ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុ​សាខា​កាកបាទក្រហម​ខណ្ឌទួលគោក​ចែក​អំណោយ​ដល់​ជន​រង​គ្រោះ​​ដោយ​អគ្គិ​ភ័យតាម​ផ្លូវ​រទេះ​ភ្លើង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនាកម្ពុជា ​រួម​ជាមួយ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌទួលគោក កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ​ធ្នូ ២០១៥ ​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់

រាជធានី​ភ្នំពេញ​ ៖ ​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនាកម្ពុជា ​រួម​ជាមួយ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌទួលគោក កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ​ធ្នូ ២០១៥ ​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់ ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ចំនួន​២៥​គ្រួសារ ​ដែលត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា ​នៅ​តាម​ផ្លូវ​រទេះភ្លើង ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ​។

ពិធី​ចែក​អំណោយ​នេះ​មានការ​អញ្ជើញ​ចូលរួម​​ពី​លោក​ម៉ែ​ន សិរី ប្រធានកិត្តិយស​គណៈកម្មការ​អនុ​សាខា​កាកបាទ ក្រហម​ខណ្ឌទួលគោក និង​​និមន្ត​ចូលរួម​ពី​ព្រះ​តេជគុណ​ងិ​ន ឃី​ម ព្រះ​អនុគណ​ខណ្ឌទួលគោក  និង​ជា​ចៅអធិការ​វត្ត​នាគ​វ័ន​ និង​ព្រះ​ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ​បណ្ឌិត ខឹ​ម សម្បត្តិ​ ជា​ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​ និង​ជា​ចៅអធិការ​វត្ត​ញាណ រង្សី ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​សាលា​ខណ្ឌ​ផង​ដែរ​។

អំណោយ​ដែល​នាំ​មក​ចែក​ជូន​នា​ឱកាស​នោះ​រួម​មាន​​ សម្រាប់​គ្រួសារ​ដែល​ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​ចំនួន​៥​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន​អង្គរ៥០​គីឡូក្រាម គ្រឿង​ឧបភោគ បរិភោគ សម្ភារ​ប្រើប្រាស់ ព្រមទាំង​ថវិកា​ចំនួន​២២​ម៉ឺន​រៀល ​ក្នុង​នោះ​ថវិកា​១០​ម៉ឺន​រៀល​ជា​អំណោយ​របស់​លោក​ណាត ប៊ុ​ន​រឿ​ន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​, ៥​ម៉ឺន​រៀល​ជា​អំណោយ​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ , ២​ម៉ឺន​រៀល​ជា​អំណោយ​របស់​ព្រះ​តេជ​គណ​ងិ​ន ឃី​ម និង​៥​ម៉ឺន​រៀល​ជា​អំណោយ​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ​ខឹ​ម សម្បត្តិ​។​

សម្រាប់​អ្នក​ជួល​ស្នាក់​នៅ​ចំនួន​២៣​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ២៥​គីឡូក្រាម សារុង​១​ និង​ថវិកា​ចំនួន​១១​ម៉ឺន​រៀល​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព