ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវាកម្ម​របស់ Smart មិន​មានការ​ប៉ះពាល់​បន្ទាប់​ពី​បញ្ហា​ប្រព័ន្ធ​ខ្សែភ្លើង​បន្តិចបន្តួច នៅ​ខាងក្រៅ​អគារ​ទីស្នាក់ការ​កណ្តាល

8 ឆ្នាំ មុន

ភ្នំពេញ ថ្ងៃ​ទី​4 ខែធ្នូ ឆ្នាំ​2015 ៖ ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Smart បាន​ធ្វើ​របាយការណ៍​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ថ្ងៃនេះ​។ យើង​បាន​សង្កេត​ឃើញ​ថា មាន​ផ្សែង​ដែល​ហុយ​ចេញពី​ដំបូល​អគារ​របស់ Smart

ភ្នំពេញ ថ្ងៃ​ទី​4 ខែធ្នូ ឆ្នាំ​2015 ៖ ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Smart បាន​ធ្វើ​របាយការណ៍​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ថ្ងៃនេះ​។ យើង​បាន​សង្កេត​ឃើញ​ថា មាន​ផ្សែង​ដែល​ហុយ​ចេញពី​ដំបូល​អគារ​របស់ Smart បណ្តាល​មក​ពី​ប្រព័ន្ធ​ខ្សែភ្លើង​នៅ​ខាងក្រៅ​អគារ​ដែល​មិន​មានការ​ប៉ះពាល់​ដល់​សេវាកម្ម​របស់ Smart ឡើយ​។

ស្ថានការណ៍​ត្រូវ​បាន​គ្រប់គ្រង​ជា​ស្ថាពរ​ក្នុង​រយៈពេល​15​នាទី​តែ​ប៉ុណ្ណោះ ។  ថ្នាក់ដឹកនាំ និង បុគ្គលិក​ទាំងអស់​របស់ Smart បាន​ចាក​ចេញពី​អគារ​ដោយ​សុវត្ថិភាព​តាម​នីតិវិធី​សង្គ្រោះ​បន្ទាន់​។ ហេតុការណ៍​នេះ មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ ហើយ​ក៏​មិន​មានការ​ប៉ះពាល់​ដល់​សេវាកម្ម​របស់ Smart ដែរ​។ រាល់​សេវាកម្ម​របស់ Smart ទាំងអស់​នៅ​តែ​បន្ត​ដំណើរការ​ដោយ​រលូន ដូច្នេះ អតិថិជន​ទាំងអស់​អាច​តេ ផ្ញើ​សារ និង​ប្រើប្រាស់​អ៊ីនធឺណិត​ដូច​ធម្មតា​។

លោក​ថូ​ម៉ាស ហ៊ុន នាយក​ប្រត្តិបត្តិ​របស់​ក្រុមហ៊ុន Smart បាន​មាន​ប្រសាសន៍​ថា បណ្តាញ និង សេវាកម្ម​របស់ Smart ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​គ្រប់គ្រង​ការ​ផ្តាច់​ចរន្ត​រយៈពេល​ខ្លី និង​រយៈពេល​វែង ដើម្បី​ផ្តល់​ជូន​សេវាកម្ម​យ៉ាង​រលូន​ដល់​អតិថិជន​ទាំងអស់​។ លោក​ថូ​ម៉ាស បាន​បន្ថែម​ទៀត​ថា បុគ្គលិក​របស់ Smart ទាំងអស់​បាន​ចូលរួម​វគ្ត​បណ្តុះបណ្តាល ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​សង្គ្រោះ​បឋម​ដូច​ថ្ងៃនេះ​។ គាត់​មាន​មោទនភាព​ណាស់​ដែល​អ្នក​ទទួល​បន្ទុក​ខាង​ផ្នែក​អគ្គិភ័យ​បាន​គ្រប់គ្រង​ស្ថានការណ៍​យ៉ាង​ល្អ​ឥត​ខ្ចោះ​។

ជា​ចុង​ក្រោយ​លោក​ថូ​ម៉ាស បាន​ថ្លែងអំណរគុណ​ដល់​កង​ពន្លត់​អគ្គិភ័យ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ជួយ​អន្តរាគមន៍ និង​សម្រួល​ចរាចរណ៍​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​ថ្ងៃនេះ​។