ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​កុំឱ្យ​គេ​ឮ យក​កម្ពុជា​ធ្វើ​ជា​ធុងសំរាម​មែន​ទេ?

8 ឆ្នាំ មុន

នៅ​ស្រុក​យើង​មិន​ច្បាស់​ថា ជា​សង្គម​នីតិរដ្ឋ​ពិតប្រាកដ​នៅ​ទ្បើ​យ​ទេ ។ នីតិរដ្ឋ​មាន​មែនហើយ​ ដែល​អ្នកខ្លះ ត្រូវ​មានទោស បែរជា​អត់​មានទោស​ទៅ​វិញ បានជា​រក​ជឿ​ក​ជាក់​ឱ្យ​ច្បាស់​មិន​ទាន់​កើត

*​នៅ​ស្រុក​យើង​មិន​ច្បាស់​ថា ជា​សង្គម​នីតិរដ្ឋ​ពិតប្រាកដ​នៅ​ទ្បើ​យ​ទេ ។ នីតិរដ្ឋ​មាន​មែនហើយ ដែល​អ្នកខ្លះ ត្រូវ​មានទោស បែរជា​អត់​មានទោស​ទៅ​វិញ បានជា​រក​ជឿ​ក​ជាក់​ឱ្យ​ច្បាស់​មិន​ទាន់​កើត ។

**​ជាក់ស្តែង កាលពី​ខែមីនា ២០១៥ ក្រុមហ៊ុន​ក្នុងស្រុក​មួយ បាន​នាំ​ចូល​ដោយ​បន្លំ​នូវ​ជីធម្មជាតិ​ចំនួន​៣០​តោន យក​ទៅ​ទុក​ចោល​នៅ​ខេត្តឧត្តរមានជ័យ​២០​តោន និង​ខេត្តសៀមរាប​១០​តោន ។ លុះ​ពិនិត្យ​ជាក់ស្តែង​ទៅ វា​ជា​កាក​សំណល់​កន្ទុយបារី ដែល​គេ​សង្ស័យ​នាំ​មក​ពី​ទ្វីបអាហ្វ្រិក ។    

**​អាជ្ញាធរ​បាន​យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​យ៉ាង​ត្រឹមត្រូវ ព្រោះ​ខ្លាច​សាយភាយ​ជាតិពុល​ក្នុង​បរិស្ថាន នាំ​ឱ្យ​ខូចសុខភាព​មនុស្ស និង​សត្វ ។    

**​ប៉ុន្តែ​ប្រការ​ដែល​គួរ​ឱ្យ​កត់សម្គាល់ មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ណាមួយ ចំពោះ​ក្រុមហ៊ុន​ដែល​នាំ​ចូល​កាក​សំណល់​នេះ​ទ្បើ​យ គឺ​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ ។ ហ្នឹងហើយ​ឬ​នីតិរដ្ឋ ដែល​គួរ​ឱ្យ​ជឿ​ទុកចិត្ត​នោះ?

 **​ប្រហែល​ដោយសារ​តែ​គ្មាន​នីតិរដ្ឋ​ហ្នឹង​ទេ​ដឹង បានជា​កាក​សំណល់​ប្រហាក់ប្រហែល​គ្នា ត្រូវ​គេ​យក​ទៅ​ចាក់ចោល​នៅ​ខេត្តកំពង់ស្ពឺ ៦២​កេស ស្មើនឹង​ជិត​៦​តោន ក្នុង​ស​ប្តា​ហ៍​កន្លង​នេះ ។    

**​ម្ចាស់​នាំ​ចូល​កាក​សំណល់​ខាងលើ​មួយ​នេះ មាន​២​ក្រុមហ៊ុន ដែល​សុទ្ធតែ​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន ហើយ​ដែល​គេ​សង្ស័យ​ថា អាច​មាន​លាក់​ទុក​រាប់​សិប​តោន​ទៀត នៅ​ក្នុង​ប្រទេស ។   

**​ចាំ​មើល​ទៀត តើ​ក្រុមហ៊ុន​ទាំង​៣​ខាងលើ​នេះ ដែល​នាំ​ចូល​កាក​សំណល់ ឬ​ដែល​យក​កម្ពុជា​ធ្វើ​ជា​ធុងសំរាម តើ​មានទោស​កម្រិត​ណា ? មានទោស​ដែរ​ឬ​អត់ ?    

**​កុំ​ភ្លេច​ឱ្យ​សោះ​ថា កាល​មុន​ឆ្នាំ​២០០០ កាក​សំណល់​បរមាណូ​រាប់​សិប​តោន ត្រូវ​បាន​គេ​នាំ​ចូល​មក​ចាក់ចោល​នៅ​កម្ពុជា​យើង​ម្តង​មក​ហើយ​… ផ្អើល​ពិភពលោក​មក​ជួយ​កើប​យក​ទៅ​វិញ ។ ប៉ុណ្ណឹង​ហើយ​មិន​រាង​ទេ​… ។ គួរ​រក​ឱ្យ​ឃើញ​ទាំង​អ្នក​នាំ​ចូល​… ទាំង​អ្នក​បើកដៃ​ឱ្យ​នាំ​ចូល​… និង​ទាំង​អ្នក​ដែល​នៅ​ច្រក​ទ្វារ យល់ព្រម​ឱ្យ​ចូល ប្រ​សិន​គ្មាន​ទោស​ទេ សង្ស័យ​បង្គ​ប់​ដោយ​អំពើ​ពុក​រលួយ​…