ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​ថ្ងៃ​ប៉ុណ្ណោះ ពលករ​វិល​មក​ពី​ថៃ​ចូល​ស្រុក​វិញ​ជាង​៥០០​នាក់ រក​ឃើញ​ជាង​១០០​នាក់​ឆ្លង​កូ​វី​ដ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

គិត​ត្រឹមតែ​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ មាន​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ស្រុក​កំណើត​វិញ ដោយ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ចាប់ពី​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១​នេះ មាន​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជាង​៥០០​នាក់ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ

ខេត្តឧត្តរមានជ័យ ៖ គិត​ត្រឹមតែ​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ មាន​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ស្រុក​កំណើត​វិញ ដោយ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ចាប់ពី​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១​នេះ មាន​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជាង​៥០០​នាក់ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​មនុស្ស​ប្រុស​ស្រី​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ជាង​១០០​នាក់​ទៅ​ហើយ​។

បើ​តាម​លោក ឃ្លាំង ហួត ប្រធាន​សុខា​ភិល​បាល​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ស្វែងរក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ជាង​៥០០​នាក់ ដោយ​ចូល​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើការ​វាស​កំ​ដៅ និង​យក​សំណាក គិត​ត្រឹមតែ​រយៈពេល​ចាប់តាំងពី​ថ្ងៃ​ទី​៤ និ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១​នេះ ត្រូវ​បាន​គ្រូពេទ្យ​ប្រចាំការ​មាត់ច្រក រក​ឃើញ​មាន​អ្នក​ដែល​ជាប់​វិជ្ជមាន​កូ​វី​ដ​១៩ ជាង​១០០​នាក់​។

លោក​ប្រធាន​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែកក្កដា​នេះ អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២២៣៨​នាក់ អ្នក​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ បាន​កើនឡើង​ដល់​ទៅ​ចំនួន​៩២៦​នាក់​ហើយ ដោយ​ឆ្លង​នៅ​ក្នុង​សហគមន៍​ចំនួន​៩៦​នាក់ និង​ពលករ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ចំនួន​៨៣០​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​សព្វថ្ងៃ​មាន​ចំនួន​៧៥៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ