ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាម​សុង​ទទួល​ពានរង្វាន់​នៃ​គំនិត​ច្នៃប្រឌិត CES 2016 ចំនួន​38

8 ឆ្នាំ មុន

រយៈពេល​10​ឆ្នាំ​នេះ សាម​សុង​ទទួល​បាន​ចំនួន​309​ពានរង្វាន់ ដោយ​រួម​បញ្ចូល​ទាំង​22​ពានរង្វាន់ នៃ​ម៉ាក​សញ្ញា​ផលិតផល​ល្អ​បំផុត​។ ការ​ទទួល​បាន​ពានរង្វាន់​ម៉ាក​សញ្ញា​ល្អ​បំផុត​ចំនួន​3 ជាមួយនឹង​ការ​ទទួលស្គាល់​ពី​កិត្យានុភាព​ចំនួន​35​ផ្សេង​ទៀត

រយៈពេល​10​ឆ្នាំ​នេះ សាម​សុង​ទទួល​បាន​ចំនួន​309​ពានរង្វាន់ ដោយ​រួម​បញ្ចូល​ទាំង​22​ពានរង្វាន់ នៃ​ម៉ាក​សញ្ញា​ផលិតផល​ល្អ​បំផុត​។ ការ​ទទួល​បាន​ពានរង្វាន់​ម៉ាក​សញ្ញា​ល្អ​បំផុត​ចំនួន​3 ជាមួយនឹង​ការ​ទទួលស្គាល់​ពី​កិត្យានុភាព​ចំនួន​35​ផ្សេង​ទៀត សម្រាប់​ឆ្នាំ​2016 ឆ្លុះ​បញ្ចាំង​ពី​ការ​បន្ត​នាំមុខ​គេ និង​ជោគជ័យ​របស់​ក្រុមហ៊ុន​សាម​សុង​ទាំង​ផ្នែក​រចនា និង​បច្ចេកវិទ្យា​។

ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​សកលលោក ព្រមទាំង​ធ្លាប់​ទទួល​ពានរង្វាន់​លើ​ផ្នែក​អេ​ឡិច​ត្រូ​និ​ច វត្ថុ​ពាក់កណ្តាល​ចម្លង និង​ផ្នែក​ទូរគមនាគមន៍ ថ្ងៃនេះ បាន​ប្រកាស​ថា បាន​ទទួល​ពានរង្វាន់​ថ្មី​មួយទៀត ផ្នែក​គំនិត​ច្នៃប្រឌិត​នៅ​ក្នុង​ពិព័រណ៍​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​អន្តរជាតិ CES 2016​។ សមាគម​អ្នក​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច (CTA) ដែល​រៀបចំ​ឲ្យ​មានកម្ម​វិធី​នេះ សម្រាប់​ជួបជុំ​ពាណិជ្ជករ​ខាង​សម្ភារ​អេ​ឡិច​ត្រូ​និ​ច​បាន​ផ្តល់​ពានរង្វាន់​នេះ​មួយទៀត​ដល់​ក្រុមហ៊ុន​សាម​សុង គឺ​ពានរង្វាន់​គំនិត​ច្នៃប្រឌិត​ល្អ​បំផុត​បន្ថែម​លើ​ពានរង្វាន់​កាលពី​ឆ្នាំទៅ​។ ពានរង្វាន់​ផ្នែក​គំនិត​ច្នៃប្រឌិត​ល្អ​បំផុត​ទាំង​បី គឺ​ស្ថិត​ក្នុង​ចំណោម​ពានរង្វាន់​នៅ​ពិព័រណ៍ CES 2016 ទាំង​38​។ ផលិតផល​ដែល​ត្រូវ​បាន​ចុះ​នៅ​ក្នុង​កម្មវិធី​នេះ ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​គណៈកម្មការ​ជំនាញ​ៗ ជា​អ្នក​រចនា​ម៉ូ​ដ​ឯករាជ្យ  វិស្វករ និង​សមាជិក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​ជំនួញ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​វាយតម្លៃ​ស្នាដៃ​រចនា​ម៉ូត  និង​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ដ៏​ល្បីល្បាញ​ទាំង​27​ប្រភេទ​ដែល​មាននៅ​ក្នុង​កម្មវិធី​នេះ​។

លោក Gregory Lee ប្រធាន និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​នៅ​អា​មេ​រិ​ក​ខាងជើង បាន​មាន ប្រសាសន៍​ថា «​សាម​សុង​នៅ​តែ​បន្ត​ផ្តល់​នូវ​បទ​ពិសោធន៍​ប្លែក​គេ​ជូន​អតិថិជន​នៅ​ទូ​ទាំង​ពិភពលោក​តាម​រយៈ​ផលិតផល​ជា​ច្រើន​ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ជីវិត​» ។

លោក​បន្ត​ថា «​យើង​មាន​កិត្តិយស​ដែល​សមាគម​អ្នក​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​អ្នក​ទាំងអស់​គ្នា​ទទួលស្គាល់​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ច្នៃប្រឌិត និង​ផ្តល់​នូវ​ភាព​ឥត​ខ្ចោះ​ដល់​អតិថិជន ខណៈ​ពេល​ដែល​យើង​កំពុង​ទន្ទឹងរង់ចាំ​បង្ហាញ​ផលិតផល​ចុង​ក្រោយ​របស់​យើង​នៅ​ក្នុង​ពិព័រណ៍​អន្តរជាតិ CES 2016 ។

ផលិតផល​សាម​សុង​ដែល​បាន​ទទួល​ពានរង្វាន់​មាន​ចំនួន​18​ប្រភេទ រួម​មាន ទូរទស្សន៍ កំ​ព្យូ​ទ័​រ ទូរស័ព្ទ​ដៃ ថែប​ប្លែ​ត ឧបករណ៍​ឌី​ជី​ថ​ល ឧបករណ៍​ផ្ទះបាយ និង​ឧបករណ៍​ផ្ទុក​ឯកសារ​។

ទាំងនេះ​គឺជា​ព័ត៌មាន​លម្អិត​ខ្លះ​ៗ អំពី​ផលិតផល​សាម​សុង​ដែល​បាន​ទទួល​ពានរង្វាន់​៖
Samsung Gear S2 ៖ គឺជា​នាឡិកា​វៃឆ្លាត​ដែលត្រូវ​បាន​រចនា​ឡើង​វិញ ដោយ​ផ្តោត​សំខាន់​លើ​រូបរាង​មូល​ដែល​មាន​វ័ណ្ឌ​អាច​បង្វិល​បាន​យ៉ាង​ងាយស្រួល​។ Gear S2 អាច​ផ្តល់​ព័ត៌មាន​អំពី​ប្រតិទិន អ៊ី​ម៉ែ​ល និង​ផ្ញើ​សារ​ជាដើម​។

-Galaxy S6 edge+ ៖ ជាមួយនឹង​អេ​ក្រង់​5.7​អ៊ី​ញ មាន​គែម​កោង​សងខាង Galaxy S6 edge+​ ជា​ស្មា​ត​ហ្វូ​ន​ថ្មី​មាន​រូបរាង​ស្អាត​មិន​ធ្លាប់​មាន​ពី​មុន ព្រមទាំង​មាន​លក្ខណៈ​​ពិសេស​ឈានមុខ​គេ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ ជាមួយនឹង​កាមេរ៉ា​ដែល​ផ្តល់​នូវ​រូបភាព និង​វី​ដេ​អូ​ដែល​មានគុណ​ភាព​ខ្ពស់ បច្ចេកវិទ្យា​សាក​ថ្ម​ទាំង​ឥត​ខ្សែ និង​ប្រើ​ខ្សែ​លឿន  មាន​ប្រព័ន្ធ​ប្រតិបត្តិការ​លឿន ព្រមទាំង​មាន Samsung Pay ។

-Samsung Galaxy View ៖ នេះ​ជា​ការ​កម្សាន្ត​តាម​រយៈ​ទូរស័ព្ទ​ដៃ​ដែល​ត្រូវ​បាន​ច្នៃប្រឌិត​បន្ថែម​ទៀត ហើយ​ផ្តល់​ឲ្យ​លោក​អ្នក​នូវ​រូបភាព​កាន់តែ​ច្បាស់​ជាទី​ចាប់អារម្មណ៍ និង​រស់​រវើក​។ លក្ខណៈ​ពិសេស​ទាំងនេះ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី លេង​ហ្គេ​ម និង​អាន​សៀវភៅ​ជាដើម​។

-Samsung Gear VR ៖ Gear VR អាច​ប្រើប្រាស់​ជាមួយ​Galaxy Note5, Galaxy S6 edge+, Galaxy S6 និង Galaxy S6 edge ដែល​ប្រតិបត្តិការ​បាន​យ៉ាង​ល្អជា​មួយ Quad HD Super AMOLED ធ្វើ​ឲ្យ​រូបភាព​មាន​ពណ៌​ធម្មជាតិ​ភ្លឺ​ច្បាស់ និង​ដំណើរការ​សម្រាប់​ការ​កម្សាន្ត​ដ៏​អស្ចារ្យ​ដូច​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​ពិត​ៗ​។

-ATIV Book 9 Pro ៖ កំ​ព្យូ​ទ័​រ​យួរដៃ​នេះ ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​បំពេញការងារ និង​ការ​កម្សាន្ត​ផ្សេង​ៗ​។ វា​មាន​រូបភាព 4K ច្បាស់​ល្អ​ឥត​ខ្ចោះ ដំណើរការ​ប្រតិបត្តិការ​នាំមុខ​គេ​ពី Intel Core i7® និង​ឧបករណ៍​បំពង​សម្លេង​ដ៏​អស្ចារ្យ quad speakers​។

-Samsung 950 PRO 512GB ៖ គឺជា​ឧបករណ៍​ផ្ទុក​ឯកសារ​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​តម្រូវការ​ខ្ពស់​របស់​អ្នក​ប្រើប្រាស់ និង​សម្រាប់​មុខ​ជំនួញ​ដែល​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​កំ​ព្យូ​ទ័​រលើ​តុ និង​កំ​ព្យូ​ទ័​រ​យួរដៃ​។ វា​ស័ក្តិសម​សម្រាប់​គម្រោង​ផ្សេង​ៗ​ដូច​ជា ការងារ​រចនា​ដោយ​ប្រើ​កំ​ព្យូ​ទ័​រ ការ​វិភាគ​ទិន្នន័យ និង​ការងារ​វិស្វកម្ម​។

-Samsung 850 PRO 2TB ៖ គឺជា​ឧបករណ៍​ផ្ទុក​ឯកសារ​ទំហំ​ធំ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​។ Samsung 850 PRO 2TB មាន​សមត្ថភាព​ខ្ពស់ ហើយ​ក៏​ជា​ឧបករណ៍​ផ្ទុក​ឯកសារ​ដែល​មាន​ដង់ស៊ីតេ​ខ្ពស់​ដើរ​លឿន ក៏​ដូច​ជា​ថាមពល​ឈានមុខ​គេ​ផ្នែក​ឧស្សាហកម្ម​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ជាមួយនឹង​បច្ចេកវិទ្យា V-NAND នេះ 850 PRO 2TB ផ្តល់​នូវ​ការ​ជឿ​ទុកចិត្ត និង​សមត្ថភាព​ខ្ពស់​បំផុត​។

-Samsung SleepSense Sleep Monitor ៖ ជា​ឧបករណ៍​សម្របសម្រួល​ដល់​ការ​គេង​របស់​លោក​អ្នក ដោយ ប្រើប្រាស់​នូវ Bluetooth និង IoT ដ៏​វៃឆ្លាត និង​ងាយស្រួល​ក្នុង​ការ​តាមដាន និង​ផ្តល់​ព័ត៌មាន​អំពី​ទម្លាប់​នៃ​ការ គេង និង​ផ្តល់​នូវ​គន្លឹះ​ពី​អ្នកជំនាញ​ដោយ​ផ្ទាល់​ទៅ​កាន់​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ប្រើប្រាស់ ដើម្បី​ជួយ​ក្នុង​ការ​គ្រប់គ្រង ចំណុច​សំខាន់​សម្រាប់​សុខភាព និង​ផាសុកភាព​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​គេង​លក់​ស្រួល​។

-Samsung 128GB UFS ៖ គឺជា​ឧបករណ៍​ផ្ទុក​ឯកសារ​ដំបូង​បំផុត​ប្រភេទ UFS 2.0 ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត​ក្នុង​ការ​ផ្ទុក​ឯកសារ និង​ដំណើរការ​លឿន ព្រមទាំង​មាន​រាងស្តើង និង​តូច​បំផុត សម្រាប់​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ដៃ ឬ​ឧបករណ៍​ចល័ត​តាម​ខ្លួន​។ វា​ជួយ​ឲ្យ​ស្វែងរក​រូបភាព​បាន​ឆាប់រហ័ស​ពី​កាមេរ៉ា​ទំហំ​លើស​ពី​20​មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​វី​ដេ​អូ​កម្រិត 4K ក៏​ដូច​ជា​អាច​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណែ​ត​កម្រិត 5G ។

-Samsung 12Gb LPDDR4 ៖ គឺជា​បន្ទះ​ឈី​ប DRAM ដែល​មាន​ដង់ស៊ីតេ​ខ្ពស់​បំផុត​នៅ​ទូ​ទាំង​ពិភពលោក ដែល ផ្តល់​នូវ​ទំហំ​ច្រើន​ជាង 6GB និង​ផ្តល់​នូវ​ល្បឿន​ព័ត៌មាន​រហូត​ដល់ 34.1GB ក្នុង​1​វិនាទី លឿន​ជាង​រហូត​ដល់​3​ដង បើ​ប្រៀបធៀប​នឹង​ប្រភេទ DRAM មុន​ៗ ។ បន្ទះ​ស័ក្តិសម​បំផុត​សម្រាប់​ប្រើប្រាស់​ជាមួយ​ពហុមុខ​ងារ​នៃ​ប្រភេទ​ស្មា​ត​ហ្វូ​ន និង​ថែប​ប្លែ​ត​ដែល​ផ្តល់​ប្រសិទ្ធិ​ភាព​កាន់តែ​ខ្លាំង​ជាង​មុន​50% និង​មាន​ដង់ស៊ីតេ​ល្អ​បំផុត​សម្រាប់​ស្មា​ត​ហ្វូ​ន​ប្រព័ន្ធ 64bit-system ទំនើប​បំផុត​។​