ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រឹស្តីសុខភាពល្អ៣យ៉ាង ដែលស្តាប់ទៅទំនង តែមិនត្រឹមត្រូវសោះ

2 ឆ្នាំ មុន

យើងទាំងអស់គ្នាចង់មានសុខភាពល្អនិងស្រស់ស្អាត។ ដូច្នេះហើយទើបយើងព្យាយាមធ្វើតាមទ្រឹស្តីដែលគេលើកឡើងស្តីអំពីវិធីធ្វើឱ្យសុខភាពល្អ។ ការហាត់ប្រាណពេលព្រឹករាល់ថ្ងៃ ការមិនទទួលទានស្ករ និង ការតមអាហារពេលល្ងាច សុទ្ធតែជាអ្វីដែលគេបានលើកឡើង ហើយយើងតែងតែជឿជានិច្ច ព្រោះស្តាប់ទៅសមដែរ។ តែថ្ងៃនេះ…

យើងទាំងអស់គ្នាចង់មានសុខភាពល្អនិងស្រស់ស្អាត។ ដូច្នេះហើយទើបយើងព្យាយាមធ្វើតាមទ្រឹស្តីដែលគេលើកឡើងស្តីអំពីវិធីធ្វើឱ្យសុខភាពល្អ។ ការហាត់ប្រាណពេលព្រឹករាល់ថ្ងៃ ការមិនទទួលទានស្ករ និង ការតមអាហារពេលល្ងាច សុទ្ធតែជាអ្វីដែលគេបានលើកឡើង ហើយយើងតែងតែជឿជានិច្ច ព្រោះស្តាប់ទៅសមដែរ។ តែថ្ងៃនេះ អ្នកនឹងដឹងពីចំណុច៣យ៉ាង ដែលយើងខំជឿរហូតមក តែតាមពិតគឺជាអ្វីដែលមិនពិត។

១. ការហាត់ប្រាណរាល់ថ្ងៃគឺល្អ៖ ទេ គឺវាមិនពិតទេ! មានតែអត្តពលិកអាជីពទេ ដែលសាច់ដុំរបស់ពួកគេមានទម្លាប់ធ្វើការងារទាំងនេះធ្វើការរាល់ថ្ងៃ។ ប្រសិនបើយើងធ្វើវាហួសប្រមាណ ហើយចាប់ផ្តើមទៅកន្លែងហាត់ប្រាណដោយមិនចាំបាច់សម្រាក វានឹងធ្វើឱ្យប៉ះពាល់ដល់សាច់ដុំរបស់យើង ពីព្រោះពួកគេមិនមានឱកាសស្តារឡើងវិញទេ។ អ្នកអាចធ្វើយូហ្គាឬលំហាត់ប្រាណតិចតួចនៅពេលព្រឹក ជារៀងរាល់ថ្ងៃ។ ប៉ុន្តែសម្រាប់ការហាត់ប្រាណខ្លាំង (លើកដុំដែក) អ្នកវិទ្យាសាស្ត្រណែនាំឱ្យចំណាយពេលត្រឹមតែ ៥ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់ការហាត់ប្រាណទាំងនោះ។

២. បែកញើសច្រើន​ រាងកាន់តែស្អាត៖ នេះជាមូលហេតុដែលមនុស្សនាំគ្នាទៅអង្គុយនៅក្នុងបន្ទប់សូណា និង ពាក់អាវឃ្លុបៗ ដើម្បីឱ្យចេញញើស។ តាមពិតបរិមាណញើសមិនមានឥទ្ធិពលលើប្រសិទ្ធភាពនៃការហាត់ប្រាណរបស់អ្នកទេ។ ឧទាហរណ៍ក្នុងអំឡុងពេលរត់មួយម៉ោង អ្នកប្រាកដជាបែកញើស ហើយដុតបំផ្លាញប្រហែល ២៧០-៣០០ កាឡូរី។ ក្នុងអំឡុងពេលលើកដុំដែករយៈពេលមួយម៉ោង ដែលមិនបែកញើស ប៉ុន្តែអ្នកអាចដុតរហូតដល់ ៣៦០ កាឡូរី។ ចំពោះការអង្គុយនៅក្នុងបន្ទប់សូណា បរិមាណកាឡូរីដែលអ្នកអាចបាត់បង់ គឺដូចគ្នានឹងអ្នកទើបតែអង្គុយនៅក្នុងបន្ទប់ដែលក្តៅដែរ។ ហើយនេះនឹងមិនជួយអ្នកឱ្យមានរាងស្អាតនោះទេ។

៣. ការរត់គឺល្អសម្រាប់អ្នករាល់គ្នា៖ មិន​ប្រាកដ​ទេ។ តាមពិត ៧៩% នៃអ្នករត់ប្រណាំង រងរបួសកំឡុងពេលរត់។ ការរត់អាចបង្កគ្រោះថ្នាក់ដល់អ្នក ដែលដាក់សម្ពាធខ្លាំងពេកលើកែងជើងរបស់ពួកគេ ដែលមានជើងមិនស្មើគ្នា មានទម្ងន់លើស និងអ្នកដែលមិនបានត្រៀមទុកជាមុនសម្រាប់ការរត់។ លើសពីនេះទៀត ការរត់អាចបណ្តាលឱ្យមានបញ្ហាបេះដូងចំពោះមនុស្សចាស់។ ប្រសិនបើអ្នករត់ញឹកញាប់ពេក វាបណ្តាលអោយសាច់ដុំបេះដូងឡើងក្រាស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ