ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​កូរ៉េ​ខាងត្បូង​ឆ្លង​សេចក្តីព្រាងច្បាប់​យកពន្ធ​លើ​អ្នកបួស

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សភា​កូរ៉េ​ខាងត្បូង​បាន​ឆ្លង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​កំណត់​អត្រាពន្ធ​លើ​ផ្នែក​សាសនា​ដល់​អ្នកបួស ដោយ​ច្បាប់​ថ្មី​នេះ​ជា​កំណែទម្រង់​មួយ​នៅ​ក្នុង​ប្រទេស

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សភា​កូរ៉េ​ខាងត្បូង​បាន​ឆ្លង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​កំណត់​អត្រាពន្ធ​លើ​ផ្នែក​សាសនា​ដល់​អ្នកបួស ដោយ​ច្បាប់​ថ្មី​នេះ​ជា​កំណែទម្រង់​មួយ​នៅ​ក្នុង​ប្រទេស និង​ចូល​ជា​ធរមាន​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៨​។ 

លោក​កាំ​ង សាំង​ហ៊ុន សមាជិក​សភា​ពី​គណបក្ស​ក្នុង​រដ្ឋាភិបាល​និយាយ​ថា រដ្ឋាភិបាល​ចង់ឱ្យ​គម្លាត​រយៈពេល​នោះ គឺជា​រយៈពេល​សម្របសម្រួល ព្រោះ​ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​ដាក់​ឱ្យ​ប្រើប្រាស់​ទៅ​លើ​អ្នកបួស​គ្រប់​សាសនា​មាន​ប្រហែល​៣៦០.០០០​រូប នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ឱ្យ​មន្ត្រី​រដ្ឋ​មានឱកាស​ចរចា​សម្រុះសម្រួល​ជាមួយ​មេដឹកនាំ​សាសនា និង​ឱ្យ​ច្បាប់​អាច​មាន​សុពលភាព​យ៉ាង​រលូន ។

ក្នុង​សេចក្តីព្រាងច្បាប់​បញ្ជាក់​ឱ្យ​កែប្រែ​លើ​ពាក្យ​ប្រាក់​បរិច្ចាគ ដែល​សាសនិកជន​បង់​ដោយ​សុ​ទ្ច​ចិត្ត និង​កាលពីមុន​ហៅ​ថា «​ប្រាក់​សទ្ធា​» ឱ្យ​ក្លាយជា «​ចំណូល​ផ្នែក​សាសនា​» ។ បព្វជិត​ដែល​មាន​ចំណូល​មិន​លើស​ពី​៤០​លាន​វ៉ុ​ន ក្នុង​មួយ​ឆ្នាំ ឬ​ប្រហែល​៣៤.០០០​ដុល្លារ ត្រូវ​បង់ពន្ធ​ក្នុង​អត្រា​២០% ចំណែក​អ្នកបួស​ដែល​មាន​ចំណូល​ច្រើន​ជាង​១៥០​លាន​វ៉ុ​ន ក្នុង​មួយ​ឆ្នាំ ឬ​ប្រហែល​១២៧.០០០​ដុល្លារ ត្រូវ​ពន្ធ​ក្នុង​អត្រា​៨០% ។

បញ្ហា​នៃ​ការ​បង់ពន្ធ​របស់​អ្នកបួស​នៅ​កូរ៉េ​ខាងត្បូង បាន​កើត​មានការ​តវ៉ា​គ្នា​តាំងពី​ឆ្នាំ​១៩៦៨​កន្លង​មក ដោយ​លោក​អីុ ណា​ក់​យ៉ុ​ន នាយក​ផ្នែក​ធនធានមនុស្ស​ដំបូង​នៅ​ក្នុង​ប្រទេស​បាន​និយាយ​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​ដែល​មានការ​ងារ​ធ្វើ​គ្រប់​រូប​ត្រូវ​បង់ពន្ធ ទោះបីជា​បម្រើ​ការ​ក្នុង​ផ្នែក​សាសនា​ក៏​ដោយ ។ 

រដ្ឋាភិបាល​ជា​ច្រើន​អាណត្តិ​ក្រោយ​បាន​លើកយក​ករណី​នេះ​ពិភាក្សា​វែកញែក​ជា​បន្តបន្ទាប់ និងមាន​លក្ខណៈ​ដ៏​ប្រាកដប្រជា​មួយ​នៅ​ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ប៉ាក គី​ន​ហេ គឺ​មានការ​ជំទាស់​ខ្លាំង​ពី​ក្រុម​ដែល​មាន «​ឥទ្ធិពល​» ផ្នែក​សាសនា ៕