ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ កម្ពុជា សាខា​ចតុមុខ រៀបចំ​គម្រោង «​ឯកសណ្ឋាន​សម្រាប់​សាលារៀន​»

8 ឆ្នាំ មុន

ភ្នំពេញ ថ្ងៃ​ទី​០២ ធ្នូ ២០១៥ ៖​ ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ កម្ពុជា សាខា​ចតុមុខ (JCI Cambodia Chaktomuk) នឹង​រៀបចំ​គម្រោង «​ឯកសណ្ឋាន​សម្រាប់​សាលា​រៀន​» នៅ​ថ្ងៃ​ទី​០៤ ធ្នូ ២០១៥ នៅ​សាលា​បឋម​សិក្សា​ទួលរ​វៀង

ភ្នំពេញ ថ្ងៃ​ទី​០២ ធ្នូ ២០១៥ ៖​    ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ កម្ពុជា សាខា​ចតុមុខ (JCI Cambodia Chaktomuk) នឹង​រៀបចំ​គម្រោង «​ឯកសណ្ឋាន​សម្រាប់​សាលា​រៀន​» នៅ​ថ្ងៃ​ទី​០៤ ធ្នូ ២០១៥ នៅ​សាលា​បឋម​សិក្សា​ទួលរ​វៀង ភូមិ​ទួលរ​វៀង ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។ គម្រោង​នេះ ធ្វើ​ឡើងក្នុង​គោលបំណង​ផ្តល់​នូវ​ឯកសណ្ឋាន​សាលារៀន​សមរម្យ​ដល់​សិស្ស​ទីទ័ល​ក្រ ដើម្បី​កាត់​បន្ថយ​អវត្តមាន ក្នុង​ថ្នាក់ និង​អត្រា​ឈប់​រៀន បង្កើន​អនាម័យ​សម្លៀប​បំពាក់ និង​លើកកម្ពស់​ការ​អប់រំ​កម្រិត​បឋម​។

ជាង​នេះ ទៅ​ទៀត គណៈប្រតិភូ JCI Cambodia – Chaktomuk នឹង​ចូលរួម​ការ​ជិះ​កង់ ដើម្បី​សហគមន៍​នៅ​ថ្ងៃ​ទី​០៥ និង​រត់​ម៉ា​រ៉ា​តុ​ន​នៅ​អង្គរវត្ត​នា​ខែ​ឆ្នាំ​ដដែល​។ សកម្ម​ភាព​ទាំងនេះ អាច​ប្រព្រឹត្ត​ទៅ​បាន​ក៏​ដោយសារ​មាន កិច្ចសហការ និង​សម្របសម្រួល​ពី​ក្លិប​ជិះ​កង់ ដើម្បី​សហគមន៍ (Cycling Community Club) ដែល​មានមូល​ដ្ឋាន​នៅ​ក្រុង​សៀមរាប​ស្រាប់​។

លោកស្រី ជា សុខ​លាង ប្រធាន​របស់ JCICambodia – Chaktomuk ប្រចាំឆ្នាំ​២០១៥ មាន​ប្រសាសន៍ថា «​ពួក​យើង​លើក​គម្រោង​នេះ​ឡើង ដើម្បី​លើកកម្ពស់​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា ជា​ពិសេស​ជាមួយ​កុមារ​ទីទ័ល​ក្រ​តាម​ជនបទ ដូច​នៅ​ភូមិ​រវៀង ក្នុង​ខេត្តសៀមរាប​នេះ​។ កង្វះខាត​ឯកសណ្ឋាន​សមរម្យ​ជា​មូលហេតុ​ធំ​មួយ​នៃ​អវត្តមាន​ច្រើន​ក្នុង​ថ្នាក់​មិន​ចូល​សាលារៀន និង​បញ្ឈប់​ការ​សិក្សា​។ ដូច្នេះ​យើង​ចង់​ជំរុញ​ឱ្យ​កុមារ​ទាំង​៥០០​នាក់ មក​ពីសា​លា​រៀ​នេះ និង​សាលា​រៀង​ជិតខាង​២​ទៀត ចូល​ចិត្ត និង​បន្ត​ការ​អប់រំ​ជាមួយ​នឹង​ការ​ផ្តល់​ជូន​នូវ​សម្លៀក​បំពាក់ ប្រដាប់ប្រដា​សិក្សា និង​អាហារូបត្ថម្ភ​មួយ​ចំនួន​ដល់​ពួក​គេ​»​។

ចំណែក​លោក​គី​ម ប៊ុ​ន​ថា​ន់​វិញ តំណាង​ឱ្យ​ក្លិប​ជិះ​កង់​ដើម្បី​សហគមន៍​យល់​ថា «​ក្លឹ​ប​អ្នក​ជិះ​កង់ ដើម្បី​សហ​គម​ន៌​ផ្តោត​សំខាន់​ទៅ​លើ​គ្រប់​សកម្មភាព​ដែល​ជួយ​ដល់​សហ​គមន៍​។ យើង​ចូលរួម​ចំណែក ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ក្នុង​សហគមន៍​ទាំង​មនុស្ស​ចាស់ជរា កុមារ និង​ការ​ជួយ​ជ្រោមជ្រែង ដើម្បី​ឱ្យ​ការ​រស់នៅ​របស់​ពួក​គាត់​កាន់តែ​ប្រសើរ​ឡើង​។ ក្នុង​នោះ​វិស័យ​អប់រំ​គ្រប់​សកម្មភាព​យើង​តែងតែ​ចួ​ល​រួម​ជា​កម្លាំងកាយ​ចិត្ត និង​ថវិកា​ផ្សេង​ៗ ដើម្បី​ជំរុញ និង​ផ្សព្វផ្សាយ​ឱ្យ​អាណាព្យាបាល​បាន​បញ្ជូន​កូន​ៗ​មក​សាលា និង​កុមារ​ទាំងអស់​ស្រលាញ់​ការ​សិក្សា​»​។

ព្រឹត្តិការណ៍​នេះ បាន​ដំណើរការ​ទៅ​បាន គឺ​ដោយសារ​តែ​មានការ​រួមចំណែក​ពី​ក្រុមហ៊ុន​ឧបត្ថម្ភ​ក្នុងស្រុក ដូច ជា San Mode, Cheers, JS Service, Phnom Penh Biopharma, RTD, KS SeaStar, Sophiya Tours, 3 Sister (Cambodia) Enterprise, MOB Cooperation, KC Food, Dream Land, U&Me Spa, Ocean, និង​សប្បុរសជន​ជា​ច្រើន​ទៀត​។ JCI Cambodia – Chaktomuk សង្ឃឹមថា នឹង​រៀបចំ ព្រឹត្តិការណ៍ និង​គម្រោង​ដ៏​អស្ចារ្យ​ផ្សេង​ៗ​ដែល​អាច​ជួយ​នាំ​មក​នូវ​ឥទ្ធិ​ផល​ជា​ច្រើន​ទៀត​ដល់​សង្គម និង​ជា ពិសេស​សហគមន៍​របស់​យើង​ដែល​កំពុង​ខ្វះខាត​។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​កាន់​៖ កញ្ញា ព្រឿ​ង ណា​រ័​ត្ន  ប្រធាន​គម្រោង «​ឯកសណ្ឋាន សម្រាប់​សាលារៀន​»
លេខ​ទូរស័ព្ទ​៖ 017 284 466
អីុម៉េ​ល ​៖ proeungnaroth@yahoo.com