ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ ឡើងលាបថ្នាំផ្ទះ ដួលដែកឡើងជាន់ សង្កត់របួសធ្ងន់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ បានឡើងលាបថ្នាំដំបូលផ្ទះ ត្រូវដែកដាក់ឡើងជាន់ដួលសង្កត់របួសធ្ងន់​។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨ និង ២០នាទី…

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ បានឡើងលាបថ្នាំដំបូលផ្ទះ ត្រូវដែកដាក់ឡើងជាន់ដួលសង្កត់របួសធ្ងន់​។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨ និង ២០នាទី ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សែង រ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​។

​ប្រភព​ដដែល បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានដាក់ដែកជាន់ឡើងលើដំបូលផ្ទះខ្លួនឯង ដើម្បីលាបថ្នាំ ពេលលាបរួច ក៏ចុះមកវិញ ជាន់ដែកដាក់ឡើងនោះ ភ្លាត់ជើងធ្លាក់មក ហើយត្រូវដែកនោះ ដួលសង្កត់​ថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់។ ជនរងគ្រោះ​ ត្រូវបានក្រុមគ្រួសារ ដឹកទៅសង្រ្គោះនៅមន្ទីរ​ពហុព្យាបាលទេវិនរក្សាសុខ ក្រុងសិរីសោភ័ណ ៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ