ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​ជិត ២០០​ហិកតា ជួប​គ្រោះរាំងស្ងួត តែ​អាជ្ញាធរ ឆ្លើយតប​បន្ទាន់​ថា មិនអោយ​ខូចខាត​ឡើយ​

2 ឆ្នាំ មុន
  • កំពត

​កំពត​៖ ស្រូវ​អ៊ីអ៊ែរ ចំនួន ១៩៥​ហិកតា នៅក្នុង​ភូមិ​ចំនួន ៥ ក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​ជិត​បាន​ប្រមូល​ផល​ហើយ បែរជា​ជួប​គ្រោះធម្មជាតិ…

​កំពត​៖ ស្រូវ​អ៊ីអ៊ែរ ចំនួន ១៩៥​ហិកតា នៅក្នុង​ភូមិ​ចំនួន ៥ ក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​ជិត​បាន​ប្រមូល​ផល​ហើយ បែរជា​ជួប​គ្រោះធម្មជាតិ រាំងស្ងួត​ទៅវិញ​។

​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្ន​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត រួមទាំង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​លោក​អភិបាលរង​ខេត្ត ស្រុក​កំពង់ត្រាច បាន​ចុះមក​ពិនិត្យ​ជាក់ស្ដែង ក្នុង​ស្រែ​ស្រូវ និង​ស្ថានីយ​បូមទឹក​មួយ ស្ថិតក្នុង​ភូមិ​កោះ​តា​កូវ ក្នុង​ឃុំ​ព្រែក​ក្រឹក​។

លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច មានប្រសាសន៍ថា ស្រូវពង្រោះ ប្រភេទ​អ៊ី​អ៊ែរ ដែលមាន​ផ្ទៃដី​ចំនួន ១៩៥​ហិកតា ស្មើនឹង ២០០​គ្រួសារ នៅក្នុង​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ព្រែ​ក្រឹស កំពង់​ជួប​គ្រោះ​ភាពរាំងស្ងួត​។​

​លោក អូន ខន មានប្រសាសន៍ថា ពីមុន ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ព្រែក​ក្រឹក ធ្វើស្រែ​តិចតួច តែ​ពេលនេះ ស្រូវ​មានតម្លៃ​ខ្ពស់ ពលរដ្ឋ​នៅក្នុង​ភូមិ ចាប់ធ្វើ​ស្រូវពង្រោះ​នេះ ច្រើន​គ្រួសារ​វិញ​។​

​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍​លោក​មេឃុំ​ព្រែក​ក្រឹស ក៏ដូចជា​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ខេត្តកំពត លោក ជាវ តា​យ បាន​ដាស់តឿន អោយ​មន្ទីរ​ពាក់ព័ន្ធ សហការគ្នា​តាម​ការស្នើសុំ​ស្ដារ​ប្រឡាយ​មេ ១​ខ្សែ ប្រវែង​ជាង ៣​គីឡូម៉ែត្រ ដើម្បី​នាំ​ទឹក មក​ស្រោចស្រប​ផលដំណាំ ក៏ដូចជា​ស្រូវពង្រោះ កំពុង​ខ្វះខាត​ទឹក​។​

​លោក ជាវ តា​យ មានប្រសាសន៍ថា មិនចាំបាច់​ឆ្នាំក្រោយ​ទេ គម្រោង​ស្ដារ​ប្រឡាយ ដែល​ពលរដ្ឋ កំពុង​ត្រូវការ​ទឹក​។

​ប៉ុន្តែ​លោក​អភិបាលខេត្ត មានប្រសាសន៍ថា ធនធានទឹក និង​កសិកម្ម ត្រូវ​រួមចំណែក​យ៉ាងសកម្ម ក្នុងការ​ជួ​យស​ង្រោះ​ស្រូវពង្រោះ​របស់​ប្រជាពលរដ្ឋ ជិត​ប្រមូល​ផល ហើយ​កុំអោយ​ខូចខាត​ផលប្រយោជន៍​របស់​ពល​រដ្ឋ នៅ​ឃុំ​ព្រែក​ក្រឹស​៕ កែវ ឆាត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ