ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​ប្រធាន​ក្រុម​តន្ត្រីសម័យ​ម្នាក់​ជាង​មួ​យស​ប្តា​ហ៍​ហើយ ​ក្រុម​គ្រួសារ ​និង​អ្នកភ្លេង​មានការ​ព្រួយបារម្ភ​អំពាវនាវ​ឲ្យ​សមត្ថកិច្ចជួយ​ស្វែងរក

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ប្រធាន​ក្រុម​តន្ត្រីសម័យ​បាន​បាត់​ខ្លួន មួ​យស​ប្តា​ហ៍​មក​ហើយ ដោយ​ពុំ​ដឹង​ទៅ​ទីណា​នោះ​ទេ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ក៏​បាន ធ្វើ​អោយ​ក្រុម​គ្រួសារ និង​កូនក្រុម​តន្ត្រីសម័យ មាន​អ្នកចម្រៀង…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ប្រធាន​ក្រុម​តន្ត្រីសម័យ​បាន​បាត់​ខ្លួន មួ​យស​ប្តា​ហ៍​មក​ហើយ ដោយ​ពុំ​ដឹង​ទៅ​ទីណា​នោះ​ទេ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ក៏​បាន ធ្វើ​អោយ​ក្រុម​គ្រួសារ និង​កូនក្រុម​តន្ត្រីសម័យ មាន​អ្នកចម្រៀង អ្នកភ្លេង មានការ​ព្រួយបារម្ភ​យ៉ាង​ក្រៃ​លែង និង​ខ្លះ​ទៀត​បាន​ប្រកាស​ស្វែងរក​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផង​ដែរ ។

តាម​ការ​បញ្ជាក់​ពី​អ្នកចម្រៀង​ស្រី​ម្នាក់ ដែល​ជា​កូនក្រុម​តន្ត្រីសម័យ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្រុម​តន្ត្រីសម័យ ដែល​បាន​បាត់​ខ្លួន​មានឈ្មោះ ចាន់ កៀន អាយុ​ជាង​៥០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឧទ្ទុម្ពរ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១ បុរស​ឈ្មោះ ចាន់ កៀន បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ា​កតា​កូ​មា​ផ្ទាល់ខ្លួន​មួយ​គ្រឿង​ពី​ភូមិ​ឧទម្ពរ​មក​កាន់​ខេត្តកំពង់ឆ្នាំង​តែ​ម្នាក់ឯង នឹង​មិនឃើញ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ទេ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨ ខែមិថុនា កូនក្រុម​តន្ត្រីសម័យ ដែល​ជា​អ្នកភ្លេង និង​អ្នកចម្រៀង​បាន​ទូរស័ព្ទ​រក​ប្រធាន​ក្រុម តែ​ខ​ល​មិន​ចូល ហើយ​ក៏​បាត់​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា​នេះ នៅ​មិន​ទាន់​បាន​ដំណឹង​នៅឡើយ ។

ជាមួយ​គ្នា​នេះ ក្នុង​នាម​ក្រុម​តន្ត្រីសម័យ​របស់​លោក ចាន់ កៀន ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បើ​បានឃើញ​រូប​គាត់​ដូច​មាន​ក្នុង​រូបថត​ដែល​ភ្ជាប់​មក​ជាមួយ​នេះ សូម​រាយការណ៍​ទៅ​សមត្ថកិច្ច​នឹង​ផ្ដល់​ដំណឹង​មក​ក្រុម​គ្រួសារ​ផង ។

ដោយឡែក បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ ចាន់ កៀន គឺជា​ម្ចាស់​ឧបករណ៍​តន្ត្រី​សម័យកាល​មុន​គាត់​នៅ​ភូមិ​ក្រោយមក​ផ្លាស់​មក​នៅ​ភូមិ​ឧទុម្ពរ​ជា​បុរស​ពោះម៉ាយ នៅ​តែឯង​គ្មាន​កូនចៅ​នៅ​ជាមួយ​នោះ​ទេ ។ គាត់​បាន​បាត់​ខ្លួន ចាប់ពី​ថ្ងៃ​ទី​២៧ មិថុនា មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​ដំណឹង​នៅឡើយ​នោះ​ទេ ។

យ៉ាងនេះ​ក្តី មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក៏​បាន​បញ្ជាក់​ដែរ​ថា បាន​ទទួល​ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​ហើយ​ពេល​នេះ សមត្ថកិច្ច​កំពុង​តែ​បន្ត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ