ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​រោង​ឆេះ​អស់​ជា​ច្រើន​ខ្នង​រត់​ចូល​ព្រៃ​បាត់​មួយ​យប់ ព្រឹក​ឡើងមកវិញកាន់​ដាវ១​មក​ត្រូវ​​កម្លាំង​​សមត្ថកិច្ច​ចាប់​ខ្លួន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បែក​ថ្នាំ​ដោយ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ហួស​កំរិត បង្ក​អោយ​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ចាប់​ឃាត់ខ្លួន​បាន​ហើយ ក្រោយ​ពី​រូបគេ​បាន​ដុត​រោង​ដែល​ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី ជា​របស់​អ្នកលក់​លៀស​ហាល អស់​ចំនួន ៦​រោង ខ្ទេច​អស់​គ្មាន​សល់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បែក​ថ្នាំ​ដោយ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ហួស​កំរិត បង្ក​អោយ​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ចាប់​ឃាត់ខ្លួន​បាន​ហើយ ក្រោយ​ពី​រូបគេ​បាន​ដុត​រោង​ដែល​ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី ជា​របស់​អ្នកលក់​លៀស​ហាល អស់​ចំនួន ៦​រោង ខ្ទេច​អស់​គ្មាន​សល់ កាលពី​ល្ងាច​មិច ហើយ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​មួយ​យប់ លុះ​ព្រឹក​ឡើង​ៗ​មក​វិញ ដោយ​មាន​កាន់​ដាវ​១​ដើម ជាប់ដៃ ។

ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​កន្លែង​រោង​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ក្នុង​តំបន់​បឹង​ត្របែក សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​បែក​ថ្នាំ​ជា​ជន​ដៃដល់​ដែល​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នេះ មានឈ្មោះ ខ្មៅ អាយុ​ជាង​២០​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​មិន​ពិត​ប្រក​ដ ។

មុន​ពេល​កើតហេតុ អ្នក​រស់នៅ​ក្បែរ​ខាង​បាន​ប្រទះ​ឃើញ​បុរស​ដែល​គេ​គ្រប់​គ្នា​បាន​ស្គាល់ និង​ដឹង​ថា ជា​មនុស្ស​បែក​ថ្នាំ​ម្នាក់ ដែល​បាន​បំផ្លាញ​រោង​របស់​គេ​អស់​ជា​ច្រើន​ខ្នង កាលពី​ល្ងាច​មិ​ញ​នោះ បាន​ចេញពី​ព្រៃ​ឡើង​មក​កន្លែង​ភ្លើង​ឆេះ​វិញ ដោយ​ក្នុង​ដៃ​មាន​កាន់​ដាវ​វែង​១​ដើម មក​ជាមួយ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ឃើញ​ប្រុស​ម្នាក់​ខាងលើ​មាន​កាន់​ដាវ ១​ក្នុង​ដៃ​ឡើង​មក​កន្លែង​ឆេះ​ផ្ទះ​ម្សិលមិញ​នោះ​មិន​មាន​អ្នក​ណ​ម្នាក់​ហ៊ាន​ទៅ​ចូល​ក្បែរ​ទេ​ក៏​រាយការណ៍​ប្រាប់​មក​កម្លាំង​មាន​សមត្ថកិច្ច​អោយ​ចុះ​មក​ចាប់​តែ​ម្តង ។​កា

ល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ បុរស​បែក​ថ្នាំ​ម្នាក់​ខាងលើ​បាន​ខឹង​ដេញ​កាប់​គេ​មិន​បាន​ក៏​ដុត​រោង​ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​ជា​កន្លែង​ស្នាក់​នៅ​របស់​អ្នកលក់​លៀស​ហាល​ឆេះ​អស់​ចំនួន ៦​ខ្នង រួច​រត់​ចូល​ព្រៃ​ក្នុង​បឹង​ត្របែក​គេចខ្លួន​បាត់​មួយ​យប់​សមត្ថកិច្ច​តាម​ចាប់​ភ្លាម​ៗ​ដែរ តែ​រក​មិនឃើញ លុះ​ព្រឹក​ឡើង​ក៏​ស្រាប់តែ​បានឃើញ​ឡើង​មក​វិញ និង​កាន់​ដាវ ១​មក​ផង​ក៏​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នាំ​គ្នា​ឡោម​ទ័​ព្ធ​ចាប់​បាន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បុរស​បែក​ថ្នាំ​ម្នាក់​ខាងលើ ដែល​បាន​ដុត​រោង​របស់​គេ​ឆេះ​អស់​ជា​ច្រើន​ខ្នង​ម្នាក់​ខាងលើ និង​ខាវ​ដាង​១​ដើម​ដែល​ដក​បាន​នោះ នាំ​ទៅ​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ធ្វើការ​សាកសួរ និង​បញ្ជូន​ដ្លួ​ន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ចាត់ការ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ