ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធ្វើ​អា​យ៉ង​…

8 ឆ្នាំ មុន

កម្ពុជា​យើង​ដែល​ធ្លាប់​ក្រ​បំផុត​… ​មហា​ក្រីក្រ​… ​ហើយ​ត្រូវ​មហាអំណាច​ខ្លះ​ជាន់ពន្លិច​ថែម​នោះ មិនមែន​ពេល​នេះ​ទេ​… ​វា​កើត​មាននៅ​ក្រោយ​ពេល​រលំរលាយ​របប​ប្រល័យពូជសាសន៍​ឆ្នាំ​១៩៧៩ ។ មហាក្រ​នោះ វា​កើត​មាន​រហូត​ដល់​អ៊ុ​ន​តាក់​ចូល​ស្រុក

កម្ពុជា​យើង​ដែល​ធ្លាប់​ក្រ​បំផុត​… ​មហា​ក្រីក្រ​… ​ហើយ​ត្រូវ​មហាអំណាច​ខ្លះ​ជាន់ពន្លិច​ថែម​នោះ មិនមែន​ពេល​នេះ​ទេ​… ​វា​កើត​មាននៅ​ក្រោយ​ពេល​រលំរលាយ​របប​ប្រល័យពូជសាសន៍​ឆ្នាំ​១៩៧៩ ។ មហាក្រ​នោះ វា​កើត​មាន​រហូត​ដល់​អ៊ុ​ន​តាក់​ចូល​ស្រុក ។

សម័យ​ហ្នុ​ង​បាន​គេ​ហៅ​ថា​ក្រ​…​ ក្រ​មហាក្រ​គេ​ហៅ​ដោយ​មិន​ខ្លាច​ថា ជា​ប្រទេស​ត​តី​យ​លោក​…​ ។​ល​។ គេ​ចង់​ហៅ​ខ្មោច​អី​ហៅ​ទៅ​…​ ព្រោះ​កម្ពុជា​បាន​រស់​ឡើង​វិញ​… ​ពី​ខ្ទេចខ្ទាំ​អស់​…​ មាន​តែ​បាតដៃ​ទទេ​…

ប្រហែល​ដោយសារ​ក្រីក្រ​ពេក​…​ ត្រូវ​មហាអំណាច​លោក​ខាងលិច​ចាប់​បង្វិល​ដូច​គ្រាប់​អាប៉ោង​…​ ឱ្យធ្វើ​នេះ​…​ ធ្វើ​នោះ ​ស្រេច​តែ​មហិច្ឆតា​ ថោកទាប​របស់​ពួក​គេ ។
មក​ដល់​សម័យនេះ​…​ កម្ពុជា​លែង​ជា​ប្រទេស​ត​តី​យ​លោក​ទៀត​ហើយ​…​ គេ​ឱ្យឈ្មោះ​ថា​ ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​…​ ជា​សង្គម​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចំរើន​…​ អាច​ធ្វើ​ដំណើរ​ដោយ​ខ្លួនឯង​បាន​ហើយ​…​ ទោះបី​ដើរ​មិនលឿន ក៏​អាច​ក្រោក​ដើរ​បាន​ដែរ​…​ អាច​ដើរ​ត្រឹក​ៗ​បាន​…​ កុំឱ្យ​តែ​ខ្ញុំគេ !

កម្ពុជា​យើង​ជា​ប្រទេស​នីតិរដ្ឋ​… ​មាន​អធិបតេយ្យភាព បូរណភាព​ទឹកដី​…​ ជា​សមាជិក​ពេញ​សិទ្ធិ អ​.​ស​.​ប ។
ថ្មី​ៗ​បំផុត​នេះ​មាន​ដំណឹង​ហោះហើរ​តាម​ខ្យល់​មក​ថា ពិភពលោក​ប៉ែក​ខាងលិច​ព្រមាន​ផ្តាច់ជំនួយ​…​ ប្រសិនបើ​មិន​ធ្វើ​តាម​ «​ការ​ញាក់​» ​របស់​ពួក​គេ ។

ប្រសិនបើ​កម្ពុជា​ធ្វើ​តាម​ «​ការ​ញាក់​» ឬ​តាម ​«​ការ​បង្វិល​»…​ នោះ​គេ​ហៅ​ថា «​អា​យ៉ង​» ។ ប្រសិនបើ​មិន​ធ្វើ​អា​យ៉ង​ទេ គេ​ផ្តាច់ជំនួយ​…​ ។​ល​។
ដើម្បី​រក្សា​ពូជ​អង្គរ​…​ ដើម្បី​កិត្តិយស​ពូជសាសន៍​ខ្មែរ​…​ ដើម្បី​អធិបតេយ្យភាព​កម្ពុជា​…​ សូមកុំ​ប្រថុយធ្វើ​អា​យ៉ង​… ​ផ្តាច់​អី​ផ្តាច់​ទៅ​…​ ព្រោះ​ជា​រឿង​ដដែល​…

 ខ្មែរ​បាន​ឆ្លើយ​តប​វិញ​ហើយ​… ​ក្នុង​នាម​ពូជសាសន៍​អង្គរ​… ​ទោះបី​មាន​ជំនួយ​ក្តី​…​ អត់​ជំនួយ​ក្តី​… ​កម្ពុជា​នៅ​តែ​បោះ​ជំហាន​ទៅ​មុខ​ដដែល​…​ ។
នេះ​ជា​ចម្លើយ «​មិន​ធ្វើ​អា​យ៉ង!» ប្រសិនបើ​ធ្វើ​ជា​អា​យ៉ង​វិញ មិនដឹង​ជា​ «​ថោក​»​ ធ្លាក់​ដល់​កម្រិត​ណា​ឡើយ​…​ ។​ល​។
                     អា​ឡេវ