ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​កើតឡើង​​ក្នុង​ពេល​តែ​មួយ

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ រថយន្ត​បុក​រថយន្ត​នៅ​ចំណុច​ស្តុ​ប​នាង​គ​ង្ហី​ង ​ដោះស្រាយ​មិន​ទាន់​ចប់​ផង​ ស្រាប់តែ​ម៉ូតូ​គូស្នេហ៍​មួយ​គ្រឿង​ជិះ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​របួស​នារី​ម្នាក់

​រាជ​ធានីភ្នំពេញ ៖ រថយន្ត​បុក​រថយន្ត​នៅ​ចំណុច​ស្តុ​ប​នាង​គ​ង្ហី​ង ​ដោះស្រាយ​មិន​ទាន់​ចប់​ផង​ ស្រាប់តែ​ម៉ូតូ​គូស្នេហ៍​មួយ​គ្រឿង​ជិះ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​របួស​នារី​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៦ ​ធ្នូ តាម​បណ្តោយ​ផ្លូវ​១៦៩ ​​ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​ ។

រថយន្ត​​​ដឹក​ដី ពណ៌​ផ្កាឈូក អត់​ស្លាក​លេខ ជិះ​ម្នាក់​ឯងក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ស្របគ្នា​ជាមួយ​រថយន្ត​​ម៉ាក​កូ​រ៉ូ​ឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-0492 ។

តាម​ប្រភព​ព​ត៌​មាន​ពី​ន្លែ​ង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ត​​​ដឹក​ដី​បើក​តាម​បណ្តោយ​ផ្លូវ​១៦៩​ស្របគ្នា​ជាមួយ​រថយន្ត​​កូរ៉ូឡា​ដែល​​ឈប់​រង់ចាំ​ស្តុ​ប ខណៈ​ពេល​ដល់​ភ្លើង​អាទិភាព​ហើយ​រថយន្ត​ទាំង​ពីរ​គ្រឿង​បម្រុង​បត់​ស្តាំ​ដូច​គ្នា ប៉ុន្តែ​រថយន្ត​ដឹក​ដី​​​ព្យាយាម​បើក​វ៉ា​ជែង​ទាំង​ផ្លូវ​​​ស្ទះចរាចរណ៍​ធ្វើ​ឲ្យ​ជ្រុល​ទៅ​កៀរ​គូទ​រថយន្ត​កូ​រ៉ូ​ឡា បណ្តាល​ឲ្យ​ក្រ​ពឹត ។

ស្រប​ពេល​ដែល​រថយន្ត​ទាំង​ពីរ​គ្រឿង​កំពុង​​ចរចា​គ្នា​មិន​ទាន់​ចប់​ផង ស្រាប់តែ​មាន​រថយន្ត​កាម​រី​ហា​យ​ប្រី​ត ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ2S-8803 ជិះ​គ្នា​២​នាក់​ស្រី​ទាំង​២ បើកបរ​មក​ពីក្រោយរថយន្ត​ដឹក​ដី ក៏​ត្រូវ​ម៉ូតូ​ម៉ាក​Nex ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ1CR-1093 ជិះ​គ្នា​ពីរ​នាក់​ជា​គូស្នេហ៍​នឹង​គ្នា​បើកបរ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​ដៅ​ចរាចរ​ណ៍ ​លុះ​មក​​ដល់​ចំណុច​កើត​ហេតុ​ជិះ​គេច​រថយន្ត​ដែល​បុក​គ្នា​ជ្រុល​ទៅ​បុក​ពីមុខ​រថយន្ត​ហា​យ​ប្រី​ត​បណ្តាល​ឲ្យ​ដួល​រង​របួស​ជើង​ស្ត្រី​ម្នាក់  ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ហា​យ​ប្រី​ត​ខូចខាត​តិចតួច​មិន​បាន​ទាមទារ​សំណង​ពី​ម៉ូតូ​បង្កទេ​ បាន​បើក​ចេញ​ទៅ​បាត់ នៅ​សល់​តែ​រថយន្ត​ពីរ​គ្រឿង​ដែល​បុក​គ្នា​បាន​ឈប់​អែប​ចរចា​គ្នា ​ទើប​​យល់ព្រម​ស្មើគ្នា​បើក​ចេញ​ទៅ​រៀងៗខ្លួន​ដែរ ៕