ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ និង​កា​រវិ​វ​ឌ្ឍ​របស់​ថាមពល​ក្នុង​លំហ​អាកាស​កាន់តែ​ស៊ីជម្រៅ​មួយ​កម្រិត​ទៀត ។ ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ATHENA ទាមទារ​ឱ្យ​មាន​ទំហំ​ប្រមាណ​ជា​៣​ម៉ែត្រការ៉េ​ប្រវែង​បណ្តោយ ១២​ម៉ែត្រ​។ ក្រៅពី​នេះ​វា​ក៏​មាន​លក្ខណៈ​ពិសេស​ដោយ​មាន​របាំង​ដ៏​ធំ​ការពារ​ពី​ពន្លឺ​ព្រះអាទិត្យ​, ផែនដី និង​ព្រះ​ចន្ទ​ដែល​អាច​នឹង​បង្កក​ម្តៅ​ចូល​ក្នុង​តេ​ឡេ​ស្កុប ហើយ​ចូល​ជ្រៀតជ្រែក​រាល់​ការ​អង្កេត​នានា​។ តេ​ឡេ​ស្កុប​នេះ​នឹង​នៅ​តែ​ប្រតិបត្តិការ​រហូត​ចុងឆ្នាំ​២០៣០​ឯណោះ​៕