ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាំ​ដុះ​កៅស៊ូ​ក្នុងស្រុក​រំពឹង​នឹង​ងើបឡើង​វិញ ​ក្រោយ​ពី​Cart Tire បោះទុន​វិនិយោគ​៣៥០​លាន​ដុ​លា្ល​រអា​មេ​រិ​ក​ផលិត​សំបក​កង់​យានយន្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចូល​មក​ដល់​ដើមខែ​កក្កដា​ឆ្នាំ​២០២១​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា​CDC បង្ហាញ​ថា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​មួយ​បាន​បណ្តាក់ទុន​វិនិយោគ​ប្រមាណ​៣៥០​លាន​ដុល្លារ​អា​មេ​រិ​ក​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ ជាន​ពុ​ចាយ នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង…

រាជធានី​ភ្នំពេញ​៖ ចូល​មក​ដល់​ដើមខែ​កក្កដា​ឆ្នាំ​២០២១​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា​CDC បង្ហាញ​ថា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​មួយ​បាន​បណ្តាក់ទុន​វិនិយោគ​ប្រមាណ​៣៥០​លាន​ដុល្លារ​អា​មេ​រិ​ក​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ ជាន​ពុ​ចាយ នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង មាន​គម្រោង​ទិញ​កៅស៊ូ​ក្នុងស្រុក​នៅ​ឆ្នាំ​ទី​១​ប្រមាណ​៥​ម៉ឺន​តោន ហើយ​នៅ​ឆ្នាំ​ទី​៥​ឈាន​ដល់​១៥​ម៉ឺន​តោន​។​ការ​បណ្តាក់ទុន​និង​គម្រោង​ទិញ​កៅស៊ូ​ក្នុងស្រុក​នេះ​ត្រូវ​បាន​អ្នក​វិនិយោគ​ក្នុង​វិស័យ​កៅស៊ូ រំពឹង​ថា​ក្រៅពី​មាន​ទីផ្សារ​ល្អ ការ​ដាំ​ដុះ​នឹង​មានការ​កើនឡើង​ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​។

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Cart Tire Co.,Ltd ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន និង​ធ្លាប់​បាន​វិនិយោគ​នៅ​ប្រទេស​វៀតណាម តាំងពី​ឆ្នាំ​២០១១ ហើយ​នៅ​ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​បាន​សម្រេចចិត្ត​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត​ក្នុង​ទុន​វិនិយោគ​ប្រមាណ​៣៥០​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ផ្ទៃដី​៥០​ហិ​កតា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ ជាន​ពុ​ចាយ នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង​ដែល​អាច​បង្កើត​ការងារ​រហូត​ដល់​៤០០០​កន្លែង​ជូ​ដល់ក​កម្មករនិយោជិត​។

បើ​តាម​ឯកឧត្តម សុខ ចិន្តា សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នឹង​ចូលរួម​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​។

ឯកឧត្តម សុខ ចិន្តា សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​ប្រសាសន៍​គូសបញ្ជាក់​ថា​«​ក្រុ​ម៊ុ​ន Cart Tire នឹង​បញ្ជា​ទិញ​កៅស៊ូ​ក្នុងស្រុក​១០០% សម្រាប់​ប្រើប្រាស់​ជា​វត្ថុធាតុដើម ក្នុង​ការ​ផលិត​សំបក​កង់​យានយន្ត ដោយនៅ​ឆ្នាំ​ទី​១ ក្រុមហ៊ុន​នឹង​ត្រូវការ​កៅស៊ូ​ប្រមាណ ៥០.០០០​តោន ហើយ​នៅ​ឆ្នាំ​ទី​៥ តម្រូវការ​នឹង​កើនឡើង​រហូត​ដល់​១៥០.០០០​តោន ស្មើនឹង​ប្រមាណ​៤៣% នៃ​ផលិតកម្ម​កៅស៊ូ​ក្នុងស្រុក​សរុប​ឆ្នាំ​២០២០»​។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម និង​ជា​អ្នក​វិនិយោគ​ក្នុង​វិស័យ​កៅស៊ូ​មួយ​រូប​មាន​ប្រសាសន៍​ថា នេះ​គឺជា​ចំណុច​ល្អ ដែល​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រួម​និង​សភាពាណិជ្ជកម្ម​តែងតែ​ទៅ​អំពាវនាវ​នៅ​ខាងក្រៅ​ដើម្បី​ឱ្យ​វិនិយោគិន​មក​ចូល​មក​កម្ពុជា​។​ជា​ការ​ឆ្លើយ​តប យើង​ឃើញ​ថា​មាន​ក្រុមហ៊ុន​វិនិយោគ​បាន​ចូល​មក​ហើយ ដើម្បី​ផលិត​សំបក​កង់​យានយន្ត​នេះ ។

លោក​ឧកញ៉ា សង្កត់ធ្ងន់​ថា​« អ្នក​ដាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ និង​ក្រុមហ៊ុន ទន្ទឹង​រង​ចាំ​ក្រុមហ៊ុន​មក​វិនិយោគ ដើម្បី​ទិញ​កៅ​ក្នុងស្រុក ដើម្បី​ផលិត​នៅ​ក្នុង​ប្រទេស​ដែល​អាច​ទទួល​បាន​តម្លៃបន្ថែម​ក្រៅពី​ការ​នាំ​ចេញ​។​នេះ​ហើយ​គឺជា​ពិសេស​ហើយ​ល្អ ដែល​វិស័យ​ឯកជន​រួម​និង​សភាព​ពាណិជ្ជកម្ម​សាទរ​ដែល​ក្រុមហ៊ុន​ចូល​មក​វិនិយោគ​។

បើ​តាម​លោក​ឧកញ៉ា បើសិន​មាន​ក្រុមហ៊ុន​ច្រើន​ទៀត​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ថែម​ទៀត ប្រាកដ​ណាស់​កំណើន​នៃ​ការ​ដាំ​កៅស៊ូ​នឹង​មានការ​កើនឡើង ដែល​អាច​ធ្វើ​ឱ្យ​ការ​ដាំ​កៅស៊ូ​លក្ខណៈ​គ្រួសារ​អាចរ​ស់បាន ហើយ​ក្រុមហ៊ុន​វិនិយោគ​លើ​កៅស៊ូ​អាច​ពង្រីក​ខ្លួន​បន្ថែម​ទៀត​។
លោក​ឧកញ៉ា លើក​ឡើង​ថា​«​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជ័រកៅស៊ូ​ធ្លាក់​ថ្លៃ បាន​ធ្វើ​ឱ្យ​កៅស៊ូ​គ្រួសារ​និង​ក្រុមហ៊ុន​មួយ​ចំនួន​បាន​កែប្រែ​ផ្ទៃដី​ទៅ​ដាំ​ដំណាំ​ផ្សេង ។​តែបើ​ឥលូវ​កៅស៊ូ​មាន​ទីផ្សារ​ល្អ មាន​ក្រុមហ៊ុន​ទិញ​ក្នុងស្រុក​ដោយ​មិនបាច់​នាំ​ចេញ​ហើយ​បាន​តម្លៃបន្ថែម​ហើយ​អាច​បង្កើត​ការងារ​នៅ​ក្នុង​ប្រទេស​នេះ គឺជា​រឿង​ល្អ ។​យើង​មាន​ទីផ្សារ​កៅស៊ូ​ក្នុងស្រុក​ស្រាប់ យើង​នឹង​មាន​លំនឹង​ក្នុង​ការ​លំហូរ​កៅស៊ូ​ដោយ​មិន​ជាប់​គាំង​នៅ​លើ​ទីផ្សារ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ