ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បីឥណ្ឌូ​នេ​ស៊ី​១​រូប​រង​ការ​រិះគន់​ខ្លាំង ក្រោយ​លើក​ឡើងពីការ​អប់រំកូនៗ​ពាក់ព័ន្ធរឿងហួសចិត្ត​មួយ​

2 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តារាចម្រៀង​ប៉ុប​ស្រី​ដ៏​ល្បីឈ្មោះ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី Yuni Shara រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​។ បន្ទាប់​ពី​

ឥណ្ឌូ​នេ​ស៊ី ៖ តារាចម្រៀង​ប៉ុប​ស្រី​ដ៏​ល្បីឈ្មោះ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី Yuni Shara រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​។ បន្ទាប់​ពី​នាង​និយាយ​ថា ខ្លួន​បាន​អប់រំ​កូនប្រុស​ជំទង់​ទាំង​ពីរ អំពី​ការ​រួម​ភេ.ទ តាម​រយៈ​ការ​មើល​រឿង​ក្តៅ​សាច់​ជាមួយ​ពួក​គេ​ជា​ទៀងទាត់​។ ដែល​ធ្វើ​ឱ្យ​មហាជន​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា ជា​រឿង​ដ៏​ហួសចិត្ត​បំផុត​។

Yuni Shara អាយុ​៤៩​ឆ្នាំ ត្រូវ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​ការ​លើក​ឡើង​របស់​នាង​ដែល​ថា ខ្លួន​តែងតែ​មើល​រឿង​ក្តៅ​សាច់​ជាមួយ​កូនប្រុស​សំណព្វចិត្ត​ទាំង​ពីរ ដើម្បី​បង្រៀន​ពួក​គេ​ពី «​អ្វី​គួរ​ធ្វើ និង​អ្វី​មិន​គួរ​ធ្វើ​» សម្រាប់​ការ​រួម​ភេទ​ក្នុង​ជីវិត​ពិត​។

Yuni ដែល​មានឈ្មោះ​ពិត​ថា Wahyu Setyaning Budi បាន​និយាយ​ថា ខ្លួន​បដិសេធ​ចំពោះ​ការ​រស់នៅ​តាម​បែប​គំនិត​ចាស់​កំ​រិល​។ ហើយ​ចង់​លើកទឹកចិត្ត​កូនប្រុស​ឱ្យ​មានគំនិត​បើកចំហ​។

ការ​រួម​ភេ.ទ​គឺជា​ប្រធានបទ​មួយ ដែល​ត្រូវ​ហាមឃាត់​ក្នុង​វប្បធម៌​អាស៊ី​មួយ​ចំនួន​។ ហើយ​វា​ជា​រឿង​ដ៏​អៀនខ្មាស​បំផុត​មួយ និង​ពិបាក​ទទួលយក​បាន នៅ​ពេល​លើ​យក​បញ្ហា​នេះ មក​ពិភាក្សា​ជាមួយ​គ្រួសារ​។

ផ្ទុយ​ពី​មហាជន​ដែល​រិះគន់​ជុំវិញ​ការ​លើក​ឡើង​នេះ​។ តារាចម្រៀង និង​សម្តែង Kris Dayanti ដែល​ជា​ប្អូនស្រី​របស់ Yuni Shara បាន​កោតសរសើរ​ចំពោះ​វិធីសាស្ត្រ​ចិញ្ចឹម​បីបាច់​កូន​របស់​បងស្រី​នាង​។ ដោយ​និយាយ​ថា វា​សំខាន់​ណាស់​ដែល​កូនប្រុស​បងស្រី​នាង ទទួល​បានការ​អប់រំ​អំពី​ការ​រួម​ភេ.ទ​ឱ្យ​បាន​ត្រឹមត្រូវ​។

ទាក់ទិន​បញ្ហា​នេះ លោក Agstried Piether ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្ត​វិទ្យា ក៏​បាន​ប្រាប់​សារព័ត៌មាន​ឥណ្ឌូ​នេ​ស៊ី Antara ថា អ្នក​ម្តាយ​ទាំង​ពីរ​នាក់ កំពុង​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ​។ ដោយ​លោក​ពន្យល់​ថា នៅ​ពេល​យើង​ឃើញ​ក្មេង​ៗ​មើល​រឿង​អា.សអាភា.ស​មិន​ថា​ស្ថានភាព​បែប​ណា​ក៏​ដោយ យើង​មិន​គួរ​ច្រឡោតខឹង​ឡើយ​។ ពិ​ព្រោះ​ពួក​គេ​នឹង​ធ្វើ​វា​ម្តងទៀត​ដោយ​សំងាត់​។ ហើយ​តាម​រយៈ​ការ​ពិភាក្សា​ទាំងនេះ ឪពុក​ម្តាយ​អាច​ផ្តល់​ការ​អប់រំ​ផ្លូវភេទ​ពិតប្រាកដ​ផ្អែក​លើ​ចំណេះដឹង​របស់​ពួក​គេ ដោយ​មិន​ផ្អែក​លើ​តែ​ខ្សែភាពយន្ត​អាសអាភាស​នោះ​ទេ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ