ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម និង​សុភមង្គល​ក្នុង​គ្រួសារ​ជាមួយ​ក្រុមហ៊ុន LODA

8 ឆ្នាំ មុន

រឿងរ៉ាវ​គ្រួសារ​មួយ​នៃ​បុគ្គលិក​របស់​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ អាច​ទទួល​បាន​សុភមង្គល និង​ភាព​កក់ក្ដៅ ដោយសារ​តែ​សមាជិកគ្រួសារ ដោយ​ប្តី និង​ប្រពន្ធ​មានការ​ងារ​ល្អ ចេះ​យល់ចិត្ត​គ្នា

រឿងរ៉ាវ​គ្រួសារ​មួយ​នៃ​បុគ្គលិក​របស់​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ អាច​ទទួល​បាន​សុភមង្គល និង​ភាព​កក់ក្ដៅ ដោយសារ​តែ​សមាជិកគ្រួសារ ដោយ​ប្តី និង​ប្រពន្ធ​មានការ​ងារ​ល្អ ចេះ​យល់ចិត្ត​គ្នា និង​ជួយ​ទុក្ខ​ធុ​រ​គ្នា​ទៅ​វិញ​ទៅ​មក ។ នេះ​ជា​រឿងរ៉ាវ​ដែល​រៀបរាប់​ដោយ​ស្វាមី​ម្នាក់ មាន​ភរិយា​បម្រើ​ការ​នៅ​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ​មួយ​នៅ​ជិត​ផ្សារ​សុ​វ​ណ្ណា ។ ដំណើររឿង​ដូច​តទៅ ៖  នៅ​ថ្ងៃ​ចុង​ស​ប្ដា​ហ៏ ពេល​ថ្ងៃត្រង់​ព្រះអាទិត្យ​ក្ដៅ​ខ្លាំង​ណាស់ ខ្ញុំ​ជិះ​ម៉ូតូ​ក្រោម​កំ​ដៅ​ថ្ងៃ​ទ្រាំ​មិន​បាន ក៏​បាន​ទៅ​រក​កន្លែង​ជ្រក​ម្លប់ ដើម្បី​ឲ្យ​ត្រជាក់​បន្តិច ទោះបីជា​សល់​ត្រឹម​១០០​ម៉ែត្រ​ទៀត​ដល់​ផ្ទះ​ក៏​ដោយ ។  បន្ទាប់​ពី​ទុក​ម៉ូតូ​រួច​ខ្ញុំ​ក៏​ប្រញាប់ប្រញាល់​រត់​ចូល​ទៅ​ក្នុងផ្ទះ​យ៉ាង​លឿន ប្រពន្ធ​ខ្ញុំ​ជួយ​ជូត​ញើស​យ៉ាង​យកចិត្តទុកដាក់ ហើយ​អោប​ថើប​ខ្ញុំ​បន្តិច រួច​ក៏​ចូល​ទៅ​ក្នុង​ផ្ទះបាយ​ធ្វើ​ម្ហូប ។ ខ្ញុំ​ក៏​ផ្ដេកខ្លួន​លើ​សា​ឡុ​ង សំលឹង​មើលទៅ​បង្អួច​ឃើញ​ព្រះអាទិត្យ​បញ្ចេញ​កំ​ដៅ​ទៅ​លើ​ក្រុម​មនុស្ស ឯ​ក្នុងផ្ទះ​ខ្ញុំ​អង្គុយ​ក្រោម​ម៉ាស៊ីនត្រជាក់​ជាមួយ​ជញ្ជាំង​បិទ​ក្រដាស​រចនា​ថ្មី និង​ប្រដាប់ប្រដា​តូច​ៗ​គួរ​ឲ្យ​ស្រលាញ់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារ​ម្ម​ណ៏​កក់ក្ដៅ ។ ប្រពន្ធ​ខ្ញុំ​កំពុង​រវល់​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ​នៅ​ក្នុង​ផ្ទះបាយ ឯខ្ញុំ​សំលឹង​ឃើញ​ផើងផ្កា និង​ស្មៅ​ខៀវស្រស់ ខ្ញុំ​បាន​ភ្លក់​ម្ហូប​ដែល​ប្រពន្ធ​ខ្ញុំ​ធ្វើ​ពិតជា​មាន​រសជាតិ​ឆ្ងាញ់​ណាស់​ធ្វើ​ឲ្យ​ខ្ញុំ​អណ្ដែតអណ្ដូង​ដូច​នៅ​លើ​វេហា ហើយ​គិត​ថា នេះ​ជា​លទ្ធផល​ចេញពី​ញើស​ឈាម និង​ការ​ខិតខំ​របស់ខ្ញុំ ។

ពួក​យើង​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ សុទ្ធតែ​ជា​អ្នក​មក​ពី​ខេត្តមណ្ឌលគិរី ហើយ​បាន​ស្គាល់គ្នា​នៅ​ទីក្រុង​ភ្នំពេញ ពួក​យើង​បាន​តស៊ូ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​៥​ឆ្នាំ ហើយ​ពួក​យើង​បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​មុន ។ ទីបំផុត​ពួក​យើង​បាន​កសាង​គ្រួសារ​មួយ​ជាមួយ​គ្នា ដោយ​ប្រកប​មុខរបរ​បើកហាង​លក់​គ្រឿង​ទូរស័ព្ទ និង​ទំនិញ​ផ្សេង​ៗ​ទៀត ដែល​សុទ្ធតែ​ជា​អីវ៉ាន់​នាំ​ចូល​ពី​ប្រទេស​ចិន ។ ឆ្លងកាត់​ជីវិត​អា​ពា​ពិ​ពា​ហ៏ មាន​ភាព​ល្វីង​ផ្អែម​ជូរ​ចត់ មាន​សើច មាន​យំ ព្រោះ​ពួក​យើង​ក៏​ធ្លាប់​បាន​ឈ្លោះប្រកែក​គ្នា តែ​ទីបំផុត​ពួក​យើង​ក៏​បាន​ឆ្លង​ផុត​អស់ហើយ ឥលូវ​នេះ យើង​កំពុង​សំលឹង​មើល​ឱកាស ដើម្បី​ដើរទៅ​មុខ​ស្វែងរក​វិធី​ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ។ កូន​ហាង​របស់ខ្ញុំ​កន្លង​មក មាន​តែ​ខ្ញុំ​ទេ ជា​អ្នក​មើល​ការ​ខុស​ត្រូវ ព្រោះ​ប្រពន្ធ​ខ្ញុំ​ចង់រក​ការងារ​ក្រៅ​ម៉ោង ដើម្បី​ជួយ​សម្រួល​បន្ទុកគ្រួសារ ដែល​កន្លែង​ការងារ​នោះ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​យើង​ទេ គឺជា​ក្រុមហ៊ុន​ចិន​ដែល​នៅ​ជិត​ផ្សារ​សុ​វ​ណ្ណា ។

ក្រុមហ៊ុន​នោះ គឺជា​ក្រុមហ៊ុន​ជួយ​អតិថិជន​ទិញ​ទំនិញ​ឆ្លងកាត់​ប្រទេស ហើយ​ការងារ​នោះ​ជួយ​ឲ្យ​នាង​រៀនសូត្រ​បាន​ច្រើន​ដែល​អា​ស័​យ​ដ្ឋា​ន​គេហទំព័រ​អាច​ទិញ​ទំនិញ​នោះ​គឺ www.loda.com.kh ។ នៅ​ចុងខែ​ប្រពន្ធ​ខ្ញុំ​បើក​ប្រាក់ខែ បាន​ទិញ​នាឡិកា Casio មួយ​ឲ្យ​ខ្ញុំ​តាម​រយៈ​វែ​ប​សាយ www.loda.com.kh និង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ប្រពន្ធ​ខ្ញុំ​បាន​និយាយ​ថា វេ​ប​សាយ www.loda.com.kh នោះ​មាន​ទំនិញ​ច្រើន​ប្រភេទ ។ ប្រពន្ធ​ខ្ញុំ​បាន​ប្រៀបធៀប​តម្លៃ ហើយ​គិតគូរ​យ៉ាង​ល្អិតល្អន់ ព្រោះ​នាង​ជា​បុគ្គលិក​ធ្វើការ​នៅ​ទីនោះ​ស្រាប់  បន្ទាប់​ពី​ទិញ​ទំនិញ​រួច រង់ចាំ​រយៈពេល​១៥-១៨​ថ្ងៃ ទំនិញ​ក៏​បាន​មក​ដល់​ផ្ទះ ពិតជា​ដូច ឥ​វ៉ា​ន់​ទិញ​នៅ​ខាងក្រៅ​មែន តែ​អ្វី​ដែល​សំខាន់​តម្លៃ​ថោក​ជាង​ខាងក្រៅ​៣០% ពិតជា​អស្ចារ្យ​មែន បើសិនជា​ទិញ​ទំនិញ​បាន​ថោក​បែប​នេះ គឺ​ការ​រកស៊ី​កាន់តែ​ល្អ​ហើយ​។ ពួក​យើង​បាន​ជួសជុលផ្ទះ និង​ហាង ហើយ​កុម្ម៉ង់​សម្ភារ​មួយ​ចំនូ​ន​ធំ​ពី​ក្រុមហ៊ុន​ចិន​នោះ ព្រោះថា វា​ថោក​ជាង​ទីផ្សារ​ដល់​ទៅ​៣០% ឯណោះ ។

គិត​មក​ដល់​ពេល​ឥលូវ គ្រួសារ​មាន​ភាព​កក់ក្ដៅ​សុខដុមរមនា​ណាស់ មាន​ប្រពន្ធ​ចេះ​ធ្វើ​ម្ហូប​ឈ្ងុយ​ពេញ​ផ្ទះ ខ្ញុំ​មើលឃើញ​ទឹកមុខ​ស្រស់​ស្អាត​ទន់ភ្លន់​របស់​នាង អាច​បញ្ជាក់​ថា នាង​មាន​សេចក្ដីសុខ ។ យើង​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​ឲ្យ​គ្រួសារ​កាន់តែ​មាន​សុភមង្គល និង​មាន​ជីវភាព​កាន់តែ​ប្រសើរ​ជាង​នេះ ។

សុភមង្គល គឺ​ត្រូវ​ពឹងផ្អែក​លើ​ដៃ​ទាំង​គូរ​របស់​យើង ទោះបីជា​មាន​ឧបសគ្គ​ពួក​យើង​ត្រូវ​តែ​តស៊ូ ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទ​ទូល​បាន​ចំណេះដឹង និង​បទ​ពិ​សោ​ធ៏ ដូច​ក្រុមហ៊ុន​ចិន LODA ONLINE អ​ញ្ចឹ​ង​ដែរ​ចេះ​រួសរាយ​រាក់ទាក់​ភ្ញៀវ ។ ដូច្នេះ​សូម​យុវជន​កម្ពុជា​ទាំងឡាយ ខិតខំ​តស៊ូ​ដើម្បី​ជម្នះ និង​ដើម្បី​ទទួល​បាន​សុភមង្គល​នៅ​ថ្ងៃស្អែក៕