ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ពីរ​សហការ​គ្នា​បង្កើត​ទូរស័ព្ទ​អាច​លាង​ទឹកបាន

8 ឆ្នាំ មុន

ក្រុមហ៊ុន​ជប៉ុន KDDI និង Kyocera បាន​សហការ​គ្នា​បង្កើត​ទូរស័ព្ទ​ដំបូង​គេ​ដែល​អាច​លាង​ទឹកបាន ។ ទូរស័ព្ទ​នោះ​មានឈ្មោះ​ថា «Digno Rafre» អ្នក​ប្រើប្រាស់​ទាំងអស់​អាច​លាង​ជាមួយ​ទឹក​ធម្មតា​…

ក្រុមហ៊ុន​ជប៉ុន KDDI និង Kyocera បាន​សហការ​គ្នា​បង្កើត​ទូរស័ព្ទ​ដំបូង​គេ​ដែល​អាច​លាង​ទឹកបាន ។ ទូរស័ព្ទ​នោះ​មានឈ្មោះ​ថា «Digno Rafre» អ្នក​ប្រើប្រាស់​ទាំងអស់​អាច​លាង​ជាមួយ​ទឹក​ធម្មតា ឬ​ទឹកសាប៊ូ​បាន​ព្រោះ​វា​មាន​ប្រព័ន្ធ​ការពារ​សំណើម និង​ការ​ជ្រាប​ទឹកបាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

ទូរស័ព្ទ Digno Rafre ត្រូវ​បាន​វាយតម្លៃ​ជា​ពិសេស​ដោយ​ការ​ដាក់​ត្រាំ​ក្នុង​ទឹក​ក្តៅ​កម្រិត ៤៣​អង្សា​សេ ។ ទូរស័ព្ទ​ដំបូង​គេ​ដែល​អាច​លាង​ជាមួយ​ទឹក​នេះ​មាន​ទំហំ​៥​អុ​ី​ញ កម្រិត​ភ្លឺ​ច្បាស់​៧២០​ភិ​ច​ស៊ែ​ល ហើយ​អេ​ក្រង់​នៅ​តែ​ដំណើរការ​ធម្មតា ទោះបីជា​ស្ថិត​ក្នុង​សភាព​សើម​ក៏​ដោយ ។ RAM ២​ជី មាន​ម៉េ​ម៉ូ​រី​កាត​ប្រភេទ microSD ។ ថាមពល​ថ្ម​ប្រើប្រាស់ ៣០០០​មី​ល្លី​អំពែរ និង​មាន​កាមេរ៉ា​ក្រោយ​១៣​មេ​ហ្គា​ភិ​ច​ស៊ែ​ល តែ​ពុំ​មាន​កាមេរ៉ា​មុខ​ទេ ៕