ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​៣​ថ្ងៃ​នៃ​ការ​យក​សំណាក រក​ឃើញ​អាជីវករ​ផ្សារ​អូ​ឡាំ​ពិ​ក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​១៥៤​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២១ នេះ និង​ត្រូវជា​ថ្ងៃ​ទី​៣ ដែល​ក្រុម​គ្រូពេទ្យ​បាន​ចុះ​មក​យក​សំណាក​ពី​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក ក្នុង​សាលា​វិទ្យាល័យ​ទួល​ស្វាយព្រៃ​នោះ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ រហូត​ទៅ​ដល់​ចំនួន​១៥៤​នាក់​ហើយ ក្នុង​ចំណោម​អ្នក​មក​ធ្វើតេស្ត​ទាំងអស់​ពេញ​១​ថ្ងៃ​មាន​ប្រមាណ​សរុប

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២១ នេះ និង​ត្រូវជា​ថ្ងៃ​ទី​៣ ដែល​ក្រុម​គ្រូពេទ្យ​បាន​ចុះ​មក​យក​សំណាក​ពី​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក ក្នុង​សាលា​វិទ្យាល័យ​ទួល​ស្វាយព្រៃ​នោះ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ រហូត​ទៅ​ដល់​ចំនួន​១៥៤​នាក់​ហើយ ក្នុង​ចំណោម​អ្នក​មក​ធ្វើតេស្ត​ទាំងអស់​ពេញ​១​ថ្ងៃ​មាន​ប្រមាណ​សរុប ១ ១៤០​នាក់​។

បើ​តាម​លោក ឡាយ ស៊ា​ង​អាង ប្រធាន​គណៈកម្មាធិការ​ផ្សារ​អូ​ឡាំ​ពិ​ក បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក​មាន​ចំនួន​១៥៤​នាក់ រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​ចំណោម​អ្នក​ដែល​បាន​មក​ធ្វើ​សំណាក​សរុប​ចំនួន ១ ១៤០​នាក់​នោះ ។

លោក​ប្រធាន​គណៈកម្មាធិការ​ផ្សារ​អូ​ឡាំ​ពិ​ក បាន​ប្រាប់​បន្ត​ថា ហើយ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​បាន​រក​ឃើញ​ទាំង​អស់នោះ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ព្យាបាល​នៅ​កន្លែង​ព្យាបាល​កោះ​ពេជ្រ និង​វិមាន​សែន​សុខ​ហើយ ។

ដោយឡែក​សម្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២១​នេះ​ផង​ដែរ នៅ​មាន​ក្រុម​អាជីវករ​ផ្សារ បាន​នាំ​គ្នា​មក​យក​សំណាក​តិចតួច​ផង​ដែរ ដែល​មាន​ប្រមាណ​ពី ១០០ ទៅ ២០០​នាក់ ហើយ​ជា​លទ្ធផល​រក​ឃើញ​ប្រមាណ​ជា​១០​នាក់​ទៀត​ហើយ និង​នៅ​មាន​អ្នក​មក​យក​សំណាក​ជា​បន្ត​ទៀត​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ