ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឡាន​​មិន​ស្គាល់​ភូមិសាស្ត្រ​​ ​បុ.កឡានគ្រូពេទ្យ​ខ្ទេច​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​ម៉ាកព្រូសមួយគ្រឿង​សង្ស័យបើកបរ​ក្នុងល្បឿនលឿន ហើយមិនស្គាល់ភូមិសាស្ត្រ ក៏ជ្រុលទៅបុក​រថយន្ត​មួយ

ខេត្តកំពត ៖ រថយន្ត​ម៉ាកព្រូសមួយគ្រឿង​សង្ស័យបើកបរ​ក្នុងល្បឿនលឿន ហើយមិនស្គាល់ភូមិសាស្ត្រ ក៏ជ្រុលទៅបុក​រថយន្ត​មួយគ្រឿងទៀត​ម៉ាករ៉េហ្វ័រដែល​ឈប់​ស្ងៀម​ និងបានរុញរថយន្ត​នោះទៅ​​​បុកខ្ទេច​​ខឿនសួនច្បារ​នៅខាងមុខផ្ទះប្រជា​ពលរដ្ឋមួយគ្រួសារ​ បណ្តាល​ឱ្យ​​រថយន្តម៉ាករ៉េហ្វ័ររងការ​ខូចខាតផ្នែក​ខាងមុខ ប៉ុន្តែមិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។​

​ហេតុការណ៍​ខាងលើនេះ​បានកើតឡើងកាលពី​​វេលា​ម៉ោង​9និង​30​នាទី​យប់​ថ្ងៃ​ទី​29 ​ខែមិថុនា ​ឆាំ្ន​2021​ នៅ​ចំណុច​ផ្លូវបំបែក​ជា​​បី ស្ថិត​ក្នុង​​ភូមិ​បឹង​ធំ​ ឃុំ​អង្គ​សូរ​ភី​ ស្រុក​កំពង់ត្រាច ​ខេត្តកំពត​។​

រថយន្ត​បង្កមួយ​គ្រឿង​​ខាងលើ​ម៉ាក​ព្រូស ​ពាក់​ស្លាក់​លេខ ​ភ្នំពេញ​ 2BD-9158 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ចំណែក​​រថយន្តម៉ាករ៉េហ្វ័រ ​​មានម្ចាស់ឈ្មោះពេទ្យឌី ជា​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​អង្គ​សូរ​ភី​ ។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ រថយន្ត​​ម៉ាកព្រូស ​បើកបរ​​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​31​ ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ​និង​មាន​ល្បឿន​លឿន​​ ហើយ​ក៏​​​ត្រូវ​​បត់​​ចូល​ទៅ​ផ្លូវ​លេខ​33​វិញ​ ​ប៉ុន្តែ​មិន​បាន​​បត់​​ទេ​ បើក​ទាល់តែ​ផុត​ផ្លូវ​ក៏ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក់​រេ​ហ្វ​រ័​ ​ខណៈ​​ម្ចាស់​កំពុង​ចតនៅ​មុខ​តៀម​កា​ហ្វេ ​ហើយ​ដើរ​ចូល​ទៅ​ផឹក​កា​​ហ្វេ​ ។ បន្ទាប់មក​​រថយន្ត​ម៉ាកព្រូស​ក៏​​បុក​ហើយ​រុញ​​រថយន្តម៉ាករ៉េហ្វ័រ​ទៅបុក​​​ខឿនសួនច្បារ​នៅខាងមុខ​ផ្ទះ​ប្រជា​​ពលរដ្ឋ​ បណ្តាល​ឱ្យ​រថយន្តម៉ាករ៉េហ្វ័ររងការខូចខាតផ្នែក​ខាងមុខ និងខ្ទេចសួនច្បារមុខផ្ទះប្រជា​ពលរដ្ឋ​មួយគ្រួសារ​ ប៉ុន្តែ​​មិន​បណ្តាល​ឱ្យ​​​មនុស្សណាម្នាក់​រងគ្រោះ​ថ្នាក់នោះ​​ទេ​។​

បើ​តាម​ការ​អោយ​ដឹង​ពី​ប៉ូលិស​សណ្ដាប់ធ្នាប់​និង​ចរាចរ​ស្រុក​កំពង់ត្រាច​បានឱ្យ​​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​30​ មិថុនា​ ថា​ រថយន្ត​ម៉ាកព្រូស​ដែល​មាន​ម្ចាស់ជាអ្នក​​នៅ​ភ្នំពេញបើករថយន្ត​​ក្នុង​​ល្បឿន​លឿន​ ​មិន​ស្គាល់​ភូមិសាស្ត្រ​ ​លុះបើក​លឿន​ពេល​ផុត​ផ្លូវ​មិន​បត់​​ទៅទិស​ខាង​​លិច​ទេ​ ​បែរ​ជា​​បើក​ទៅទិស​ខាង​​ត្បូង​ត្រង់ ​ទើប​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀតម៉ាករ៉េហ្វ័រ​​ ​ខណៈ​ម្ចាស់​​ឈប់ចត ហើយដើរចូល​ទៅផឹក​កា​ហ្វេ​ បណ្តាល​ឱ្យរងការ​ខូតខាតតែម្តង​។

​ប៉ូលិស​បាន​​ឱ្យ​ដឹង​បន្ត​ថា ​ក្រោយពេលកើតហេតុ ​ម្ចាស់​រថយន្ត​ទាំង​ពីរ​នាក់​បាន​​សម្របសម្រួល​​គ្នា ​ដោយ​ម្ចាស់​រថយន្តម៉ាក​​ព្រូស​​ចេញ​សង​សំណង​រថយន្ត​​ម៉ាករ៉េហ្វ័រ​​ជាង​2​ពាន់​ដុ​ល្លារ​ និង​សង​ថ្លៃខូចខាតដល់​ម្ចាស់​​ផ្ទះ​មួយគ្រួសារផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ