ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វារីវប្បករកំពុងជជែកពីបញ្ហាឥណទាន និងការពង្រឹងសមត្ថភាពចិញ្ចឹមត្រី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឥណទានជាផ្នែកសំខាន់សម្រាប់អ្នកចិញ្ចឹមត្រីពង្រីកអាជីវកម្ម ឬផ្តើមមុខរបរ ។ ចំណែកសមត្ថភាពចិញ្ចឹមកាន់តែសំខាន់ ដើម្បីឲ្យរបរចិញ្ចឹមត្រីដំណើរទៅមុខ ត្រីចិញ្ចឹមមានគុណភាព មានអនាម័យ ឆ្លើយតបតម្រូវការទីផ្សារទំាងក្នុង…

រាជធានីភ្នំពេញ ៖ ឥណទានជាផ្នែកសំខាន់សម្រាប់អ្នកចិញ្ចឹមត្រីពង្រីកអាជីវកម្ម ឬផ្តើមមុខរបរ ។ ចំណែកសមត្ថភាពចិញ្ចឹមកាន់តែសំខាន់ ដើម្បីឲ្យរបរចិញ្ចឹមត្រីដំណើរទៅមុខ ត្រីចិញ្ចឹមមានគុណភាព មានអនាម័យ ឆ្លើយតបតម្រូវការទីផ្សារទំាងក្នុង និងក្រៅស្រុក ។ មិនថាការចិញ្ចឹមត្រី ឬការដាំដុះនោះទេទាមទារឲ្យកសិកចងក្រងជាក្រុម ជាសហគមដើម្បីទទួលផលប្រយោជន៍ យ៉ាងហោចចំនួនពីរខាងលើនេះ ។ បច្ចុប្បន្នសម្រាប់អ្នកចិញ្ចឹមត្រី មានសមាគមន៍វារីវប្បករកម្ពុជា ដើរតួនាទីសំខាន់នៅក្នុងការចងក្រងក្រុមអ្នកចិញ្ចឹមត្រីនៅកម្ពុជានោះ ។ សមាគមវារីវប្បករកម្ពុជា បានកំពុងចែករំលែកចំណេះដឹងគ្នា ពិសេសបានកំពុងចែករំលែកព័ត៌មានពីលក្ខណ្ឌ័ទទួលបានកម្ចីពិសេសសម្រាប់វារីវប្បកម្ម ភូតគាមអនាម័យត្រី និងពង្រឹងសមត្ថភាពវារីវប្បករអំពីវិធីសាស្រ្តគ្រប់គ្រងកូនត្រី មុន និងក្រោយដាក់ចិញ្ចឹម ។

សមាគមវារីវប្បករកម្ពុជាបានកំពុងធ្វើសកម្មភាពនេះយ៉ាងសកម្មនាពេលនេះ ខណៈដែលគេដឹងថា ការផ្តើមចិញ្ចឹមត្រីវគ្គថ្មី និងឈានមកដល់ ខណៈដែលត្រីដែលបានចិញ្ចឹមធំហើយបានកំពុងលក់ និងកំពុងរកទីផ្សារលក់បន្តបន្ទាប់នោះ ។ កាលពីថ្ងៃទី ៣០ ខែ មិថុនា និង ទី ០១ ខែ កក្កដា សមាគមវារីវប្បករបាន ជួបប្រជុំជាមួយវារីវប្បករ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ខណៈដែលកាលពីចុងខែមិថុនា សកម្មភាពដូចគ្នានេះ បានជួបជុំនៅតំបន់រាំងដេក ១ និងតំបន់រាំងដេក ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងកាលពីពាក់កណ្តាលខែមិថុនា ក្រុមការងារសមាគមវារីវប្បករនៅកម្ពុជា បានចុះទៅជួបសមាជិកមួយចំនួននៅក្នុងឃុំក្រាំងយ៉ូវស្រុកស្អាង ។ ការជួបជុំសមាជិកវារីវប្បករគ្រប់កន្លែងនាពេលនេះ ភាគច្រើនដើម្បីប្រមូលព័ត៌មាននិងជជែកពីលទ្ធផលការងារ ការទទួលបានប្រាក់ឥណទាន និងការសផ្សព្វផ្សាយពី ស្តង់ដារអនាម័យ និងស្តង់ដារភូតគាមអនាម័យ ដើម្បីពង្រឹងផលិផលវារីវប្បកម្មនេះឯង ។

រដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យដឹងកាលពីពេលថ្មីៗនេះ ថាក្រសួងទទួលបានជំនួយពីសហរដ្ឋអាមេរិក ក្នុងទឹកប្រាក់ប្រមាណ ១៧,១ លានដុល្លារ សម្រាប់អភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា រយៈពេល ៥ ឆ្នាំនៃការអនុវត្តគម្រោង ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ។ ថវិកានេះនឹងត្រូវប្រើប្រាស់សម្រាប់ពង្រឹងសមត្ថភាពមន្រ្តី ចុះអប់រំផ្សព្វផ្សាយ កសាងសមត្ថភាព ដល់អ្នកចិញ្ចឹមត្រី ការបង្កាត់ពូជត្រី បច្ចេកទេសចិញ្ចឹម ការបណ្តុះបណ្តាលស្តង់ដារអនាម័យ និងស្តង់ដារភូតគាមអនាម័យ និងការរកទីផ្សារជាដើម ។

និយាយពីការងារសេវាហិរញ្ញវត្ថុឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា គម្រោងកម្មវិធីអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជាបានដឹងពី “ការជំពាក់បំណុលវណ្ឌក” ដោយអ្នកទទួលផ្ទាល់មួយចំនួនពីគម្រោង ។ ដូច្នេះ ចំណុចផ្តោតសំខាន់គឺការធានាថា ជំនួយបច្ចេកទេសរួមបញ្ចូលការណែនាំស្តីពីរបៀបវាយតម្លៃលក្ខខណ្ឌកម្ចី មុននឹងផ្តល់មូលនិធិ ។ ក្នុងអំឡុងពេលកំពុងអនុវត្តន៍ការងារ សេវាដែលផ្តល់ដោយក្រុម គឺស្មើនឹងចំណុចដៅប្រចាំឆ្នាំរបស់គម្រោងចំនួន ៧៧% ។ លោកបានបញ្ជាក់ថាក្នុងរយៈពេល ២ ខែចុងក្រោយនៃអំឡុងពេលរាយការណ៍នេះ គ្រឹះស្ថានហិរញ្ញវត្ថុចម្រើនបានផ្តល់កម្ចី ១៦២ ០០០ដុល្លារ ដល់សហគ្រាសខ្នាតតូច និងមធ្យមចំនួន ៧ សម្រាប់ការកែលម្អអាជីវកម្ម ស្មើនឹង ៧២% នៃចំណុចដៅប្រចាំឆ្នាំរបស់គម្រោងនៅឆ្នាំសារពើពន្ធ ២០២១ ។ 

ចំពោះលទ្ធភាពជ្រៀតចូលទីផ្សារ ស្តង់ដារអនាម័យ និងស្តង់ដារភូតគាមអនាម័យ ដែលជាចំនុចខ្សោយសម្រាប់អ្នកចិញ្ចឹមជាច្រើន គម្រោងបានបញ្ចប់កម្មវិធីសិក្សាបណ្តុះបណ្តាលស្តីពីប្រព័ន្ធតាមដានរកប្រភពដើម ដោយបានបណ្ដុះបណ្ដាលក្រុម SPS បានចំនួន ១៤ នាក់ មកពីសហគ្រាសខ្នាតតូច និងមធ្យមចំនួន ៧ ដែលជាជំហានដំបូងឆ្ពោះទៅរកការជ្រើសរើសអ្នកចែកចាយ និងក្រុមហ៊ុននាំចេញ ដើម្បីសាកល្បងប្រព័ន្ធតាមដានរកប្រភពដើម ។ 

ជាការកត់សម្គាល់កន្លងមកទីផ្សារលក់ត្រីក្នុងស្រុកមានការលំបាកខ្លំាងដោយសារមិនអាចប្រកួតប្រជែងត្រីចិញ្ចឹមនាំចូលដែលមានបរិមាណច្រើន ហើយបច្ចេកទេសចិញ្ចឹមនិងថ្លៃដើមផលិតកម្មរបស់គេទាបនោះ ។ បើតាមការបញ្ជាក់ពីសមាគមវារីវប្បករកម្ពុជាកន្លងមកថា មានអ្នកចិញ្ចឹមត្រីមួយចំនួនបានស្ទាក់ស្ទើរបន្តរបរនេះទៅមុខទៀត ខណៈរដ្ឋកំពុងជំរុញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ