ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​ព្រម​បង់​សំណង​ជាង​​៥០០លាន​ដុល្លារ​ដល់ Apple

8 ឆ្នាំ មុន

ជម្លោះ​រវាង​ក្រុមហ៊ុន​សាំ​ស៊ុ​ង និង​ក្រុមហ៊ុន Apple បាន​អូស​បន្លាយ​ជិត​៥​ឆ្នាំ​ហើយ បន្ទាប់​ពី​មាន​សវនាការ​បណ្តឹងឧទ្ធរណ៍ និង​ការ​បង្គាប់បញ្ជា​ពី​តុលាការ​ជា​ច្រើន​លើក​ច្រើន​សា​កន្លង​មក​ហើយ​នោះ ។ …

ជម្លោះ​រវាង​ក្រុមហ៊ុន​សាំ​ស៊ុ​ង និង​ក្រុមហ៊ុន Apple បាន​អូស​បន្លាយ​ជិត​៥​ឆ្នាំ​ហើយ បន្ទាប់​ពី​មាន​សវនាការ​បណ្តឹងឧទ្ធរណ៍ និង​ការ​បង្គាប់បញ្ជា​ពី​តុលាការ​ជា​ច្រើន​លើក​ច្រើន​សា​កន្លង​មក​ហើយ​នោះ ។

ក្រុមហ៊ុន​សាំ​សុ​៊​ង​បាន​យល់ព្រម​បង់​ឱ្យ​ក្រុមហ៊ុន Apple ចំនួន​៥៤៨​លាន​ដុល្លារ ។ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ដាក់​ពាក្យ​ប្តឹង​រួម​គ្នា​លើ​ករណី​ការ​គ្រប់គ្រង​សេចក្តីថ្លែងការណ៍​ក្នុង​តុលាការ​ក្នុងស្រុក​សហរដ្ឋអាមេរិក USDC ស្ថិត​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។ ក្នុង​នោះ​ក្រុមហ៊ុន​សាំ​សុ​៊​ង​និយាយ​ថា ខ្លួន​បាន​ព្រមព្រៀង​បំពេញ​ការ​បង់​ជា​សំណង​ឱ្យ​ក្រុមហ៊ុន Apple រួចរាល់​ហើយ ។

ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​បច្ចុប្បន្ន​កំពុង​តែ​រង់ចាំ​ការ​ចេញ​វិក្កយបត្រ​ពី​ក្រុមហ៊ុន Apple  ហើយ​បើសិនជា​សំណុំ​ឯកសារ​នោះ​មក​ដល់​មុន​ចុង​ស​ប្តា​ហ៍​ក្រុមហ៊ុន​សាំ​សុ​៊​ង​នឹង​ត្រូវ​បង់​ចំនួន​៥៤៨​លាន​ដុល្លារ សម្រាប់​ការ​ខូចខាត​នៅ​ត្រឹម​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ ។ ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​សាំ​សុ​៊​ង ទើបតែ​ផ្លាស់​ប្តូរ​តំណែង​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​ទូរស័ព្ទ គឺ​លោក JK Shin មូលហេតុ​ដោយសារ​តែ​មិន​អាច​ប្រើ​យុទ្ធសាស្ត្រ​ទីផ្សារ​ផ្ទួ​ល​ក្រុមហ៊ុន Apple បាន ៕