ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ៖ អាជ្ញាធរ​ខេត្ត​ត្រូវ​លើក​គម្រោង​កសាង​ផ្លូវ និង​រក​ក្រុមហ៊ុន​ត​បណ្ដាញ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​កាលពី​រសៀល​ថ្ងៃ​ទី​៥ ធ្នូ ២០១៥ នៅ​ឃុំ​តា​គង់​ស្រុក​ម៉ា​ឡៃ លោក​ឧបនាយក​រដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​​…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​កាលពី​រសៀល​ថ្ងៃ​ទី​៥ ធ្នូ ២០១៥ នៅ​ឃុំ​តា​គង់​ស្រុក​ម៉ា​ឡៃ លោក​ឧបនាយក​រដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​លើក​គម្រោង​កសាង​ផ្លូវ និង​រក​ក្រុមហ៊ុន​ត​បណ្ដាញ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជាប់​ជាយ​ដែន ។

លោក អែម សុខា អភិបាល​ស្រុ​ល​ម៉ា​ឡៃ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ចំនួន​១០០០​គ្រួសារ​ដែល​មាន​ជី​វិភាព​ជួប​ការ​លំ​បាល​មក​ពី​៦​ឃុំ ក្នុងស្រុក​ម៉ា​ឡៃ បាន​ទទួល​អំណោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​មាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស នំ​១​ធុង ទឹកស៊ីអ៊ីវ​១​យួ ទឹកត្រី​១​យួរ សា​រ៉ុ​ង​១ ថវិកា​២​ម៉ឺន​រៀល ។

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន បាន​មាន​ប្រសាសន៍​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កំពុង​យកចិត្ត​ទុក​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ពី​ខ្ទម​ប្រក់​ស្បូវ​ត្រូវ​ជួយ​កសាង​ទៅ​ជា​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត ត្រូវ​លើក​គម្រោង​ឲ្យ​បាន​ឆាប់​ដើម្បី​កសាង​ផ្លូវ​ប្រវែង​ជាង​២០​គីឡូម៉ែត្រ​ពី​ស្រុក​អូរ​ជ្រៅ​ដល់​ស្រុក​ម៉ា​ឡៃ និង​រក​ក្រុមហ៊ុន​ដាក់​អគ្គី​ស​នី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រើប្រាស់ ៕