ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករផ្សារអូឡាំពិកនិងក្រុមសន្តិសុខជាង ៩០ នាក់រកឃើញវិជ្ជមានកូវីដ-១៩ ត្រឹម២ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ត្រឹមរយៈពេល ២ថ្ងៃ រកឃើញក្រុមសន្តិសុខ និង អាជីវករផ្សារអូឡាំពិកសរុបចំនួន ៩២ នាក់ហើយ វិជ្ជមានកូវីដ-១៩ ដែលជាតួលេខឆ្លងច្រើនគួរឱ្យព្រួយបារម្ភ ។

រាជធានីភ្នំពេញ ៖  ត្រឹមរយៈពេល ២ថ្ងៃ រកឃើញក្រុមសន្តិសុខ និង អាជីវករផ្សារអូឡាំពិកសរុបចំនួន ៩២ នាក់ហើយ វិជ្ជមានកូវីដ-១៩ ដែលជាតួលេខឆ្លងច្រើនគួរឱ្យព្រួយបារម្ភ ។ នេះបើតាមការឱ្យដឹងពីគណៈកម្មាការគ្រប់គ្រងផ្សារអូឡាំពិក ប្រាប់សារព័ត៌មានកោះសន្តិភាពនាល្ងាចថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ ។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មាការគ្រប់គ្រងផ្សារអូឡាំពិក បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានចុះធ្វើសំណាកទៅលើក្រុមសន្តិសុខផ្សារ និង អាជីវករផ្សាអូឡាំពិក ស្ថិតនៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់តាំងពីល្ងាចថ្ងៃទី ០១ ដល់ថ្ងៃល្ងាចទី ០២ ខែ កក្កដា ឆ្នាំ ២០២១នេះ ហើយរកឃើញវិជ្ជមានចំនួន ៩២ នាក់ហើយ ។

ជាមួយគ្នានោះ លោក ឡយ ស៊ាងអាង ក្នុងនាមជាគណៈកម្មាធិការផ្សារអូឡាំពិកក៏បានធ្វើការអំពាវនាវអៅដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារ និងអ្នកពាក់ព័ន្ធមានប្រមាណជាង ៣ ០០០ នាក់ សូមមេត្តាទៅយកសំណាកនៅសាលាវិទ្យាល័យ ទួលស្វាយព្រៃ ជាបន្ទាន់ និងប្រសិនបើមិនមានលិខិតស្នាមយកសំណាកទេ នោះផ្សារ មិនអនុញ្ញាតិអោយចូលលក់វិញបានឡើយ។

លោក ឡយ ស៊ាងអាង បានប្រាប់ឱ្យដឹងថា ក្នុងថ្ងៃនេះដែរក្រុមគ្រូពេទ្យធីតា របស់សម្តេចតេជោ បានចុះមកយកសំណាកទៅលើក្រុមអាជីវករផ្សារ និង ជុំវិញផ្សារអូឡាំពិក នៅវិទ្យាល័យទួលស្វាយព្រៃ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងជាលទ្ធផលមក យកសំណាកសរុបចំនួន ៨១៤នាក់ រកឃើញអ្នកវិជ្ជមានចំនួន ៧៣នាក់ ក្នុងនោះ ស្រី ៣៣នាក់ ប្រុស៤០នាក់និង អវិជ្ជមានចំនួន ៧៤១នាក់។

សំរាប់អ្នកវិជ្ជមាន ក្រុមគ្រូបានដឹកយកទៅព្យាបាលនៅមជ្ឈមណ្ឌលព្យាបាល កោះពេជ្រ និង វិមានសែនសុខ ដោយឡែកសម្រាប់អ្នកអវិជ្ជមាន ក្រុមគ្រូពេទ្យបានអោយពួកគាត់ទៅធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួនរយៈពេល ១៤ថ្ងៃ និងរងចាំយកសំណាកលើកទី២ និងបញ្ចប់ ត្រឹម ម៉ោង ០៥ល្ងាចថ្ងៃដដែលនេះ។

លោកក៏បានប្រាប់បន្តទៀតថា សំរាប់ល្ងាចថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២១ ម្សិលមិញក្រុមគ្រូពេទ្យបាន ចុះមកយកសំណាកនៅក្នុងផ្សារអូឡាំពិក ទៅលើក្រុមសន្តិសុខផ្សារទាំងរដ្ឋ និង ឯកជន រួមទាំងអាជីវករផ្សារ សរុបទាំងប្រុស និង ស្រីមានចំនួន ៤៥នាក់ ហើយជាលទ្ធផលរកឃើញមានវិជ្ជមានកូវីដ ១៩ មានចំនួន ១៩នាក់ ក្នុងនោះសន្តិសុខក្រុមហ៊ុន ១៣នាក់, សន្តិសុខរបស់គណៈកម្មាធិការផ្សារចំនួន ៥នាក់ និងអាជូវករ ១នាក់។

ប្រធានគណៈកម្មាការគ្រប់គ្រងផ្សារអូឡាំពិក បានឱ្យដឹងបន្ថែមទៀតថា ក្នុងផ្សារអូឡាំពិកទាំងអស់មានតូបជាង ៣ពាន់តូប តែអ្នកមកលក់ដូរវិញរាល់ថ្ងៃមានតែប្រមាណជា ២ពាន់តូបប៉ុណ្ណោះ ពោលគឺមានតែពី ៥០% ទៅ ៦០% ប៉ុណ្ណោះ ដោយមួយចំនួនទៀតពួកគាត់មិនទាន់បានមកបើកតូបលក់ដូរជាធម្មតាវិញអស់ទេ កាលពីបិទលើកមុនមកម្លេះនោះ។ ជាចុងក្រោយលោកក៏សូមអំពាវនាវទៅដល់ក្រុមអាជីវករលក់ដូរនៅផ្សារអូឡាំពិកទាំងអស់មេត្តទៅយកសំណាករកវគរុសកូវីដ ១៩ នៅសាលាវិទ្យាល័យ ទួលស្វាយព្រៃ នៅថ្ងៃស្អែកអោយបានគ្រប់គ្នា បើមិនដូច្នោះនិងត្រូវទៅយកនៅកន្លែងផ្សេងហើយ។ប្រសិនបើបងប្អូនណាខកខានមិនបានទៅយកសំណាករកវគរុសកូវីដ ១៩ ហើយនិងមិនមានលិខិតស្នាមបញ្ជាក់ថា បានយកសំណាករួចនោះ ផ្សារនិងមិនអនុញ្ញាតិអោយចូលលក់វិញឡើយ។

សូមបញ្ជាក់ថា ដោយសារតែការរកឃើញមានអាជីវករ សន្តិសុខផ្សារ មានវិជ្ជមានកូវីដ ជាច្រើនរូប រដ្ឋបាលសាលារាជាធានីភ្នំពេញ បានសម្រេចបិទផ្សារអូឡាំពិកចាប់ពីម៉ោងសូន្យ ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២១ នេះតទៅរយៈពេល ១៤ ថ្ងៃ ។ ផ្សារអូឡាំពិកជាផ្សារទី ២ ដែលមានករណីផ្ទុះឡើងនូវកូវីដ ១៩ ក្នុងសប្តាហ៍នេះ បន្ទាប់ពីផ្សារបឹងកេងកង មានអាជីវករ កម្មករនិងសន្តិសុខផ្សារ វិជ្ជមានកូវីដ ជាង ២៧០នាក់ ៕ ដោយ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ