ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​៖ ការពង្រឹង​គុណភាព ទទួល​ភ្ញៀវទេសចរ​ក្នុងស្រុក គឺជា​លក្ខណៈសម្បត្តិ ក្នុងការ​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ ក្នុង​បរិបទ​កូ​វីដ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ការពង្រឹង​គុណភាព និង​សុវត្ថិភាព ក្នុង​ការទទួល​ភ្ញៀវទេសច​រ​ក្នុងស្រុក គឺជា​លក្ខណៈសម្បត្តិ ក្នុងការ​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ ហើយ​ការទទួល​ភ្ញៀវទេសចរ​អន្តរជាតិ អាចធ្វើ​ទៅបាន គឺ​អាស្រ័យ​លើ​ការចាក់​វ៉ាក់សាំង ឱ្យបាន​ច្រើន​ជូន​ដល់​ប្រជាជន​ក្នុងប្រទេស​។…

​រាជធានី​ភ្នំពេញ​៖ ការពង្រឹង​គុណភាព និង​សុវត្ថិភាព ក្នុង​ការទទួល​ភ្ញៀវទេសច​រ​ក្នុងស្រុក គឺជា​លក្ខណៈសម្បត្តិ ក្នុងការ​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ ហើយ​ការទទួល​ភ្ញៀវទេសចរ​អន្តរជាតិ អាចធ្វើ​ទៅបាន គឺ​អាស្រ័យ​លើ​ការចាក់​វ៉ាក់សាំង ឱ្យបាន​ច្រើន​ជូន​ដល់​ប្រជាជន​ក្នុងប្រទេស​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រី​ទេសចរណ៍ ឯកឧត្តម ថោង ខុន ដែល​បាន​មានប្រសាសន៍ នា​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានផ្ដល់​ខ្លឹមសារ​បន្ថែមថា ក្រសួងទេសចរណ៍ បាន​ត្រួតពិនិត្យ​ការងារ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ការី​ទេសចរណ៍​ក្នុងស្រុក និង​មធ្យោបាយ​ដឹកជញ្ជូន​ទេសចរ​ផ្លូវទឹក និង​ផ្លូវគោក នៅ​គ្រប់​គោលដៅ​រាជធានី​ខេត្ត​ទាំង ២៥ សំដៅ​បង្កើន​ភាពរឹងមាំ​នៃ​ទេសចរ​ក្នុងស្រុក និង​សម្រាប់​ត្រៀមលក្ខណៈ​សម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​នាពេលខាងមុខ​។

​ភាពរឹងមាំ​នេះ ពឹងផ្អែក​សំខាន់​លើ​ការបង្កើត​ភាព​សាំ ក្នុង​សហគមន៍ (The Heard Immunity) តាមរយៈ​ការជំរុញ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា​ទូទាំងប្រទេស និង​ការបន្ត​អនុវត្ត​វិធានការ «៣​កា​ពារ ៣​កុំ​»​។​

​ដោយឡែក លើ​ជ្រុង​នៃ​ការទទួលខុសត្រូវ​ក្នុង​វិស័យ​ទេសចរណ៍ ព្រមជាមួយ​នឹង​ភាព​សាំ​ក្នុង​សហគមន៍ ភាពរឹងមាំ​នៃ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ក៏ត្រូវ​ពឹងផ្អែក​លើ​ការងារ​សំខាន់ៗ​ចំនួន ៤ ផងដែរ​៖

១៖ បន្ត​ជំរុញ​ណែនាំ និង​ត្រួតពិនិត្យ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ក្នុងការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដែល​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​កន្លងមក​។ វិធាន​សុវត្ថិភាព​ទេសចរណ៍​បង្កើតឡើង ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រក្សាបាន​នូវ​ស្ថិរភាព​អាជីវកម្ម និង​ធានាបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ ជាពិសេស​ក្នុង​បរិបទ​ដែល​តម្រូវ​សម្រប​ខ្លួន​នឹង​គន្លង​ប្រក្រតីភាព​ថ្មី​នាពេលនេះ​។​

២៖ បន្តការងារ​បណ្តុះបណ្តាល​ជំនាញ​តាម​អន​ឡាញ និង​ពង្រឹង​បង្វែរ​ការបណ្តុះបណ្តាល​នេះ​ឱ្យចំ​គោលដៅ (​បណ្តុះបណ្តាល​ទាំង​បុគ្គលិក​ថ្មី និង​បុគ្គលិក​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ​១៩)​។​

៣៖ បន្តការងារ​ពង្រឹង និង​គាំទ្រ​ផលិតផល​ទេសចរណ៍​ថ្មីៗ តាមរយៈ​ការពង្រឹង​ជំនាញ និង​គុណភាព​សេវាកម្ម​នៅ​ទីនោះ​។ បច្ចុបន្ន ក្រសួង​ឃើញ​មានការ​ប្តូរ​និន្នាការ​ថ្មីៗ ឆ្ពោះទៅរក​ប្រភេទ​ទេសចរណ៍​បែប​សហគមន៍ អេកូ​ទេសចរណ៍ និង​ប្រភេទ​សេវាកម្ម ដែល​ប្រើប្រាស់​បច្ចេកវិទ្យា (contactless) ដែល​ក្នុង​បរិ​ការ​នេះ ការខិតខំ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ ប្រកបដោយ​សុ​វត្តិភាព និង​គុណភាព​ស្របតាម​ស្តង់ដា ជា​បញ្ហា​សំខាន់បំផុត ជាអាទិ​ស្តង់ដា​សហគមន៍​ទេសចរណ៍ ស្តង់ដា​ការធ្វើដំណើរ​ផ្សងព្រេង​តាម​ព្រៃភ្នំ ( Hikking,Trekking)​។​ល​។​

៤៖ បន្តការងារ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុងស្រុក និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​គ្រប់​ស្ថាប័ន​ភាគី​ពាក់ព័ន្ធ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អនុវត្ត​បន្ត​របស់​វិស័យ​ទេសចរណ៍ ដែល​បច្ចុប្បន្ន​ក្រសួង​មាន​រួចហើយ​នូវ​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ និង​ការបន្ត​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ព្រមទាំង​វិធាន​សុវត្ថិភាព​ទេសចរណ៍​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រសួងទេសចរណ៍ សំដែង​នូវ​ការរីករាយ​យ៉ាងខ្លាំង និង​សូម​គាំទ្រ​ទាំងស្រុង ចំពោះ យុទ្ធសាស្ត្រ​ទាំង ៦ ដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានដាក់​ចេញ កាលពី​ព្រឹក​មិញ​នេះ ក្នុង​អង្គប្រជុំ​ពេញអង្គ នៃ​គ​.​ប​.​ក​.​។

​ឯកឧត្តម​មាន​សុទិដ្ឋិនិយម និង​ក្តីសង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ការអនុវត្ត​ដោយ​ជោគជ័យ នៃ​យុទ្ធសាស្ត្រ​ទាំង ៦​នេះ គឺជា​មូលដ្ឋាន​យ៉ាងសំខាន់ ជា​ចម្បង ដើម្បី​អាចឈាន​ទៅ​បើក​ដំណើរការ​សង្គម​សេដ្ឋកិច្ច​យើង​ឡើងវិញ ដែល​ក្នុងនោះ ក៏​យើង​សង្ឃឹមថា ទេសចរណ៍​ក្នុងស្រុក ក៏​នឹងមាន​កំនើន​កាន់តែច្រើន ហើយ ក៏​នឹងមាន​សង្ឃឹមថា យើង​នឹង​អាច​បើក​កម្ពុជា​យើង​ឡើងវិញ​ជា​បណ្តើរៗ ដើម្បី​ទទួល​ទេសចរ​អន្តរជាតិ​មក​កំសាន្ត ចាប់​ក្នុងអំឡុងពេល​ម្តុំ​ចុងឆ្នាំ​ខាងមុខនេះ​។​

​ពាក់ព័ន្ធ​នឹង​ការត្រៀម​ទទួល​ទេសចរ​អន្តរជាតិ នៅពេល​ខាងមុខ ក្រសួងទេសចរណ៍ រៀបចំ​រួចហើយ​នូវ​ឯកសារ​ទស្សនាទាន​ទទួល​ទេសចរណ៍​អន្តរជាតិ ចាក់​វ៉ាក់សាំង ហើយ​កំពុង​ពិភាក្សា​យ៉ាងសកម្ម​ជាមួយ​ផ្នែក​ជំនាញ​នៃ​ក្រសួងសុខាភិបាល ដើម្បី​ដាក់ជូន​ឯកសារ​នេះ ជូន​អនុគណៈកម្មការ​នានា គណៈកម្មការ អន្តរក្រសួង​ប្រយុទ្ធ​ជំងឺ​កូ​វីដ ផ្តល់យោបល់​មុនៗ គោរព​ដាក់ជូន​គណៈ​ប្រចាំការ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ