ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើតេស្ត​អ្នក​ភូមិ​ភូមិ​តា​ណេ​ង​ជាង​២០០​នាក់ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១១​នាក់ អាជ្ញាធរ​កំពុង​បិទ​ខ្ទប់​ភូមិ​នេះ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដោយសារ​តែ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​ច្រើន​នាក់ អាជ្ញាធរ​សម្រេច​បិទ​ភូមិ​តា​ណេ​ង ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មួយ​ផ្នែក​ដែល​មាន​ប្រមាណ​៧០​គ្រួសារ ជាមួយ​គ្នា​នោះ និង​ត្រូវ​ឱ្យ​មន្ត្រី​សុខាភិបាល​ចុះ​ធ្វើតេស្ត​តាម​ឧបករណ៍​រហ័ស​លើ​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់…

ខេត្តកំពង់ចាម ៖ ដោយសារ​តែ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​ច្រើន​នាក់ អាជ្ញាធរ​សម្រេច​បិទ​ភូមិ​តា​ណេ​ង ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មួយ​ផ្នែក​ដែល​មាន​ប្រមាណ​៧០​គ្រួសារ ជាមួយ​គ្នា​នោះ និង​ត្រូវ​ឱ្យ​មន្ត្រី​សុខាភិបាល​ចុះ​ធ្វើតេស្ត​តាម​ឧបករណ៍​រហ័ស​លើ​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់ ដើម្បី​រក​អ្នក​វិជ្ជមាន covid 19 ។

នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម​អ៊ុ​ន​ចាន់​ដា អភិបាលខេត្ត​ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ប្រមាណ​១៧០​គ្រួសារ នា​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០២១ នៅ​សួន​គ្រញូង ក្នុង​ក្រុង​កំពង់ចាម ។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ដោយ​គូសបញ្ជាក់​ថា ទោះបីជា​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ នៅ​ក្នុង​ខេត្តកំពង់ចាម រហូត​មក​ដល់​ពេល​នេះ គឺ​អាជ្ញាធរ​រួម និង​ជំនាញ​សុខាភិបាល​ខេត្ត គឺ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ។ ប្រសិនបើ​រក​ឃើញ​មាន​លើ​សមាជិក​ក្រុម​គ្រួសារ​ណាមួយ​នោះ​អ្នក​ផ្សេង​ទៀត នៅ​ក្នុង​ក្រុម​គ្រួសារ មិន​បាន​ចេញ​ទៅ​ប្រកប​របរ​លក់ដូរ ដើម្បី​ដោះស្រាយ​ជីវភាព​នោះ​ទេ ដូច្នេះ​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ ។

ជាមួយ​នោះ គឺ​មាន​ចៅសង្កាត់ នាយ​ប៉ុស្តិ៍ ក្រុម​គ្រូពេទ្យ មេ​ភូមិ អង្គ​ទាំង​បួន​នេះ គឺ​មាន​សារៈសំខាន់​ណាស់ ប្រសិនណាបើ​រក​ឃើញ​អ្នក​ណា​ម្នាក់​វិជ្ជមាន​វី​ដ​១៩ គឺ​ត្រូវ​ប្រញាប់​យក​ទៅ​ព្យាបាល​ជា​បន្ទាន់ ។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា តាម​រយ​:​មេ​ភូមិ​ត្រូវ​តែ​យកចិត្តទុកដាក់​តាមដាន​អ្នក​ចំណូលស្រុក​ពិសេស​លើ​បុគ្គល ដែល​មក​ពី​តំបន់​ក្រហម​ជា​កន្លែង​ដែល​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ បើសិនជា​ឃើញ​ម្នាក់​នោះ​ចូល​មក ស្នាក់​នៅផ្ទះ​សាច់ញាតិ​ណាមួយ​ត្រូវ​ប្រញាប់ នាំ​មក​ធ្វើតេស្ត​តាម​ឧបករណ៍​រហ័ស ប្រសិនបើ​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​ជា​បន្ទាន់ ។ ការ​ធ្វើ​របៀប​នេះ គឺ​ដើម្បី​កាត់​បន្ថយ​អត្រា​មរណ និង​សង្គ្រោះ​អ្នកជំងឺ​បាន​ទាន់​ពេលវេលា និង​មួយ​ថ្ងៃ​ទៀត​មិន​ឲ្យ​ជំងឺ​នេះ​ឆ្លង​ចូល​ក្នុង​សហគមន៍ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ក្រុង​កំពង់ចាម គឺ​មាន​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣​កន្លែង ក្នុង​នោះ​រួម​មាន ១.​មន្ទី​ពេទ្យ​ខេត្ត ២.​មន្ទី​ពេទ្យ​មេគង្គ​ក្រុង​កំពង់ចាម ៣.​វិទ្យាល័យ​ព្រះ​សីហ​នុ ប្រសិនណាបើ​មន្ត្រី​សុខាភិបាល​ធ្វើតេស្ត​រក​ឃើញ​អ្នក​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ លើ​បុគ្គល​ណាមួយ​ដែល​មាន​លក្ខណៈ​ស្រាល​ត្រូវ​បញ្ចូល​មក​ព្យាបាល​នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ​ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​។

មួយវិញទៀត ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​មិន​គោរព​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ជំងឺ​កូ​វី​ដ​១៩ និង​ឆ្លង​មក​ដល់​រូបយើង ហើយ​អាច​នឹង​បន្ត​ឆ្លង​ដល់​សមាជិក​ក្រុម​គ្រួសារ ។ សំខាន់​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ពេល​មុន​នឹង​ចេញ​ទៅ​ខាងក្រៅ​ជួប​អ្នក​ណា​ម្នាក់ ត្រូវ​តែ​ពាក់​ម៉ាស​ឱ្យ​បានជា​ប្រចាំ​ឬ​មាន​អាកុល​សម្រាប់​លាងដៃ ហើយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​គឺ​វា​ច្រើន​តែ​ឆ្លង​នៅ​កន្លែង ដែល​មាន​មនុស្ស​ច្រើន​ក្នុង​នោះ​មាន​ដូច​ជាទី​ប្រជុំជន​ផ្សារ​ជាដើម​។

សូម​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​អាកា​រៈ​នៃ​ជំងឺ​កូ​វី​ដ​មិន​បាន​ចេញ​រក​សញ្ញា​ឲ្យ​យើង​បានដឹង​ដូច​ជា ក្អក​ក្តៅខ្លួន​លើស​ពី​៣៧​អង្សារ ដូច​គ្រា​មុន​ទៀត​នោះ​ទេ ដែល​មើលទៅ​ហាក់បីដូចជា មាន​សុខភាព​ល្អ​ធម្មតា លុះ​ពេល​ដែល​តេស្ត​តាម​ឧបករណ៍​រហ័ស ទើប​ដឹង​វិជ្ជមាន​កូ​វី​ដ​១៩ ។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម ប្រាប់​ឱ្យ​ដឹង​ដែល​ថា ដំបូង​មាន​កម្មករ​នៅ​ភូមិ​តា​ណេ​ង បាន​ទៅ​លើក​ត្រី​ចំហុយ​ឲ្យ​គេ​គាត់​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ។ ក្រោយមក​ទៀត​មាន​បុរស​ម្នាក់​បើករថយន្ត​ដឹក​ដី​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល បាន​មួយ​ខែ ពេល​ដែល​ឈឺ​មិន​ស្រួលខ្លួន​ក៏​ត្រឡប់​មក​ផ្ទះ​នៅ​ភូមិ​តា​ណេ​ង លុះ​ពេល​មន្ត្រី​សុខាភិបាល​ពិនិត្យ​ក៏​ឃើញ​វិជ្ជមាន​កូ​វី​ដ ។

ដោយឡែក​នៅ​ថ្ងៃ​ទី​២ កក្កដា ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ក្តៅខ្លួន ពេល​ទេ​ឃើញ​វិជ្ជមាន​កូ​វី​ដ អ្នក​ប៉ះពាល់​ផ្ទាល់​ម្នាក់​ក៏​ឆ្លង​កូ​វី​ដ​ក្នុង​នោះ​មាន​មនុស្ស​៩​នាក់ ត្រូវ​បាន​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ។ នៅ​យប់​ថ្ងៃ​ទី​២ កក្កដា អាជ្ញាធរ​ខេត្ត​សម្រេច​បិទ​ខ្ទប់​ភូមិ​តា​ណេ​ង​មួយ​ផ្នែក ដើម្បី​កុំ​ឲ្យ​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា មន្ត្រី​សុខាភិបាល​បាន​ធ្វើតេស្ត​ដោយ​ឧបករណ៍​រហ័ស​លើ​ប្រជាពលរដ្ឋ​ជាង​២០០​នាក់ ក្នុង​នោះ​គេ​ឃើញ​មាន​វិជ្ជមាន​១១​នាក់ សរុប​ទាំង​មុន និង​ក្រោយ​អ្នក​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​ជាង​២០​នាក់ ត្រូវ​បាន​នាំ​ទៅ​សម្រាក​ព្យាបាល​នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ​ក្រុង​កំពង់ចាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ