ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​មួ​​យ​ចំនួន​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​សន្សំ​កាសែត​បាន​ជាង​៧​តោន
បុរស​អាយុ​៤០​ឆ្នាំ ជា​អ្នក​និយម​អាន​កាសែត​ម្នាក់​សន្សំ​កាសែត​ទុក​បាន​ជាង​៧​តោន ។ លោក​ផា​ន់ ឈួ​ន​មីង ឱ្យ​ដឹង​ថា តាំងពី​អាយុ​៨​ឆ្នាំ​មក​លោកតា​របស់​លោក​ធ្វើ​ឱ្យ​លោក​

១-​សន្សំ​កាសែត​បាន​ជាង​៧​តោន
បុរស​អាយុ​៤០​ឆ្នាំ ជា​អ្នក​និយម​អាន​កាសែត​ម្នាក់​សន្សំ​កាសែត​ទុក​បាន​ជាង​៧​តោន ។ លោក​ផា​ន់ ឈួ​ន​មីង ឱ្យ​ដឹង​ថា តាំងពី​អាយុ​៨​ឆ្នាំ​មក​លោកតា​របស់​លោក​ធ្វើ​ឱ្យ​លោក​ចូល​ចិត្ត​អាន​កាសែត ។

២-​វិធីសាស្ត្រ​អប់រំ​ឆ្កែ
បុគ្គលិក​ក្នុង​មជ្ឈមណ្ឌល​គ្រប់គ្រង​ឥរិយាបថ​របស់​ឆ្កែ​សហរដ្ឋអាមេរិក​ម្នាក់​កំពុង​បង្ហាត់​ឆ្កែ កុំឱ្យ​ជ្រួលជ្រើម​ពេក ខណៈ​ពេល​កំពុង​អប់រំ​ពី​ការ​ប្រព្រឹត្ត​របស់​វា ។ 

៣-​បច្ចេកវិទ្យា​ជួយ​ដល់​សត្វ
សម្តេចព្រះ​រាជិនី​អេ​លី​ហ្សា​បែ​តទី​២ នៃ​ចក្រភព​អង់គ្លេស បាន​ទត​ពី​របៀប​ប្រើ​បច្ចេកវិទ្យា​ជួយ​ដល់​សត្វ​ឱ្យ​ចេះ​ដើរ​នៅ​លើ​ខ្សែ​ពាន​ហាត់ប្រាណ ។

៤-​ដេញថ្លៃ​រថក្រោះ​សម័យ​សង្គ្រាមលោក​លើក​ទី​២
រថក្រោះ​មួយ​គ្រឿង​ត្រូវ​បុរស​ម្នាក់​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ដល់​ទៅ​១៥៥.០០០​ដុល្លារ ជា​រថក្រោះ​របស់​ក្រុម​សម្ព័ន្ធមិត្ត​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។

៥-​ភ្លើងស្តុប​មនុស្ស
ត្រង់​ផ្លូវបំបែក​ក្នុង​ក្រុង​ឆើ​ជៀ​ជួង ខេត្ត​ហ៊ឺ​ប៉ើយ ប្រទេស​ចិន ដោយសារ​ភ្លើងស្តុប​ខូច​រាប់​ខែ ធ្វើ​ឱ្យ​កកស្ទះ​រថយន្ត​ញឹកញាប់ ក៏​មាន​បុរស​២​នាក់​យក​ប្រអប់​មាន​រូប​ភ្លើង​ខៀវ ក្រហម រុំ​លើ​ដងខ្លួន​ឈរ​កណ្តាលផ្លូវ ងាក​ទៅ​មក​នៅ​រៀង​រាល់​៩០​វិនាទី ដើម្បី​ធ្វើ​ចរាចរណ៍ និង​ទទួល​ការ​កោតសរសើរ​ពី​មហាជន ។

៦-​ដង្ហែ​ក្បួន​ឆ្កែ
ស្ត្រី​ម្នាក់​រៀបចំ​ឈុត​សម្រាប់​ឆ្កែ​តុបតែង​ជា​សត្វ​ដូច​ក្រុម​សៀ​ក ក្នុងអំឡុងពេល​ដើរ​ព្យុហយាត្រា​ឆ្កែ​ក្នុង​ទិវា បុណ្យ​ហា​ឡូ​វី​ន ប្រចាំឆ្នាំ នៅ​តំបន់​មេន​ហាត​តាន់ ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

៧-​ខ្សែ​.​ក​មាន​អាយុ​ជាង​៣០០០​ឆ្នាំ
ក្រសួង​វប្បធម៌​ក្រិ​ក បាន​បង្ហាញ​ខ្សែ​.​ក​មាស​ដែល​ប្រទះ​ឃើញ​ក្នុង​ផ្នូរ​មេទ័ព​មាន​អាយុ​៣៥០០​ឆ្នាំ នៅ​ក្បែរ​វាំង​បុរាណ​នា​ភាគ​ខាងត្បូង​ប្រទេស​ក្រិ​ក គឺជា​ផ្នូរ​ក្នុង​យុគសម័យ «​ម៉ៃ​សេនៀ​ន​» ព្រោះ​នៅ​ក្នុង​ផ្នូរ​មាន​គ្រឿងអលង្ការ​ជាង​១៤០០​ប្រភេទ ទាំង​ប្រាក់ មាស ។

៨-​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ
មនុស្ស​យន្ត​ស៊ី​ហុ​ី​រ៉ា ជុន​កុ តុបតែង​ក្នុង​ឈុត​ហា​ឡូ​វី​ន​រង់ចាំ​ស្វាគមន៍​អតិថិជន​ដែល​ចូល​ទិញ​ទំនិញ​ក្នុង​ហាង​នៅ​ក្រុង​តូ​ក្យូ ។ មនុស្ស​យន្ត​នោះ​ផលិត​ដោយ​ក្រុមហ៊ុន​តូ​ស៊ី​បា អាច​ផ្តល់​ការ​ណែនាំ​ដល់​អតិថិជន​បាន​៣​ភាសា ៕