ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​ខណ្ឌមានជ័យ​នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​២០​គ្រួសារ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៤​នេះ អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំ​ដោយ ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ …

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៤​នេះ អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំ​ដោយ ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ បាន​​ពាំនាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០​គ្រួសារ​ដែល​រស់នៅ​ក្នុង​ក្រុម​ទី​៦ ភូមិ​ដំណាក់​ធំ​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អំណោយ​ដែល​ត្រូវ​បាន​ចែក​ជូន​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន អង្ករ​១​បាវ (២៥​គីឡូក្រាម​), មី​១​កេស​, ត្រីខ​១​យួរ​, ឃី​ត​១​ឈុត (​សារុង​១ ក្រមា​១ ភួយ​១ មុង​១) និង​ថវិការ​២​ម៉ឺន​រៀល ៕